ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី
0

​ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា អំពាវនាវ​ឱ្យ​បណ្ដាល​អង្គភាព​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ ក្នុងទិសដៅ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​

​ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា អំពាវនាវ​ឱ្យ​បណ្ដាល​អង្គភាព​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ ក្នុងទិសដៅ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ​៖​ កាលពី​ថ្ងៃ​សុក្រ ៩​កើត ខែ​មិគសិរ ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០២២​កន្លងមកនេះ លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា CJDS បាន​ធ្វើ​ការអំពាវនាវ និង​ស្នើសុំ​បណ្ដា​អង្គភាព សារព័ត៌មាន ចូលរួម​ផ្សព្វផ្សាយ​ពី វិស័យ​កសិកម្ម ទេសចរណ៍ និង​ឧស្សាហកម្ម ក្នុងទិសដៅ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ ក្នុង​អំឡុង​ពេល​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច​សកល​។​

​លោក​បណ្ឌិត​បាន​លើកឡើង​ដូច្នេះ​ថា «​បច្ចុប្បន្ន ស្ថានភាព​សេដ្ឋកិច្ច​សកល​កំពុង​ជួប​វិបត្ដ ទាំងនេះ​ក៏​ជះ​ឥទ្ធិពល​មិនល្អ​ដល់​កម្ពុជា​ផង​ដែរ ក៏​ប៉ុន្ដែ​វិស័យ​អទិភាព​មួយចំនួន គួរតែ​មាន​ការគាំទ្រ និង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលាយ ដើម្បី​ធ្វើ​ការទាក់ទាញ​វិនិយោគិន ក្នុងប្រទេស និង​ក្រៅប្រទេស ធ្វើ​យ៉ាង​ឱ្យ​មាន​ទីផ្សារ​ដោះដូរ និង​អភិវឌ្ឍន៍​។​

​តួ​យ៉ាង​ដូច​វិស័យ​កសិកម្ម ជា​វិស័យ​មួយ​ដើរតួរ​យ៉ាង​សំខាន់​ក្នុង​ការលើកស្ទួយ​សេដ្ឋកិច្ចជាតិ ស្រូវ អង្គរ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ ១ លើ​សកលលោក​ជាដើម​។ រីឯ​វិស័យ​ផ្សេងៗ ក៏​សំខាន់​ក្នុង​ការពង្រឹង​ចរន្ត​សេដ្ឋកិច្ច​ផង​ដែរ​” ដោយ​ហេតុ​ដូច្នេះ ក្នុងនាម​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ជា​និង​ជា​តំណាង​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា សូម​អំពាវនាវ ដល់​បណ្ដា​អង្គភាព​សារព័ត៌មាន​ក្នុងស្រុក មេត្តា​យកចិត្តទុកដាក់ និង​ធ្វើ​ការផ្សព្វផ្សាយ​ឱ្យបាន​ធំ​ទូលាយ ដោយ​ផ្អែក​លើ​ទិន្នន័យ​ច្បាស់លាស់​ពី​បណ្ដា​ក្រសួង​ពាក់ព័ន្ធ​។ នេះ​ក៏​អាច​ជា​ចលករ​មួយ​ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ឈរ​លើ​បន្ទាត់​ពណ៌​ខៀវ និង​រក្សាបាន​នូវ​លំនឹងភាព សេដ្ឋកិច្ច និង​ស្ថេរភាព​នយោបាយ សង្គម​។​
​ទាំងនេះ​គឺជា​ទម្រង់​សម្ដី​ដើម របស់​លោក​បណ្ឌិត ហោ គន្ធា ក្នុង​ការអំពាវនាវ និង​ស្នើសុំ​បណ្ដា​អង្គភាព​សារព័ត៌មាន​ក្នុងស្រុក ។
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល