ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី
0

ឯកឧត្តម សាយ សំ​អាល់ ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​ការងារ​ការប្រកួត​ពាន់​រង្វាន់​ជើងឯក​វិទ្យាល័យ​លើក​ទី​២ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្ត​ឆ្នាំ​២០២៣ និង​ផ្សព្វផ្សាយ​គោលការណ៍​សាលា​មេត្រីភាព​បរិស្ថាន ដល់​សាលារៀន​ទូទាំង​រាជធានី​ភ្នំពេញ

ឯកឧត្តម សាយ សំ​អាល់ ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​ការងារ​ការប្រកួត​ពាន់​រង្វាន់​ជើងឯក​វិទ្យាល័យ​លើក​ទី​២ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្ត​ឆ្នាំ​២០២៣ និង​ផ្សព្វផ្សាយ​គោលការណ៍​សាលា​មេត្រីភាព​បរិស្ថាន ដល់​សាលារៀន​ទូទាំង​រាជធានី​ភ្នំពេញ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​ការងារ​ការប្រកួត​ពាន់​រង្វាន់​ជើងឯក​វិទ្យាល័យ​លើក​ទី​២ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្ត​ឆ្នាំ​២០២៣ និង​ការផ្សព្វផ្សាយ​គោលការណ៍​សាលា​មេត្រីភាព​បរិស្ថាន ដល់​សាលារៀន​ទូទាំង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​។ ​

​ក្នុងនោះដែរ​ឯកឧត្តម បាន​លើកឡើង​ថា ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​អប់រំ យុវជន និង​កីឡា ជាពិសេស​វិស័យ​កីឡាបាល់ទាត់ និង​សាលា​មេត្រីភាព​បរិស្ថាន ត្រូវ​មាន​ការចូលរួម​សហការ​ពី​គ្រឹះស្ថាន​សិក្សា​ទាំង​រដ្ឋ និង​ឯកជន ក្នុងកា​គៀរគរ​ធនធាន ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​របស់​សាលារៀន​។ ឯកឧត្តម បន្ថែមថា លោក​នឹង​ខិតខំ​ស្វះស្វែង​រក​ថវិកា និង​ដៃគូ​នានា ក្នុង​ការចូលរួម​អភិវឌ្ឍ​សាលារៀន រួមមាន​៖ ការរៀបចំ​តារាង​បាល់ទាត់ បាល់បោះ វាយ​សី និង​ការបំពាក់​ម៉ាស៊ីន​ចម្រោះ​ស្អាត ការសាងសង់​បង្គន់​អនាម័យ​ស្តង់ដា និង​ការដាំ​កូនឈើ​។​

​គួរ​រំលឹក​ដែរ តាមរយៈ ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ និង​ក្រសួង​បរិស្ថាន បាន​រៀបចំ​ពានរង្វាន់​ជើងឯក​វិទ្យាល័យ​ចំនួន ២​លើក ការបំពាក់​ម៉ាស៊ីន​ចម្រោះ​ទឹកស្អាត​ចំនួន ៤៥​គ្រឿង ការសង់​បន្ទប់ទឹក​ចំនួន ១០​ខ្នង និង​ផ្តល់​កូន​ឈើ​ដាំ​ចំនួន ៥០៦០​ដើម ដល់​សាលារៀន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​បុព្វហេតុ និង​បេសកកម្ម​របស់​ខ្លួន​និង​ចូលរួម​គាំទ្រ និង​អនុវត្ត​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការឆ្លើយតប​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​។​
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល