ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ឆ្នាំ​២០២២ និង​បើក​វគ្គ​បណ្តុះបណ្តាល​ឆ្នាំ​២០២៣ របស់​សាលា​ភូមិន្ទ​រដ្ឋបាល​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ឆ្នាំ​២០២២ និង​បើក​វគ្គ​បណ្តុះបណ្តាល​ឆ្នាំ​២០២៣ របស់​សាលា​ភូមិន្ទ​រដ្ឋបាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ៨​កើត ខែ​ពិសាខ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ឆ្នាំ​២០២២ និង​បើក​វគ្គ​បណ្តុះបណ្តាល​ឆ្នាំ​២០២៣ របស់​សាលា​ភូមិន្ទ​រដ្ឋបាល ដែល​ពិធី​នេះ​ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។

​ជា​ការចាប់ផ្តើម សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា និស្សិត​ខ្មែរ ខ្មែរ​-​អ៊ីស្លាម ដែល​កំពុង​សិក្សា​ទៅ​ប្រទេស​ស៊ូដង់ ជា​ទី​កំពុង​មាន​សង្គ្រាម​នោះ ត្រូវបាន​ជម្លៀស​មកកាន់​ប្រទេស​អារ៉ាប់ប៊ីសាអូឌី​តហើយ និង​បន្ត​មកកាន់​ប្រទេស​ម៉ាឡេស៊ី ជា​ទី​ដែល​មាន​សុវត្ថិភាព​។ សម្តេច​តេជោ​ក៏បានបាន​ថ្លែងអំណរគុណ​ផង​ដែរ ដល់​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​បញ្ជូន​នាវា​ទៅ​ជម្លៀស​ប្រជាជន​របស់​ខ្លួន​ចេញពី​តំបន់​សង្គ្រាម​ក្នុង​ប្រទេស​ស៊ូដង់ ក្នុងនោះ​ក៏​មាន​និស្សិត​ខ្មែរ​ផងដែរ​។​សម្តេច​ក៏​បាន​អំពាវនាវ​ដល់​ក្រុមគ្រួសារ​និស្សិត ខ្មែរ​-​អ៊ីស្លាម កុំ​មាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​ពួកគេ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សុំអោយ​មាន​ការគិតគូ​រ​ឡើងវិញ​ពាក់ព័ន្ធ​អនុក្រឹត្យ​ចាស់ ដែល​ត្រូវ​និរាស​ក​រណ៍ និង​ជំនួស​ដោយ​អនុក្រឹត្យ​ថ្មី ដើម្បី​ធានា​និរន្តរភាព​សត្វ​ផ្សោត ដែល​បច្ចុប្បន្ន​កំពុងរ​ង​គ្រោះ និង​គំរាមកំហែង នៅ​ខេត្ត​ក្រចេះ​។​សម្តេច​តេជោ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ទាំង​អស់ ត្រូវ​ពិនិត្យ និង​គ្រប់គ្រង​ឲ្យបាន​ច្បាស់លាស់​ចំពោះ​បងប្អូន​នេសាទ ដែល​ធ្វើ​ការនេសាទ​នៅ​តំបន់​មាន​សត្វ​ផ្សោត ខណៈ​បងប្អូន​នេសាទ​ខ្លះ​នៅ​បន្ត​ដាក់មង​ក្រឡា​ធំ ដែល​បាន​ធ្វើ​សត្វ​ផ្សោត​ងាប់​ជា​បន្តបន្ទាប់​។​

​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​សាលា​ភូមិន្ទ​រដ្ឋបាល​ក្នុង​ការបណ្តុះបណ្តាល​មន្ត្រី​បាន​យ៉ាង​ល្អប្រសើរ ហើយ​សម្តេច​ក៏​សូម​លើកទឹកចិត្ត​ឱ្យ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​នេះ ដោយ​ត្រូវ​បើក​វគ្គ​ផ្សេងៗ​ទៀត ដើម្បី​តម្រង់​ទិស​មន្ត្រី​យើង​ជា​បន្តបន្ទាប់​ទៀត​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅក្នុង​ប្រទេស​កម្ពុជា បាន​ទទួល​ផល​រួចទៅហើយ ទាំង​ថ្នាក់​ជាតិ និង​មូលដ្ឋាន គឺ​បាន​ទទួល​ផល​ពី​ការផ្ទេរ​អំ​ណា​ពី​ថ្នាក់ជាតិ​ទៅ​ថ្នាក់មូលដ្ឋាន​។ ប្រសិន​គ្មាន​ការផ្ទេរ​អំណាច​ទៅ​ដល់​ថ្នាក់​មូលដ្ឋាន​ទេ រាជរដ្ឋាភិបាល​ពិតជា​មាន​ការលំបាក​ក្នុងការ​គ្រប់​គ្រប់​ការងារ​ផ្សេងៗ​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ពី​គោលបំណង​ឡើងវិញ ក្នុង​ការ​មក​បើក​វគ្គ​បណ្តុះបណ្តាល និង​ផ្តល់​ទស្សនទាន​ដល់​សិស្ស និស្សិត នៃ​សាលា​ភូមិន្ទ​រដ្ឋបាល ខណៈ​ដែល​សម្តេច​នៅ​មាន​ឈ្មោះ​ជា​សាស្ត្រាចារ្យ​កិត្តិយស នៃ​សាលា​ភូមិ​រដ្ឋបាល​នៅឡើយ​។ សម្តេច​តេ​ជោបាន​មានប្រសាន៍ថា

​បើ​សម្ដេច​មាន​ឱកាស​ទៅ​ចែករំលែក​ដល់​និស្សិត​សាលា​ភូមិន្ទ​រដ្ឋបាល សម្តេច​នឹង​ផ្ដោត​សំខាន់​លើ​ការ​សួរ​សំណួរ​មក​សម្តេច​ត្រឹម​១០​សំនួរ ពី​បទពិសោធ​ផ្ទាល់​របស់​សម្ដេច​ដែល​បាន​ឆ្លងកាត់​ជា​មន្ត្រី និង​ជា​អ្នក​បម្រើ​ប្រជាជន​ជា​បន្តបន្ទាប់​នោះ​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​ប្រឹងប្រែង​ពង្រឹង​សមត្ថភាព​មន្ត្រីរ​បស់​ខ្លួន ដើម្បី​ភាពល្អប្រសើរ នៃ​ការបំពេញ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​។ សម្តេច​តេជោ បានបញ្ជាក់​ថា មន្ត្រី​ត្រូវ​ចេះ​កែទម្រង់​ខ្លួនឯង ឧទាហរណ៍​ដូចជា បច្ចុប្បន្ន​នេះ​ជា​សម័យ Digital ទៅហើយ តែ​បើ​មនុស្ស​មិន​Digital​ក៏​មិន​អាច​ទៅរួច​ដែរ​។​សម្តេច​តេជោ បាន​មាន​ប្រសា​ន៍​បញ្ជាក់ថា បើ​ចង់​កែទម្រង់​ស្ថាប័ន គឺ​ត្រូវ​កែទម្រង់​មនុស្ស​ជាមុនសិន ព្រោះ​មនុស្ស​ជា​អ្នកដឹកនាំ​ស្ថាប័ន​។ សម្តេច​បន្ត​ជំរុញ​ឱ្យ​ក្រសួង​ស្ថាប័ន​បន្ត​ពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស​ថែមទៀត ដើម្បី​បំពេញ​តម្រូវការ​មន្ដ្រី​ដល់​រាជការ​។ សម្តេច​បាន​មានប្រសាសន៍​បន្ត​ថា មុន​នឹង​តែងតាំង និង​ដំឡើង​ឋានៈ​តួនាទី​ដល់​មន្ត្រី​ណា​មួយ ត្រូវ​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ជាមុនសិន ព្រោះ​ធ្វើ​យ៉ាងនេះ ដើម្បី​អោយ​កម្រិត​ចំណេះដឹង​របស់​មន្ត្រី​យើង​ក៏​មាន​ភាពល្អប្រសើរ​។​

​ជាថ្មី​ម្ដងទៀត​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​បងប្អូន​ដែល​ស្នេហា​វិស័យ​កីឡា​មេត្តា​យោគយល់ និង​រក្សា​ភាព​ថ្លៃថ្នូរ​តាមរយៈ​ការប្រកួត​នី​មួយៗ និង​ពា​វនាវ​សូម​កុំ​សម្រុកចូ​ល​ទៅ​កន្លែង​ប្រកួត​ដោយ​គ្មាន​សំបុត្រ​ចូល​ទស្សនា ហើយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ផ្លោះ​របង​ចូល​ទៅ​ប្រជ្រៀត​នៅ​ទីកន្លែង​នោះ​ដែរ​។ កុំ​ឱ្យ​ការចំណាយ​ថវិកា​រាប់​លាន​ក្លាយ​ជា​អសា​របង់ ថែម​ទាំង​ខូច​ឈ្មោះ​ទៀតផង តាមរយៈ​ឥរិយាបថ​របស់​ម្ចាស់ផ្ទះ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​ជំរុញ​ឱ្យ​មន្ដ្រី​នៅ​តាម​បណ្ដា​ខេត្ត យកចិត្តទុកដាក់​ដោះស្រាយ​វិវាទ​របស់​ប្រជាពលរដ្ឋ​ដែល​កើតមានឡើង​តាមរយៈ​ការ​ដោះ​ស្រាវ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​ការសម្របសម្រួល ហើយ​ដើម្បី​ធានា​បាន​លើ​បញ្ហា​នេះ មន្ដ្រី​គឺ ត្រូវ​ឈរ​នៅលើ​ចំណុចកណ្ដាល ជាពិសេស​សម្ដេច​ណែនាំ​ដល់ មន្ដ្រី​ត្រូវ​ប្រយ័ត្ន​ចំពោះ​ការចុះហត្ថលេខា​លើ​ដី​កម្រ​ប​ព្រៃឈើ និង​ដី​អភិរក្ស​ជាដើម​។​

​មុន​នឹង​បញ្ចប់ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរ​ឱ្យ​សិស្ស​មន្ត្រីរាជការ នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​ដែល​បាន​បញ្ចប់​ការសិក្សា និង​បើក​វគ្គ​សិក្សា​ថ្មី​នេះ ឲ្យទទួល​បាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ទៀត នាពេលខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល