ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី
0

សេចក្តីសម្រេច​ចិត្ត​នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​

សេចក្តីសម្រេច​ចិត្ត​នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ឱកាស​នៃ​ពិធី​បិទ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​ស​.​ស​.​យ​.​ក​. បាន​ធ្វើ​របាយការណ៍​សង្ខេប​ស្តីពី​លទ្ធផល​មហាសន្និបា​ត ដែល​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ ក្រោម​ស្មារតី​ទទួលខុសត្រូវ និង​ពោេពេញ​ដោយ​ការប្តេជ្ញា​ចិត្ត​ខ្ពស់​ពី​សមាជិក​ទាំងឡាយ និង​ក៏​សូម​ចូលរួម​អបអរសាទរ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធានកិត្តិយស សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​

​ផ្តើម​មាន​មតិ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ប្រធានកិត្តិយស ស​.​ស​.​យ​.​ក​. បាន​ធ្វើ​ការថ្លែងអំណរគុណ ដល់​គណៈកម្មាធិកា​រ​កណ្តាល​ដែល​បាន​ផ្តល់នូ​វ​សេចក្តីទុកចិត្ត​បោះឆ្នោត​ជ្រើសតាំង ឯកឧត្តម​បណ្ឌិត ជា​ប្រធានកិត្តិយស ស​.​ស​.​យ​.​ក​.​។ ទន្ទឹមនឹងនេះ ឯកឧត្តម​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព និង​សមិទ្ធផល ដែល​ស​.​ស​.​យ​.​ក​. សម្រេចបាន​ក្នុង​រយៈកាល​កន្លងមក​ផងដែរ​។ ឯកឧត្តម បាន​មានប្រសាសន៍​បន្ត​ថា ស​.​ស​.​យ​.​ក​. ប្រៀប​បី​ដូចជា​ដែក​ឆក់​ក្នុងការ​ស្រូប​ទាញ​យុវជន​ក្នុង​ការចូលរួម​សកម្មភាព​ដើម្បី​អភិវឌ្ឍ​សង្គមជាតិ​។​

​សូម​ជម្រាប​ជូន​ថា រយៈពេល ០២ ថ្ងៃនេះ មហាសន្និបាត​បាន​ពិនិត្យ ពិភាក្សា និង អនុម័ត លើ​ការងារ​សំខាន់ៗ​មួយចំនួន​របស់​ដូចជា ការពិនិត្យ របាយការណ៍​សកម្មភាព​ការងារ​សម្រេច​បាន ឆ្នាំ​២០១៨-២០២៣ ពិនិត្យ ពិភាក្សា និង​អនុម័ត ផែនការ​យុទ្ធសាស្ត្រ «​យុវជន​ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ ២០២៣ ២០២៨» និង​បាន​អនុម័ត​លើ​វិសោធនកម្ម​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​របស់​ខ្លួន​។ ជាមួយគ្នា​នោះ កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​ដែល​បាន​ប្រជុំ​ក្នុង​ថ្ងៃ​ជាមួយគ្នា បាន​បោះឆ្នោត​ជ្រើសតាំង ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ជា​ប្រធានកិត្តិយស ស​.​ស​.​យ​.​ក​. ឯកឧត្តម ទៀ សីហា ជា​អនុប្រធាន ស​.​ស​.​យ​.​ក​. ក៏ដូចជា​បំពេញបន្ថែម​សមាសភាព សមាជិក​គណៈ​អចិន្ត្រៃយ៍ ចំនួន ០៩ រូប​
​និង​គណៈកម្មាធិកា​រ​កណ្តាល ២០៣ រូប​ផង​ដែរ​។​
#​ស​_​ស​_​យ​_​ក #​ដើម្បី​ជាតិ​មាតុភូមិ​និង​ប្រជាជន​
#​ខ្មែរ​តែ​មួយ​អនាគត​តែមួយ​
​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល