ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

​គ្រួសារ​ពលរដ្ឋ​ប្រឈម​ងាយ​រងគ្រោះ​ក្នុងស្រុក​អង្គរជ័យ និង​ស្រុក​បន្ទាយមាស​ចំនួន​១០០​គ្រួសារ​បាន​ទទួល​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ប្រឈម​ងាយ​រងគ្រោះ​ក្នុង​គោលដៅ មក​ពី​ក្នុង​ស្រុក​ចំនួន​២ គឺ​ស្រុក​អង្គរជ័យ និង​ស្រុក​បន្ទាយមាស សរុប​ចំនួន​១០០​គ្រួសារ ត្រូវបាន​មក​ទទួល​អំណោយ មនុស្សធម៌​របស់​កាក​បាទ​ក្រហម​កម្ពុជា ដែល​កម្មវិធី​នេះ​បាន​ធ្វើឡើង​នៅ​សាលាបឋមសិក្សា​អ៊ុយ ស៊ើង ត្រាំសសរ ក្នុង​ស្រុក​បន្ទាយមាស ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ​ឧសភា​ឆ្នាំ ២០២០ ក្រោម​វត្តមាន លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ជា​អភិបាលខេត្ត អមដំណើរ​ដោយ លោក​-​លោកស្រី អភិបាលរង​ខេត្ត សមាជិក សមាជិកា សាខា អនុសាខា​កាកបាទ​ក្រហម និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត អាជ្ញាធរ​មូលដ្ឋាន យុវជន និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​។

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បានបញ្ជាក់​ថា ជានិច្ចកាល កាកបាទក្រហមកម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន តែងតែបាន​បំពេញ​បេសកកម្ម​មនុស្ស​ធម៌ រួមសុខ​រួមទុក្ខ រំលែក​លំបាក ជាមួយ​ប្រជាពលរដ្ឋ គ្រប់ពេលវេលា​ទូទាំងប្រទេស ពោល​ទីណា​មាន​ទុក្ខ​លំបាក ទីនោះ មាន​កាកបាទក្រហម​ជានិច្ច​ដោយ​មិន​បាន​រើសអើង​។

​ជាក់ស្តែង ស្ថិតក្នុង​ស្ថានភាព​ប្រទេស​ជាតិ និង​ពិភពលោក​រួមគ្នា ប្រយុទ្ធ​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ ១៩ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត តែង​បាន​ចូលរួម ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត ចុះ​ដល់​មូលដ្ឋាន ដើម្បី​អប់រំ​ផ្សព្វផ្សាយ ពី​ការបង្ការ​និង​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ និង​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ ស្បៀងអាហារ​ទំនុកបំរុង​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រឈម​ការខ្វះខាត ដោយ​មិន​ទុក​ចោល​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​មិន​បានដឹង​និង​មិន​បាន​ដោះស្រាយ​ឡើយ​។

​លោក ជាវ តា​យ ក៏​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ ឱ្យ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ប្រកាន់ខ្ជាប់ អនាម័យ ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ឧស្សាហ៍​លាង​សម្អាត​ដៃ​ដោយ​សាប៊ូ​ឬ​ទឹក​អាល់​កុល ដើម្បី រក្សាបាន​នូវ​សុខភាព​ល្អ ជៀសផុត ការឆ្លង នៃ​វីរុស​កូវី​ដ​១៩​ដ៏​កាច​សាហាវ​នេះ មកលើ​សង្គម​គ្រួសារ​និង​សហគមន៍​យើង ព្រោះ​ជំងឺ​កាច​សាហាវ​នេះ​នៅ​ពុំ​ទាន់​ធូរស្បើយ​នៅឡើយ​ទេ​នាបច្ចុប្បន្ន ក្នុង​ពិភពលោក​យើង​នេះ​។

​ក្នុងឱកាស​នោះ​ដែរ លោក​អភិបាលខេត្ត ក៏​បាន​សំណូមពរ​ដាំ​ផ្ញើ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យកចិត្តទុកដាក់ បង្កបង្កើន​ផល​កសិកម្ម ដាំ​ដុះ​ចិញ្ចឹមសត្វ ដើម្បី​ជួយ​ដោះស្រាយ​សម្រាល​ការខ្វះខាត​ក្នុង​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ និង​ក្រើនរំលឹក​ណែនាំ​ដល់​សមាជិក​គ្រួសារឲ្យ​ចូលរួម​អនុ​វត្ត​ច្បាប់​នានា របស់​រាជរដ្ឋាភិបាល​ឲ្យបាន​ល្អ ជៀសឱ្យផុត​ពី​ល្បែង​អបាយមុខ​គ្រឿងញៀន និង​បើកបរ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​សេចក្ដីសុខ និង​ការពារ​អាយុជីវិត​និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​។​

​ចំពោះ​អំណោយ​ដែល​បាន​នាំយកមក​ចែកជូន​ប្រជាពលរដ្ឋ​នា​ឱកាស​នោះ សរុប​ចំនួន​១០០​គ្រួសារ​ក្នុង​នោះ មកពី​ស្រុក​អង្គរជ័យ​ចំនួន​៥០​គ្រួសារ ស្រុក​បន្ទាយ​មាស​ចំនួន​៥០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ​២៥​គី​ឡូ មី​១​កេស ទឹកត្រី​១​យួរ អំបិល​២​គី​ឡូ ទឹក​សុទ្ធ​១​យួរ ម្រេច​ម៉ត់​១​កញ្ចប់​តូច និង​ថវិកា​មួយចំនួន​។​ព្រម​ជាមួយគ្នានេះ លោក​ក៏​បាន​ជូន​ថវិកា​មួយ​ចំនួន​ដល់​យុវជន និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម កងកម្លាំងប្រដាប់អាវុធ ប្រជា​ការពារ និង​ក្រុមគ្រូពេទ្យ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល