ទាន់ហេតុការណ៍
ពលរដ្ឋ​ភូមិ​ត្រពាំង​សំ​ព័រ សូម​សម្តែង​នូវ​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន​ - UNAIDS អបអរសាទរ​កម្ពុជា​ចំពោះ​ភាព​ជោគជ័យ នៃ​ការសម្រេច​បាន​នូវ​គោលដៅ​សកល​មេរោគ​អេដស៍ ៩៥-៩៥-៩៥ - សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​ជនពិការ នៅ​ខេត្ត​កំពង់ស្ពឺ​ - វត្ត​អង្គ​ក្តី ប្រារព្ធ​ពិធី​បុណ្យ​ឡើង​សាលា និង​ពុទ្ធា​ភិ​សេក ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិសណ្តាន បុព្វការី​ជន ដែល​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​ - រឿង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ (​យក​លុយ​ពី​រោងចក្រ​) នៅ​មិនទាន់​ចប់​ទេ​! ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ណែនាំ​ទៅ​ប្រធាន​មន្ទីរ ឲ្យ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ - ស្មារតី «ខ្មែរជួយខ្មែរ»! «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រឡប់មកវិញហើយ, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា - សកម្មភាព​មនុស្សធម៌ ចែករំលែក​ក្ដី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​ដល់​គ្រួសារ​ខ្វះខាត​ - លោក​បណ្ឌិត ឃីម រដ្ឋា ចូលរួម​យុទ្ធនាការ កម្ពុជា​ស្អាត ខែ្មរ​ធ្វើបាន ជាមួយ​សាលា​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​ - លោក សន ស៊ិន ចៅសង្កាត់ គោក​រកា បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​លូ​រំដោះ​ទឹក និង​ស្តារ​សំអាត​ប៊ី​ហ្គាលូ ដែល​មាន​ការកកស្ទះ នៅ​ភូមិ​កប់​ស្រូវ​ធំ​..!
0

លោក ងិន ងិន​ដា អភិបាលរង​ខេត្ត​កែប បាន​នាំយក​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារៈ មួយចំនួន​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ភ្នំ​លា​វ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ សុក្រ ទី​១៧ ខែ​មេសា ឆ្នាំ ២០២០ នេះ លោក ងិន ងិន​ដា អភិបាលរង​ខេត្ត​កែប រួមជាមួយ គណ​:​អភិបាលស្រុក​ដំណាក់​ចង្អេី​រ សមាជិកា ក្រុមប្រឹក្សា ស្រុក និង​ក្រុមការងារ បាន​នាំយក​នូវ​ទេយ្យទាន រួមមាន អង្ករ ៦ បាវ​(៣០០​គីឡូក្រាម ) , មី ៣ កេស​, ទឹកត្រី ៣ យួរ​, ទឹក​សុទ្ធ ៣០ យួរ​, ទឹក​អាល់កុល ៥ លីត្រ​, ក្រ​ម៉ា ១០០ ក្រ​ម៉ា និង​បច្ច័យ កសាង ១,៣៧០,០០០៛ ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​ភ្នំ​លា​វ ភូមិ​ភ្នំ​លា​វ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អេី​រខេត្ត​កែប ជា​ការចែករំលែក និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការទប់ស្កាត់​ការឆ្លង​រី​រាលដាល​នៃ វី​រ៉ុស កូវី​ដ​-១៩ (Covid-19)​។​

​ក្នុងនោះដែរ លោក​អភិបាលរង​ខេត្ត ក៏​បាន​ប្រគេន​ព្រះសង្ឃ​១០​អង្គ ដោយ​ក្នុង​មួយអង្គ ២០,០០០៛ (​ស្មេី​នឹង​២០០,០០០៛ ) ជូន​តាជី យាយជី ចំនួន​៥០​នាក់ ក្នុង​ម្នាក់ ៗ ក្រ​ម៉ា ១ បច្ច័យ ៥,០០០៛ (​ស្មេី​នឹង​ថវិកា​២៥០,០០០៛)​។​

​នា​ឱកាស​នោះ លោក ងិន ងិន​ដា អភិបាលរង​ខេត្ត បាន​ផ្តាំផ្ញើ​ដល់​លោកតា លោកយាយ ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​ត្រូវ​ចេះ​រក្សា​អនាម័យ ហូប​ស្អាត ផឹក​ស្អាត ហើយ​ត្រូវ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ទឹក​អាកុល​ឱ្យ​បាន​គ្រប់ពេល​។​ធ្វើ​បែប​នេះ​ដើម្បី​បញ្ជៀ​ស​នូវ​ការចម្លង​មេ​រោគកូ​វីដ ១៩ ដ៏​កាច​សាហាវ ដែល​កំពុង​រាតត្បាត​ទូទាំង​ពិភពលោក​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល