ទាន់ហេតុការណ៍
កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ ១៣​នាក់ បាន​ជា​បន្តបន្ទាប់​ - ប្រជាពលរដ្ឋ​ឃុំ​សំបួរ ស្រុក​ល្វាឯម ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២,៧៦៣​បណ្ណ​ ​នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ - លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា
0

ឯកឧត្តម​ស សុខា​ថ្លែង​អំណរគុណ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការរៀបចំ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣​និង​កីឡា​ជាតិ​ជនពិការ​លើក​ទី​១

ឯកឧត្តម​ស សុខា​ថ្លែង​អំណរគុណ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការរៀបចំ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣​និង​កីឡា​ជាតិ​ជនពិការ​លើក​ទី​១

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ ​៖​ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​រៀប​ចំ​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ និង​កីឡា​ជាតិ​ជនពិការ​លើក​ទី​១​បាន​ថ្លែងអំណរគុណ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការរៀបចំ​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ និង​កីឡា​ជាតិ​ជនពិការ លើក​ទី​១ ។ នេះ​បើ​យោង​តាមផេក​ផ្លូវកា​ររបស់​ឯកឧត្ត​ម ស សុខា ដែល​បាន​បង្ហោះ​នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​។​

​ខាងក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង​របស់​ឯកឧត្តម ស សុខា ដែល​បាន​បង្ហោះ​ក្នុងផេក​ផ្លូវការ ៖
[​ក្នុងនាម​គណៈកម្មការ​រៀបចំ​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ និង​កីឡា​ជាតិ​ជនពិការ លើក​ទី​១ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​ជាតិ លើក​ទី​៣ និង​កីឡា​ជាតិ​ជនពិការ លើក​ទី​១ សហព័ន្ធ​កីឡា​ជាតិ​ទាំង​៣៨ គណៈកម្មាធិការ​ប៉ា​រ៉ា​អូឡាំពិក​កម្ពុជា ដែល​បាន​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការរៀបចំ ដឹកនាំ​ការប្រកួត និង​ការបំពាក់​មេដាយ​ទៅ​តាម​ប្រភេទ​កីឡា​នីមួយៗ​បាន​យ៉ាង​ល្អប្រសើរ​ស្របតាម​ស្តង់ដា​នៃ​ការប្រកួត​ហ្គេម​។​

​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ លើក​ទី​៣ និង​កីឡា​ជាតិ​ជនពិការ លើក​ទី​១ បាន​ដំណើរការ​យ៉ាង​រលូន និង​បញ្ចប់​ទៅ​ដោយ​ជោគជ័យ និង​ជាទី​មោទនៈ​បំផុត ជា​ពិសេស​ក៏​បាន​មើលឃើញ​ពី​ចំណុចខ្លាំង ចំណុចខ្សោយ និង​ព្យាករណ៍​ពី​ការត្រៀម​លក្ខណៈ​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ខាង​មុខ​ផង​ដែរ​។​

​ជាមួយនឹង​ជោគជ័យ​ដ៏​អស្ចារ្យ​នេះ ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​ការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ក្រសួង​សុខាភិបាល ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ អគ្គិសនី​កម្ពុជា រដ្ឋបាល​រាជធានី ខេត្ត​ទាំង​២៥ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដៃគូ​សហការ ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រតិភូ​កីឡា កីឡាករ កីឡា​ការិនី និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​គាំទ្រ និង​សហការ​យ៉ាង​ល្អ​ក្នុង​ការរៀបចំ​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ និង​កីឡា​ជាតិ​ជនពិការ លើក​ទី​១ ។​

​សូម​គោរព​ជូនពរ​ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា ព្រមទាំង​ក្រុម​គ្រួសារ​ទាំងអស់ មាន​សុខភាព​ល្អ​បរិបូរណ៍ ចៀសផុត​ពី​ជំងឺ​កាច​សាហាវ​ទាំងឡាយ​ទាំងពួង និង​សូម​បាន​ជួប​តែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​]​។​

​សូម​បញ្ជាក់​ជូន​ថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជាតិ​ជនពិការ លើក​ទី​១ ប្រារព្ធ​ធ្វើឡើង​ក្រោម​ពាក្យស្លោក “​កីឡា​នាំ​មក​នៅ​សន្តិភាព និង​ការអភិវឌ្ឍ​” ដែល​មាន​រយៈពេល ១២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយ​ប្រកួត​លើ ៣៨​ប្រភេទ​កីឡា ៣៥៦​វិញ្ញាសា និង​កីឡា​ប៉ា​រ៉ា​ហ្គេម ប្រកួត​លើ ៧​ប្រភេទ​កីឡា​៤៩​វិញ្ញាសា​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល