ទាន់ហេតុការណ៍
កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ ១៣​នាក់ បាន​ជា​បន្តបន្ទាប់​ - ប្រជាពលរដ្ឋ​ឃុំ​សំបួរ ស្រុក​ល្វាឯម ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២,៧៦៣​បណ្ណ​ ​នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ - លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា
0

​មេ​ឈ្មួញ​បំផ្លាញ​មច្ឆា​ជាតិ​ឈ្មោះ ឌឿ​ក ជនជាតិ​វៀតណាម គ្មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណា ហាន​បង្ក្រាប ខណ​: លោក ឌឿ​ក កំពុង​ប្រព្រឹត្ត​បទល្មើស​នេសាទ យ៉ាង​ពេញបន្ទុក​នៅ​ស្រុក​កោះធំ​.(​វគ្គ​១)

​មេ​ឈ្មួញ​បំផ្លាញ​មច្ឆា​ជាតិ​ឈ្មោះ ឌឿ​ក ជនជាតិ​វៀតណាម គ្មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណា ហាន​បង្ក្រាប ខណ​: លោក ឌឿ​ក កំពុង​ប្រព្រឹត្ត​បទល្មើស​នេសាទ យ៉ាង​ពេញបន្ទុក​នៅ​ស្រុក​កោះធំ​.(​វគ្គ​១)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្ដាល ៖ បទល្មើស​នេសាទ​បាន​កក្រើក​ឡើងវិញ​បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយរ​យៈខណៈ​មេ​ឈ្មួញ​ជនជាតិ​វៀតណាម ឈ្មោះ ឌឿ​ក ប្រើ​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ប្រភេទ របាំង សៃយ៉ឺន សាច់​ដៃ អួន​ក្រឡា​ញឹក​ក្រោមលេស​សហគមន៍​ឡូតិ៍​នេសាទ​១១ នៅ​ចំណុច​ប្រឡាយ​បឹង​តូច​(​ហៅ​បឹង​ញ៉​) ស្ថិតនៅ​ភូមិ​បាក់​ណា​ម ឃុំ​ព្រៃ​ជៃ ស្រុក​កោះធំ ខេត្ត​កណ្តាល ក្រោម​ការគ្រប់គ្រង​របស់លោក ទៀន ស៊ី​ម៉ាលី នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ស្រុក​កោះធំ បាន​បន្តែតបណ្តោយ​ឲ្យ​លោក ឌឿ​ក មេ​ឈ្មួញ​ជនជាតិ​វៀតណាម ដើរ​ធ្វើ​អីៗ​តាម​អំពើ​ចិត្ត ឬ​មួយ​លោក​បាន​លេបថ្នាំ​ប៉ា​រ៉ា​សេ​តុមុល​ជ្រុល​ត្រជាក់​ភ្នែក​ដេក​លង់លក់​ជ្រុល​ស្ដាប់​មិនឮ​មើលមិនឃើញ​អ្វី​ទាំងអស់ ទើប​មិន​មាន​ចំណាត់ការ​បង្ក្រាប​។​

​បើ​តាម​ប្រភព​ស្និទ្ធ​នឹង​មន្ត្រី​ជំនាញ​បាន​បង្ហើប​ប្រាប់ថា ចំណុច​ទីតាំង​ខាងលើ​ត្រូវបាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ស្រុក​កោះធំ លក់​ទៅឲ្យ​ឈ្មោះ ឌឿ​ក មេ​ឈ្មួញ​ជនជាតិ​វៀតណាម ក្នុងតម្លៃ 15000$ (​មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​) ក្នុង​មួយ​រដូវ​។​

​តើ​ជា​ការពិត​ដែរឬទេ​.? ដើម្បី​បញ្ចៀស​នូវ​ការភ័ន្តច្រឡំ ឬ​ជា​ព័ត៌មាន​ក្លែងក្លាយ​ណាមួយ​នោះ​.! អង្គភាព​សារព័ត៌មាន​យើង ស្នើសុំ​ឲ្យមាន​ការបកស្រា​យ​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កណ្តាល នឹង លោក ឌឿ​ក មេ​ឈ្មួញ​ជនជាតិ​វៀតណាម ដែល​សារព័ត៌មាន​យើង​ស្វាគមន៍​រង់ចាំ​ទទួល​ការបកស្រាយ​នៅ​រៀងរាល់​ម៉ោង​ធ្វើការ ដោយយោង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២២ ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់​ទីតាំង​ខាងលើ​បាន​ជួប​នឹង​មេការ​ម្នាក់​ឈ្មោះ ផុន ដែរ​នៅ​កន្លែង​ទីតាំង​ខាងលើ​បានឲ្យដឹងថា ទីតាំង​ខាងលើ​ស្ថិតនៅ​ក្នុង​សហគមន៍​ឡូតិ៍​នេសាទ​១១ មាន​ច្បាប់​ត្រឹមត្រូវ​តែ​មិន​ទាន់​ធ្លាក់​មក ។​

​ចំណែក​ប្រជា​នេសាទ​រាយ​មង​ចង​សន្ទួ​ចបាន​ឲ្យ​អង្គភាព​យើង​ដឹងថា ទីតាំង​ខាងលើ​មិនមែន​ស្ថិតនៅក្នុង​សហគមន៍​ឡូតិ៍​នេសាទ​១១​នោះទេ ? សហគមន៍​ឡូត៍​នេសាទ​១១​គឺ​ស្ថិត​នៅក្នុង​ស្រុក​លើកដែក ចំណែក​ទីតាំង​ខាងលើ​ស្ថិតនៅ​ស្រុក​កោះធំ គឺ​ខុស​គ្នា​ឆាយ​ណាស់ ករណី​ខាងលើ តើ​លោក ទៀន ស៊ី​ម៉ាលី នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ស្រុក​កោះធំ កំពង់​លេងល្បែង​ស្ពិន​ភ្នែកថ្នាក់​ដឹកនាំឬ​មួយ​យ៉ាងណា​.? បាន​ជា​មិន​មាន​ចំណាត់ការ​បង្ក្រាប​។​

​ប្រជាពលរដ្ឋ​បានឲ្យដឹងថា សព្វ​ថ្ងៃ​គេ​សង្កេត​ឃើញ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​តូច​ដែរ​បាន​នាំគ្នា​សំរុក​ប្រមូល​លុយ​ពី​ការដាក់​បទល្មើស​យ៉ាង​អានាធិបតេយ្យ​។​ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​ខាងលើ​នេះ​អង្គភាព​សារព័ត៍មាន​យើង​នា​ព្រឹក​ថៃ្ង​២៥ ខែតុលា ឆ្នាំ​២០២២​នេះ មិនអាច​សុំ​ការបកស្រាយ​ណាមួយ​ពី​លោក ទៀន ស៊ី​ម៉ាលី នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ស្រុក​កោះធំ​បានទេ ដោយ​មិន​មាន​លេខ​ទូរ​សព្ទ​។​

​គួរ​រំលឹក​ឲ្យដឹង​ដែរ​ថា​សម្តេច​ក្រឡាហោម​ស​ខេង​បាន​ព្រមាន​អភិបាលខេត្ត​ទាំងអស់​នៅ​ជុំវិញ​បឹង​ទន្លេសាប​បើ​ខេត្ត​ណា​នៅតែ​មាន​បទល្មើស​នេសាទ​ច្រើន​និង​ត្រូវ​ដក​ពី​តំណែង​។​សូមបញ្ជាក់​ថា​ដើម្បី​លើ​ស្ទួយ​ជីវភាព របស់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បាន​លុបចោល ឡូតិ៍​នេសាទ​ទាំងអស់​នៅក្នុង​បឹងទ​ន្លេ​សាប​ដោយ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​នេសាទ​តាម​លក្ខណៈ​គ្រួសារ​។​ប៉ុន្តែ​ផ្ទុយទៅវិញ​បន្ទាប់​លុបចោល​ឡូត៏​នេសាទ​ហើយ​បទល្មើស​គឺ​កើតឡើង​យ៉ាង​ខ្លាំង​នៅ​ស្រុក​កោះធំ​ខេត្ត​កណ្តាល ដែល​បញ្ហា​នេះ​ចាំបាច់​រាជរដ្ឋាភិបាល​គួរ​ដោះស្រាយ​ជាបន្ទាន់​ផងដែរ​។​

​សូម​ជម្រាប​ជូន​ថា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​បទបញ្ជា​ឱ្យ​អគ្គបញ្ជាការ​កងទ័ព​និង​អគ្គស្នងការ​នគរបាល​ជាតិ​ជា​ពិសេស​អភិបាលខេត្ត​ជុំវិញ​បឹង​ទន្លេសាប រួមទាំង​មន្ត្រីរដ្ឋបាល​ជលផល​ដោយ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ បើក​ប្រតិបត្តិការ​សហការគ្នារ​ក​វិធី​កម្ចាត់​ចោល​ពួក​មេ​ឈ្មួញ​ដែល​បំផ្លិចបំផ្លាញ​ធនធាន​ត្រី​នៅក្នុង​បឹង​ទន្លេសាប​ឱ្យខាងតែបាន​។​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ប្រចាំឆ្នាំ​២០២១ និង​ទិសដៅ​អនុវត្តន៍​ឆ្នាំ​២០២២ នា​រសៀល​ថ្ងៃ​ទី​២៣​ខែ​មីនា ឆ្នាំ​២០២២ នៅ​ទីស្ដីការ​ក្រសួង​កសិកម្ម​។​

​ជុំវិញ​បញ្ហា​ជនជាតិ​វៀតណាម​ឈ្ញោះ ឌឿ​ក លួច​ឆ្លងដែន​ចូល​ដែនទឹក​ខ្មែរ​ឃុបឃិត​ជាមួយ​មន្ត្រី​ខិលខូច ធ្វើ​សកម្មភាព​នេសាទ​ល្មើស​ច្បាប់​ទ្រង់ទ្រាយ​ធំ​ខាងលើ​នេះ​តាម​ការណ៍​ចុះ​ស្រាវជ្រាវ​ជាក់ស្ដែង និង​ការផ្ដល់​ព័ត៌មាន​ពី​មហាជន​គ្រប់​មជ្ឈដ្ឋាន​បានបញ្ជាក់​យ៉ាងច្បាស់​ថា មេ​ឈ្មួញ​ឈ្មោះ ឌឿ​ក ជនជាតិ​វៀតណាម​
​បាន​ឃុកឃិត​ជាមួយ​មន្ត្រី​ជំនាញ​ជលផ​ល​ដោយ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ក្នុងនាម​ជា​មន្ត្រីជលផល​និង​ជា​អ្នក​បង្ក្រាប​ផង​នោះ​មិន​គួរ​ធ្វើការ​របៀប​បិទ​ភ្នែក​មួយ​ចំហៀង​បើកភ្នែក​មួយ​ចំហៀង​បែបនេះ​នោះ​ទេ​?​ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់​ជល់ផល​។​

​ដូច្នេះ​ដើម្បី​រក្សា ប្រសិទ្ធភាព បទបញ្ជា​របស់​ប្រមុខ​ដឹកនាំ ជុំវិញ​នឹង​បញ្ហា បទល្មើស​នេសាទ​ដែល​កើតមាន​យ៉ាង​ពេញបន្ទុក​ច្រើន​ចំណុច ដូច​ខាងលើ​នេះ មហាជន​សំណូមពរ​ដល់​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាល ខេត្ត​កណ្តាល មេត្តា​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ​ដើម្បី​ចុះ​បង្ក្រាប​និង​ទប់ស្កាត់​ឱ្យបាន​ទាន់​ពេលវេលា​ផង​ទាន បើ​បណ្ដែតបណ្ដោយ​តទៅ​ទៀត​ច្បាស់​ជា​រលាយ​ខ្ទេចខ្ទី​ហិនហោច​អស់ ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ជាក់​ជា​ពុំខាន​ឡើយ សូម​ទាន​ជ្រាប​។​

​អង្គភាព​សារព័ត៌មាន​យើង​បាន​ធ្វើ​ការផ្សព្វផ្សាយ​ខាងលើ​នេះ​គ្រាន់តែ​ក្រើន​រលឹក​ដល់​មន្ត្រី​ជល់ផល​ប្រចាំ​គោលដៅក៌​ដូចជា​សេចក្តីរាយការណ៌​មួយ​ដើម្បី​ឱ្យ​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​កណ្តាល លោក​បាន​ដឹង​និង​ជ្រាប​ជា​ព័ត៌មាន​ជា​ពិសេស​នោះ លោកនាយ​ខ័ណ្ឌ​រដ្ឋបាល​ជលផល​និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កណ្តាល​និង លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​និង​នេសាទ​ទើបនឹង​ឡើងកាន់តំណែង​ថ្មីៗ​ឲ្យ​លោក​បាន​ជ្រាប​ជា​ព័ត៌មាន​ផង​ដែរ​។​

​អង្គភាព​សារព័ត៌មាន​យើង​ចុះ​ផ្សាយ​ខាងលើ​នេះ​គ្មាន​គោលបំណង​អ្វី​ក្រៅពី​ការចូលរួម​ការពា​រ​សម្បត្តិ​ធនធានធម្មជាតិ​និង​មច្ឆាជាតិ​ជាមួយ​រដ្ឋាភិបាល និង​ជា​តម្រុយ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ខាង​លើ​ចុះ​ទៅ​ទប់ស្កាត់​ទាន់ពេលវេលា​ផងដែរ​។​

​អង្គភាព​សារព័ត៌មាន​យើង​រងចាំ​ធ្វើ​ការបកស្រាយ បំភ្លឺ​ពី​សា​ម៉ី​ខ្លួន​ពាក់ព័ន្ធ​គ្រប់ពេលវេលា នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ជុំវិញ​បញ្ហា​ចុះផ្សាយ​ខាងលើនេះ អោយមាន​សុ​ក្រឹត្យ​-​និង​យុត្តិធម៌​តែប៉ុណ្ណោះ សូម​អគុណ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល