ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

ប្រជាពលរដ្ឋ​ជួប​ការលំបាក ចំនួន​១២០​គ្រួសារ​ក្នុង​សង្កាត់​ទាំង​២ នៃ​ក្រុង​កែប ទទួលបាន​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ ដោយសារតែ​វិបត្តិ​ជំងឺឆ្លង​សាកល​កូវី​ដ​១៩ បាន​បង្ក​ផល​ប៉ះ​យ៉ាងច្រើន​ដល់​ប្រជាជន​នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​ប្រជាជន​កម្ពុជា​មួយចំនួន​ក៏​កំពុង​ជួប​ការលំបាក​ដោយសារ​វិបត្តិ​នៃ​ជំងឺឆ្លង​ដ៏​សាហាវ​នេះ​ផងដែរ​។​

​ជាមួយនេះ ក្រោម​ការយកចិត្តទុកដាក់​របស់​កាកបាទក្រហម​កម្ពុជា ដែល​បាន​កំណត់​ឱ្យ​គ្រប់​សាខា អនុសាខា​កាកបាទ​ក្រហម​នៅ​ទូទាំង​ប្រទេស​ផ្តោត​ការគិតគូរ​ជា​និច្ច​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ទាំងនោះ និង​អន្តរាគមន៍​ជួយ​សម្រួល​ការលំបាក​ឱ្យបាន​ទាន់​ពេលវេលា​នោះ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២០ លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប និង​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា ផ្តល់ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ស្ថិតក្នុង​សង្កាត់​ពីរ​នៃ​ក្រុង​កែប ខេត្ត​កែប គឺ​សង្កាត់​អូរ​ក្រសារ និង​សង្កាត់​ព្រៃធំ​។​

​ចំពោះ​អំណោយ​ដែល​ត្រូវ​ប្រគល់ជូន​ប្រជាពលរដ្ឋ​ទាំង​១២០​គ្រួសារ ក្នុង​ម្នាក់ៗ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម សាប៊ូ ឃី​ត​មួយកញ្ចប់​(​មាន​ខោអាវ​)​និង​ថវិកា​មួយចំនួន​ផង​ដែរ​។​

​ក្នុងឱកាស​នោះ លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​មានប្រសាសន៍ថា ជានិច្ចកាល​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត ពិសេស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា តែងតែ​រួមសុខ​រួមទុក្ខ​ជាមួយ​លោកតា លោកយាយ និង​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន មិន​ថា​នៅទីណា​ឱ្យតែ​ពលរដ្ឋ​ជួប​ការលំបាក​ទីនោះ​ត្រូវតែ​មាន​កាកបាទក្រហម​មក​ជួយ​សង្គ្រោះ​គ្រប់ពេលវេលា​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​នោះ លោក កែ​ន សត្ថា រដ្ឋលេខាធិការ នៃ​ទីស្តីការ​គណៈ​រដ្ឋ​ម​ន្តី និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល សម្តេច​តែង​យកចិត្តទុកដាក់ និង​គិតគូរ​ចំពោះ​សុខទុក្ខ និង​ការលំបាក​របស់​បងប្អូន​នៅ​គ្រប់​ទីកន្លែង ដោយ​គ្មាន​រើសអើង ពូជសាសន៍ ពណ៌​សម្បុរ​ឡើយ​។

​ជាមួយគ្នានេះ លោក​ក៏​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​បង្កបង្កើន​ផល ដាំ​ដំណាំ​រួមផ្សំ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។ ក្រៅពីនោះ លោក​ក៏​បាន​ក្រើនរំលឹក ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន ចំពោះ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​ដែល​រលក​ទី​២ បើ​ទោះជា​ក្នុង​ប្រទេស​របស់​យើង​បាន​ព្យាបាល​ជា​សះស្បើយ​អស់​ចំ​ួ​ន​១២២​នាក់​ហើយ​ក្តី តែ​ជំងឺ​នេះ​មាន​កើតឡើង​បន្ថែមចំនួន​៣​នាក់​ទៀត ដែល​គ្រូពេទ្យ​កំពុង​ព្យាបាល​។​ដូច្នេះ​បងប្អូន​ត្រូវ​តែ​ចេះ​រក្សា​អនាម័យ រស់នៅ​ស្អាត បរិភោគ​ស្អាត និង​បន្ត​ចូលរួម​បង្ការ ទប់ស្កាត់ កុំឱ្យ​មាន​ការ​ចម្លងជំងឺ​កូវី​ដ​១៩​ក្នុង​សហគមន៍​របស់​យើង​ឱ្យ​សោះ ដោយ​ត្រូវអនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុភាភិបាល​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល