សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សមាជិក សមាជិកាសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំ «មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា» ដើម្បីបូកសរុបសមិទ្ធផលការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស ដែលសម្រេចបានក្នុងអាណត្តិកន្លងមក និងលើកទិសដៅការងារឆ្នាំ២០២៣-២០២៨ ដោយមហាសន្និបាតវិសាមញ្ញនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ៕








