ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

សាខា​កាកបាទក្រហម​ខេត្ត​កំពត នាំ​អំណោយ​ផ្តល់​ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ខ្វះខាត​ជីវភាព​ក្នុង​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​ដឹកនាំ​ដោយ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​ខេត្ត និង សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា ក្រុម​ប្រតិបត្តិ​សាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម និង​អាជ្ញាធរ​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៣​កើត ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ ឧសភា ឆ្នាំ​២០២០ នេះ បាន​នាំយក​នូវ​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត រួមមាន​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​ដើម្បី​ផ្តល់ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ខ្វះខាត​ជីវភាព ចំនួន​១០០ គ្រួសារ មក​ពី​ក្រុង​-​ស្រុក ចំនួន ២ គឺ​ក្រុង​កំពត ចំនួន​៥០​គ្រួសារ និង​ស្រុក​ទឹកឈូ​ចំនួន​៥០​គ្រួសារ ដែល​ពិធី​នេះ​បាន​ធ្វើឡើង​នៅ​សាលាស្រុក​ទឹកឈូ ។​

​មានប្រសាសន៍​សំណេះសំណាល លោក ជាវ តា​យ​ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ខ្ពស់​ពី​សុខទុក្ខ​និង​បញ្ហា​ប្រឈម​នានា របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក អ្នក​មាន​ជំងឺ ជន​ងាយ​រងគ្រោះ និង ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ដោយ​មិន​ត្រូវ​ទុក​ចោល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​ស្បៀងអាហារ​និង​គ្មាន​ការដោះស្រាយ​ឡើយ ។

​ពាក់ព័ន្ធ​នឹង​ការ បង្ការ ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ដើម្បី​ឱ្យ​ចៀសផុត​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​លោក​អភិបាល​ខេត្ត​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឱ្យមាន​ការប្រុងប្រយ័ត្ន​និង​ចូលរួម​អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ឱ្យបាន​គ្រប់គ្នា ពិសេស រស់នៅ​ឱ្យ​មាន អនាម័យ​ល្អ ហូប​ស្អាត​ផឹក​ស្អាត ដេក​ក្នុង​មុង​ជានិច្ច​។

​ជាមួយ​ឱកាស​នោះ​លោក ជាវ តា​យ ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង ប្រជាពលរដ្ឋ ត្រូវ​បង្កើន​ការ យកចិត្តទុកដាក់​ជំរុញ ការងារ​បង្កបង្កើនផល ដាំ​ដុះ​ឲ្យបាន​ទាន់រ​ដូវកាល រួម​នឹង​ការ​ចិញ្ចឹមសត្វ ដើម្បី​ធានាបាន​នូវ​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ​និង​សហគមន៍​ផងដែរ​។

​ចំពោះ​អំណោយ​ដែល​បាន​ផ្ដល់ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ទាំង​១០០​គ្រួសារ​នា​ឱកាស​នោះ​រួមមាន​៖ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ អំបិល​២​គីឡូក្រាម ទឹក​សុទ្ធ​១​យួរ និង​ថវិកា ២​ម៉ឺន​រៀល​ផងដែរ​។ ជាមួយ​នោះ​ដែរ លោក ជាវ តា​យ ក៏​បាន​ជូន​ថវិកា​សរុប​៥០​ម៉ឺន​រៀល ដល់​យុវជន​កាកបាទ អ្នកស្ម័គ្រចិត្ត​កាកបាទ ប្រជា​ការពារ​ភូមិ និង​កងកម្លាំងប្រដាប់អាវុធ ៥០​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា មួយ​ម៉ឺន​រៀល​ផង​ដែរ​៕
​សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល