ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី
0

ឯកឧត្តម អ៊ុន ចាន់​ដា ÷​កូន​ខ្មែរ​អ្នក​ខេត្តកំពង់ចាម បង្កើត​កីឡា​ថ្មី​មួយ​ប្រភេទ​ឈ្មោះថា កីឡា “​យុវជន​នាគព័ន្ធ​សី​ស្លាប​ខ្មែរ​”

ឯកឧត្តម អ៊ុន ចាន់​ដា ÷​កូន​ខ្មែរ​អ្នក​ខេត្តកំពង់ចាម បង្កើត​កីឡា​ថ្មី​មួយ​ប្រភេទ​ឈ្មោះថា កីឡា “​យុវជន​នាគព័ន្ធ​សី​ស្លាប​ខ្មែរ​”

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ចាម​) :​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២២ វេលា​ម៉ោង ១១:០០​នាទី​ព្រឹក ឯកឧត្តម អ៊ុន ចាន់​ដា សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល -​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន ខេត្ត​កំពង់ចាម និង​ឯកឧត្តម ខ្លូត ផន សមាជិក​គណៈកម្មការ​កណ្ដាល -​អនុប្រធាន​គណៈ​ប្រចាំការ​គណបក្ស​ខេត្ត បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​កីឡាករ “​យុវជន​នាគព័ន្ធ​សី​ស្លាប​ខ្មែរ​” នៅ​ទីស្នាក់ការ​គណបក្ស​ខេត្ត​។​

​គូរ​បញ្ជាក់ថា ក្រុម​កីឡា “​យុវជន​នាគព័ន្ធ​សី​ស្លាប​ខ្មែរ​” ត្រូវបាន បង្កើតឡើង​ដោយ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណបក្ស​ខេត្ត ក្នុង​គោលបំណង​បង្ហាញ​ដល់​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន​ឱ្យបាន​ស្គាល់ និង​រួម​រួម​គ្នា​លេង​កីឡា ដើម្បី​សុខភាព មិត្តភាព និង​ភាតរភាព​។ ហើយ​នៅពេល​ថ្មីៗ​នេះ​ខេត្ត​ក៏​បាន​រៀបចំ​ដាក់​កីឡា​មួយ​ប្រភេទ​នេះ​ឱ្យ​ចូលរួម​ប្រកួត​នៅ​ថ្នាក់​ជាតិ​ផងដែរ ព្រោះថា​កីឡា​នេះ​ត្រូវបាន​បង្កើតឡើង​ដំបូង​គេ​ដោយ​ស្នាដៃ​កូន​ខ្មែរ​របស់​អ្នក​ខេត្តកំពង់ចាម​យើង​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​ប្រធាន​គណបក្ស​ខេត្ត ក៏​បាន​ឧបត្ថម្ភ​នូវ​ថវិកា​មួយចំនួន​របស់​គណបក្ស ជូន​ដល់​ក្រុម​កីឡាករ ដើម្បី​ជា​ការលើកទឹកចិត្ត និង​ជំរុញ​ឱ្យ​បន្ត​បង្កើន​ការពង្រីក​ក្រុម​ឱ្យបាន​ច្រើន រហូត​ដល់​គ្រប់​បណ្តា​មូលដ្ឋាន​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល