ទាន់ហេតុការណ៍
ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​
0

ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ដាក់ចេញ​អនុសាសន៍​សំខាន់ៗ ៧​ចំណុច ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​សក្តានុពល​នៃ​ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​

ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ដាក់ចេញ​អនុសាសន៍​សំខាន់ៗ ៧​ចំណុច ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​សក្តានុពល​នៃ​ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ ជាមួយនឹង​ការអបអរសាទរ​ចំពោះ​លទ្ធផល នៃ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​៣ និង​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​បន្ត​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ប្រកបដោយ​ចីរភាព និង​បរិយាប័​ន្ន សម្រាប់​វិស័យ​ទេសចរណ៍​ទាំងមូល ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដាក់ចេញ​នូវ​អនុសាសន៍​ណែនាំ​បន្ថែម​ចំនួន ៧​ចំណុច ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ សំដៅ​ធ្វើ​យ៉ាងណា អនុវត្ត​ឱ្យ​ទទួលបាន​ជោគជ័យ ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​សក្តានុពល​នៃ​ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ បាន​ថ្លែង​យ៉ាង​ដូចនេះ នា​ល្ងាច​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បិទ​«​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​៣» នៅ​សណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី​។ វេទិកា​នេះ​មាន​ការចូលរួម​ពី ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ (​គ​.​ជ​.​អ​.​អ​.) ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន រួម​ទាំង​អ្នកពាក់ព័ន្ធ​ជាច្រើន​រូប​ផង​ដែរ​។​

​មុន​នឹង​ឈាន​ដល់​ការផ្តល់​នូវ​អនុសាសន៍​សំខាន់ៗ​របស់ ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុន្នីរ័ត្ន​, ឯកឧត្តម​បណ្ឌិត ថោង ខុន ក៏​បាន​ឡើង​ធ្វើ​របាយការណ៍​អំពី​លទ្ធផល នៃ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី​៣ ដូចខាងក្រោម​៖

* កម្ពុជា​ត្រូវបាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​លើ​ការងារ​សហគមន៍ និង​អេកូ​ទេសចរណ៍ ពិសេស​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន តាមរយៈ​ការអនុវត្ត​គំរូ​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ ក្រោម​ទម្រង់​ភាព​ជា​ដៃគូ​-​រដ្ឋ​-​ឯកជន​-​ប្រជាជន (4Ps : Public Private People Partnership) ដើម្បី​ផ្តល់​សិទ្ធិ​អំណាច​ដល់​ប្រជាពលរដ្ឋ​សហគមន៍ ផ្តល់​ប្រយោជន៍​អតិបរមា​ដល់​មូលដ្ឋាន កាត់បន្ថយ​ភាពក្រីក្រ និង​គោរព​តាម​គោលការណ៍​ចីរភាព និង​ទទួលខុសត្រូវ​ស្រប​តាម​ទស្សនទាន «​ការអភិរក្ស​បម្រើ​ដល់​ការអភិវឌ្ឍ ការអភិវឌ្ឍ​បម្រើ​ដល់​ការអភិរក្ស​» និង​ស្រប​តាម​គោលការណ៍​នៃ​ការបែងចែក​ផលប្រយោជន៍​ប្រកបដោយ​សមធម៌​។​

* ឈរ​លើ​មូលដ្ឋាន​ទាំងអស់នេះ រាជរដ្ឋាភិបាល​បាន​អនុម័ត​ដាក់ឲ្យ​ប្រើប្រាស់​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២១ ដោយ​ក្នុង​នោះ អនុវិស័យ​អេកូ​ទេសចរណ៍ គឺជា​សសរស្តម្ភ​មួយ​ក្នុងចំណោម​សសរស្តម្ភ​ទាំង​៤ (​ទេសចរណ៍ វប្បធម៌ ទេសចរណ៍​ឆ្នេរ អេកូ​ទេសចរណ៍ និង​ភាព​ជា​ខ្មែរ​) ក្នុង​ការស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​។​

* ក្នុងន័យនេះ កម្ពុជា​រំពឹងថា អាច​ទទួលបាន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប្រមាណ ១១ លាន​នាក់ ក្នុង​ឆ្នាំ​២០២៣ តាម​ផែនការ​ដែល​បាន​ដាក់ចេញ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ៧​លាន​នាក់ រហូតដល់​ឆ្នាំ​២០២៦ ឬ​ឆ្នាំ​២០២៧ ជាមួយ​ភាពមិនប្រាកដប្រជា​នៃ​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ និង​វិបត្តិ​សកលលោក​នានា ខណៈ​ដែល​រយៈពេល ១០​ខែ ឆ្នាំ​២០២២​នេះ យើង​ទទួលបាន​ភ្ញៀវ​អន្តរជាតិ ប្រមាណ ១,៥ លាន​នាក់ និង​រំពឹងថា​នឹង​ទទួលបាន​ប្រមាណ ២​លាន​នាក់ សម្រាប់​ឆ្នាំ​២០២២​នេះ​។​

​ជាមួយគ្នា​នោះ បន្ទាប់ពី​បាន​ស្តាប់​នូវ​របាយការណ៍​រួច ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ក្រៅ​ពី​បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​បន្ត​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ប្រកបដោយ​ចីរភាព និង​បរិយាប័​ន្ន ក៏​បាន​ដាក់ចេញ​អនុសាសន៍​សំខាន់ៗ​បន្ថែម​ចំនួន ៧​ចំណុច ដូចជា​៖

​ទី​១៖ ជាមួយនឹង​ការ​ដាក់​ឱ្យ​អនុម័ត​នូវ​សេចក្តីថ្លែងការណ៍​ស្តីពី​ការអភិវឌ្ឍ​សហគមន៍ និង​អេកូ​ទេសចរណ៍​តាម​គន្លង​ប្រក្រតីភាព​ថ្មី​, សូម​ស្នើ​ឱ្យ​អង្គ​វេទិកា​ទាំងមូល ជាពិសេស ក្រសួង​ទេសចរណ៍ ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​គណៈ​អភិបាល​រាជធានី​-​ខេត្ត បន្ត​ជំរុញ​ការអភិវឌ្ឍ​សហគមន៍​នៅតាម​មូលដ្ឋាន ដោយ​ឈរ​លើ​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​ខ្ពស់ ប្រកប​ដោយ​ភាពជាក់ស្តែង​និយម សំដៅ​ជួយ​អភិវឌ្ឍ​សហគមន៍ ទៅ​តាម​ជំនាញ​រៀងៗ​ខ្លួន ពិសេស​សម្រួល​ដល់​ការវិនិយោគ​នៅ​តាម​សហគមន៍​ទេសចរណ៍​នានា​។​

​ទី​២៖ សូម​អបអរសាទរ​ចំពោះ​កិច្ចសហការ​រវាង​ក្រសួង​ទេសចរណ៍ និង​ក្រសួង​បរិស្ថាន ក្នុង​ការកំណត់​តំបន់​អេកូ​ទេសចរណ៍​អាទិភាព​ថ្នាក់ជាតិ ដែល​នឹង​ក្លាយជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុង​ការជំរុញ​ការអភិវឌ្ឍ សកម្មភាព​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ក្នុង​តំបន់ ។ ក្នុងន័យនេះ សូម​ស្នើ​ឱ្យ គ​.​ជ​.​អ​.​អ​. រៀបចំ​ឯកសារ​គតិយុត្ត​ចាំបាច់​នានា ដើម្បី​ទទួល​ស្គាល់​តំបន់​ទាំងនេះ​ជា​ផ្លូវការ​ឱ្យបាន​ឆាប់​, សិក្សា​អំពី បរិយាកាស​អំ​ណាយ​ផល​សម្រាប់​ការវិនិយោគ ព្រមទាំង​អភិវឌ្ឍ និង​ជំរុញ​ការអភិវឌ្ឍ​ដោយ​ឈរ​លើ​ទស្សនាទាន «​ការអភិវឌ្ឍ​បម្រើ​ការអភិរក្ស​, ការអភិរក្ស​ទ្រទ្រង់​ការអភិវឌ្ឍ​» សំដៅ​ធានា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។​

​ទី​៣៖ ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​បញ្ហា​ក្នុង​សហគមន៍ ដូចជា​៖ ការកសាង​ហេដ្ឋរចនាសម្ព័ន្ធត​ភ្ជាប់ និង​ការផ្តល់​សេវា​សាធារណៈ​នានា សូម​ស្នើ​ឱ្យ គ​.​ជ​.​អ​.​អ​. បន្ត​សិក្សា​រៀបចំ​បញ្ជី​សហគមន៍​អាទិភាព ដើម្បី​ដាក់​បញ្ចូល​ក្នុង​ផែនការ​អាទិភាព​របស់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ។​
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល