ទាន់ហេតុការណ៍
​រថយន្ត និង​ម៉ូតូ ១៧​គ្រឿង កែច្នៃ​បំពង់​ស៊ី​ម៊ាំង បង្ក​សម្លេង​រំខាន​ដល់​ពលរដ្ឋ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​ទៅ​អប់រំ​! - ក្មេង​ទំនើង​០២​ក្រុម កាប់​គ្នា​នៅ​ភ្នំពេញ ត្រូវ​លំបាក​ដល់​អាវុធហត្ថ​តាម​ចាប់​មក​វិញ ចេញពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ បាន ០៦​នាក់​! - លោក​បណ្ឌិត ឃីម រដ្ឋា នាំយក​អំណោយ ជូន​វី​រះ​កងទ័ព ដែល​រងរបួស កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ ព្រះ​កេតុមាលា​ - រោងចក្រ​ផលិត​បារី គ្មាន​ស្លាក​យីហោ​នៅ​ស្រុក​អង្គស្នួល ពិតជា ទាក់ទាញ​អារម្មណ៍ នៃ​ច្បាប់​អន្តរជាតិ​ - លោក​បណ្ឌិត ឃីម រដ្ឋា ចាងហ្វាង​គេហទំព័រ រស្មី​ស្ទឹងត្រង់ និង​ក្រុមការងារ រួមទាំង​ព្រះសង្ឃ នាំយក​អំណោយ សប្បុរសជន ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​ - បែកធ្លាយ​ឯកសារ​រៀបចំ​ជា​ប្រព័ន្ធ​ធ្វើ​ស៊ី​ដី​លើ​ភ្នំ​ក្រាំង​ដី​មាស​ធ្វើ​កម្មសិទ្ធិ ពី​សំណាក់​អាជ្ញាធរ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​ - ក្រុមការងារគេហទំព័រ រស្មី ស្ទឹងត្រង់ នាំយក អំណោយសម្បុរជន ជូនដល់បងប្អូនវីរៈកងទ័ពជួរមុខ និងជនភៀសសឹក ក្នុងខេត្តព្រះវិហារ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​អបអរសាទរ និង​ជូនពរ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ក្នុង​ឱកាស​ទទួលបាន​នូវ​ពានរង្វាន់ «Smile Asia Philanthropic Visionary Award» លើក​ទី​២ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារ​ជូនពរ សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្ដម តែម ម៉ឺន អញ្ជើញ​ជា​អធិបតី​បិទ​កិច្ចប្រជុំ​ស្ដីពី កីឡា​លើក​ទម្ងន់​រយៈពេល ៣​ថ្ងៃ​
0

​ផ្លូវ​ក្រាល​កៅស៊ូ AC ចំនួន ៧​ខ្សែរ ប្រវែង​សរុប ២,៤២៤​ម៉ែត្រ និង​សំណង់​សិល្បការ​តាម​បណ្តោយ​ដងផ្លូវ បាន​បើក​ដំណើរ​ការដ្ឋាន​ជួសជុល

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២០ លោក សោម​ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ប្រកាស​ឲ្យ​ដំណើរកា​រ នូវ​ការដ្ឋាន​ជួសជុល​ផ្លូវ​AC ចំនួន ៧ ខ្សែរ ប្រវែង​សរុប​២,៤២៤ ម៉ែត្រ ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ។​

​ក្នុង​ពិធីបើកការដ្ឋាន​នេះ លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប មានប្រសាសន៍ថា នេះ​ជា​ការឆ្លើយតប​ចំពោះ​សេចក្តីត្រូវការ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កែប​ទាំងមូល ដោយ​ការជួសជុល​នេះ ព្រោះ​ផ្លូវ​ទាំងនេះ មាន​សភាព​ចាស់​ទ្រុឌទ្រោម ពិបាក​ក្នុងការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ទើប​រដ្ឋបាលខេត្ត ប្រើប្រាស់​ធនធាន​ដែល​មាន ដើម្បី​ជួសជុល​ផ្លូវ​នេះ​ឱ្យ​មាន​សភាព​ល្អប្រសើរ​ឡើង​វិញ​។​លើសពី​នេះ​ផ្លូវ​ទាំង​អម្បាល​មាន​ក៏​ជា​តម្រូវការ​ចាំបាច់​សម្រាប់​បម្រើរ​ឲ្យ​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​កសិផល​របស់​បងប្អូន​ប្រជាព​ក​រដ្ឋ​ផង​ដែរ​។

​លោក​អភិបាលខេត្ត បាន​បញ្ជាក់ទៀតថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែ​យកចិត្តទុកដាក់​ខ្ពស់​លើ​ក​ការអភិវឌ្ឍ​គ្រប់​វិស័យ ជាពិសេស​ការលំបាករ​បស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ទើប​ប្រទេស​យើង​មាន​សុខ​សន្តិភាព​ដូច​បច្ចុប្បន្ន ហើយ​យើង​មាន​ឱកាស​អភិវឌ្ឍន៍ កសាង​ផ្លូវលំ ផ្លូវថ្នល់ ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ដូច​សព្វថ្ងៃនេះ​។​

​លោក សោម ពិសិដ្ឋ អភិបាលខេត្ត ក៏​បាន​បញ្ជាក់ទៀតថា បន្ទាប់​ពី​ផ្លូវ​ទាំង ៧​ខ្សែរ​នេះ បាន​ជួសជុល​រួច សូម​ប្រជាពលរដ្ឋ និង​អ្នកប្រើប្រាស់​ផ្លូវ​ទាំង​អស់ សូម​ជួយ​ថែរក្សា និង​ប្រើប្រាស់​ផ្លូវ​ទាំង​នេះ​ឲ្យបាន​គង់វង្ស​យូរអង្វែង​សម្រាប់​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​ទៀត​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល