ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី
0

ឯកឧត្តម សាយ សំ​អាល់ អញ្ជើញ​ផ្សព្វផ្សាយ​ទិន្នន័យបឋម​នៃ​ការប្រើប្រាស់​ដី​ឆ្នាំ​២០២២ ដែល​អ្នក​ជំនាញ​បាន​សិក្សា​និង​ស្រាវជ្រាវ​ចងក្រង​

ឯកឧត្តម សាយ សំ​អាល់ អញ្ជើញ​ផ្សព្វផ្សាយ​ទិន្នន័យបឋម​នៃ​ការប្រើប្រាស់​ដី​ឆ្នាំ​២០២២ ដែល​អ្នក​ជំនាញ​បាន​សិក្សា​និង​ស្រាវជ្រាវ​ចងក្រង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​៖ ទិន្នន័យបឋម​នៃ​ការប្រើប្រាស់​ដី​ឆ្នាំ​២០២២ ដែល​អ្នក​ជំនាញ​បាន​សិក្សា​និង​ស្រាវជ្រាវ​ចងក្រង​ត្រូវបាន​ផ្សព្វផ្សាយ​ជូន​ដល់​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ​នានា​ក្នុង​គោលបំណង​ដើម្បី​ជម្រាបជូន​ពី​ទិន្នន័យ​លម្អិត​នៃ​ការប្រើប្រាស់​ដី​នៅ​កម្ពុជា និង​ប្រមូល​នូវ​ធាតុ​ចូល​បន្ថែម​ដើម្បី​ធ្វើឱ្យ​ទិន្នន័យ​ដែល​ប្រមូល​បាន​កាន់តែ​មាន​ភាពត្រឹមត្រូវ​កាន់តែខ្លាំង និង​បម្រើ​ផលប្រយោជន៍​ដល់​កម្ពុជា​ក្នុង​ការគ្រប់គ្រង​និង​ប្រើប្រាស់​ដីធ្លី​របស់​ខ្លួន​។​

​ការផ្សព្វផ្សាយ​នេះ​ធ្វើឡើង​ក្នុង​សិក្ខាសាលា​មួយ​ដែល​បាន​រៀបចំ​នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​គណៈកម្មការ​ទី​៣ របស់ ព្រឹទ្ធសភា​និង​រដ្ឋសភា តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​ទិន្នន័យបឋម​នៃ​ការប្រើប្រាស់​ដី​ឆ្នាំ​២០២២ នេះ​គឺ​បាន​សិក្សា​លម្អិត​ពី​ផ្ទៃដី​ទាំងអស់​របស់​កម្ពុជា​ដោយ​ចែកចេញជា ២១ ប្រភេទ​ដូចជា​ផ្ទៃ​ដី​ដំណាំ​ស្រូវ ដំណាំ​កៅស៊ូ ដំណាំ​ស្វាយចន្ទី ការ​បែងចែក​ប្រភេទ​ព្រៃ និង​ដី​ដំណាំ​ផ្សេងៗ​ទៀត​។​
​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​មានប្រសាសន៍ថា ការសិក្សា​លើ​ទិន្នន័យ​នៃ​ការប្រើប្រាស់​ដី​នេះ​គឺ​ដើម្បី​ដឹង​ឱ្យ​បាន​ច្បាស់លាស់​ពី​កម្រិត​នៃ​ការប្រើប្រាស់​ដី​នៅ​កម្ពុជា​ដែល​នឹង​មាន​សារៈប្រយោជន៍​លើ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​នានា​។​

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា​នឹង​ផ្តល់​ទិន្នន័យ​ស្រាវជ្រាវ​បាន​នេះ​ជូន​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​បម្រើ​ជា​ឧត្តម​ប្រយោជន៍​សម្រាប់​សង្គម សេដ្ឋកិច្ច បរិស្ថាន និង​វិស័យ​ពាក់ព័ន្ធ​នានា​៕

​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល