ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

ឯកឧត្តម ស៊ូ​ម សារឿ​ន ផ្ញើ​សារលិខិត​អបអរសាទរ សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ទទួលបាន​គោរមងារ​កិត្តិយស និង​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​

ឯកឧត្តម ស៊ូ​ម សារឿ​ន ផ្ញើ​សារលិខិត​អបអរសាទរ សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ទទួលបាន​គោរមងារ​កិត្តិយស និង​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ ឯកឧត្តម ស៊ូ​ម សារឿ​ន អនុរដ្ឋលេខាធិការ ក្រសួង​មុខងារសាធារណៈ និង​ប្រធាន​សមាគម​រាជ​សីហ៍ សូម​គោរព​អបអរសាទរ​យ៉ាង​ស្មោះ​អស់ពីដួងចិត្ត​ជូន​ចំពោះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​ឱកាស​ទទួលបាន គោរមងារ​កិត្តិយស «​ពុទ្ធ​មា​មកា​ភិបាល​» និង​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក «​មនុស្សសាស្ត្រ និង​សាមគ្គីភាព​» នា​ព្រឹក​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០២៣​។​

​គោរមងារ​កិត្តិយស «​ពុទ្ធ​មា​មកា​ភិបាល​» ដែល​សម្តេច​តេជោ​ទទួល​បាន​ដោយ​អង្គការ​ពុទ្ធសាសនិក​ពិភពលោក តំណាង​ឱ្យ​ប្រទេស​ចំនួន​៥៥ នៃ​អ្នក​គោរព​ព្រះពុទ្ធសាសនា នៅពេលនេះ​គឺជា​ការទទួលស្គាល់​ការលះបង់​ពេញ​មួយ​ជីវិត​របស់​សម្តេច​តេជោ​ចំពោះ​សន្តិភា​ព និង​ព្រះពុទ្ធសាសនា​។​

​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស «​មនុស្សសាស្ត្រ និង​សាមគ្គីភាព​» ដែល​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ទទួលបាន​ដោយ​សាកលវិទ្យាល័យ​ណេ​ហ្គរី ប៉ា​ដាង របស់​ប្រទេស​ឥណ្ឌូនេស៊ី​នៅពេលនេះ ដោយ​យោង​ទៅលើ​ហេតុផល​មួយចំនួន​ដូច​ខាងក្រោម​៖

១៖ សម្តេច​តេជោ ហ៊ុន សែន បាន​លះបង់​ពេញ​មួយ​ជីវិត​ដើម្បី​រំដោះ​ប្រជាជន​កម្ពុជា​ចេញពី​យុគសម័យ​ដ៏​ខ្មៅ​ងងឹត​ក្នុងអំឡុង​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ដោយ​សម្រេចបាន​នូវ​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​ធានាបាន​នូវ​ការផ្លាស់ប្តូរ និង​ការអភិវឌ្ឍន៍​ជា​បន្តបន្ទាប់​នៅ​កម្ពុជា និង​បាន​លើកកម្ពស់​មុខមាត់​ប្រទេស​កម្ពុជា ត្រឡប់​ទៅ​កាន់​ឆាក​សាកលលោក​វិញ​។​

​សម្តេច​តេជោ បាន​ធ្វើឱ្យមាន​នូវ​ការស្តារ​ឡើង​វិញ​នូវ​របប​រាជានិយម​នៅ​កម្ពុជា ប្រកបដោយ​ជោគជ័យ និង​ការរស់រានមានជីវិត​ឡើងវិញ​នៃ​ព្រះពុទ្ធសាសនា​រួម​ជាមួយ​កម្មវិធី​កសាង​ស្តារ​ប្រទេសជាតិ​យ៉ាង​មមាញឹក ដូចជា​ការស្តារ និង​កសាង​ប្រទេស​ឡើងវិញ​ក្រោយ​សង្គ្រាម និង​សមាហរណកម្ម​ប្រទេសជាតិ​ចូលទៅក្នុង​តំបន់ និង​សកលលោក និង​បាន​អនុញ្ញាត​ឱ្យ​ទទួលបាន​នូវ​សេរីភាព​គ្រប់បែបយ៉ាង និង​តម្លៃ​ប្រជាធិបតេយ្យ​រីក​ចម្រើន​រហូត​មកដល់​ពេលបច្ចុប្បន្ន គោល​នយោបាយ​ឈ្នះ​-​ឈ្នះ ដ៏​ល្បីល្បាញ​របស់​សម្តេច​តេជោ គឺ​ពិតជា​មាន​ពន្លឺ​ភ្លឺស្វាង និង​បាន​ផ្តល់​ទុកជា​មេរៀន នៃ​ភាព​ជា​អ្នកដឹកនាំ​ក្នុង​ការកសាង​នូវ​សន្តិភាព​ឡើងវិញ​។​

២៖ តាមរយៈ​នៃ​ការដឹកនាំ​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សម្តេច​បាន​ពង្រឹង​អភិបាលកិច្ច​តាម​រយៈ​នៃ​ការធ្វើកំណែទម្រង់​ប្រកបដោយ​ជោគជ័យ និង​ផ្លែផ្កា​ជា​ច្រើន​ជាមួយ​នោះ សម្តេច​បាន​ផ្តល់​ជា​កម្លាំងចលក​ថ្មី ដល់​គោលនយោបាយ​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ យុត្តិធម៌​សង្គម និង​សេដ្ឋកិច្ច​ដោយ​ទទួលបាន​ឱកាស​ស្មើភាព​គ្នា​សម្រាប់​ប្រជាជន​កម្ពុជា​។​

​អ្វី​ដែល​គួរឱ្យ​កត់សម្គាល់​នោះ សម្តេច​តេជោ​បានបង្ហាញ​ឱ្យឃើញថា សន្តិភាព​អាច​សម្រេច​ទៅបាន​គឺ​តាមរយៈ​នៃ​មធ្យោបាយ​សន្តិវិធី​ដូចជា​ការចរចា ដោយ​បើកចំហ​រួមបញ្ចូល និង​គោលនយោបាយ​ឈ្នះ​-​ឈ្នះ និង​តាមរយៈ​នៃ​ភាព​ជា​ម្ចាស់​នៃ​បញ្ហា និង​ស្វែងរក​ដំណោះស្រាយ​ជាតិ​ដោយ​ខ្លួនឯង​។ ជា​លទ្ធផល​ប្រទេស​កម្ពុជា មិន​ត្រឹមតែ​ត្រូវបាន​គេ​ស្គាល់​ថា ជា​កោះសន្តិភាព​ក្នុង​តំបន់​ទន្លេមេគង្គ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ត្រូវបាន​គេ​ដាក់ឈ្មោះថា «​ប្រទេស​តូច​ដែល​មាន​បេះដូង​ធំ​ទូលាយ​» ទៀតផង​។​
៣៖ សម្តេច​តេជោ ហ៊ុន សែន បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​វិស័យ​មនុស្សធម៌ និង​សាមគ្គីភាព ដែល​រួមមាន​ដូចជា​៖ ក​) ការយកចិត្តទុកដាក់​ជា​អាទិភាព​ចំពោះ​ជនជាតិ​ភាគតិច​នៅ​កម្ពុជា​, ខ​)​ការលើកកម្ពស់​ការអត់ឱន​អធ្យាស្រ័យ​ឱ្យ​គ្នា​នៅក្នុង​ជំនឿ​សាសនា និង​គ​) គោលនយោបាយ​ស្តីពី សេរីភាព នៃ​ជំនឿ​សាសនា​
៤៖ ផ្អែក​លើ​ការធ្វើ​អភិបាលកិច្ច និង​ផ្អែកលើ​ការសិក្សា​ផង​នោះ​អាច​យល់​បាន​ថា សម្តេច​តេជោ ហ៊ុន សែន បាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​ដូច​មានចែង​ក្នុង​បទបញ្ជា​ប្រកាស​ក្រសួង​ស្តី​ពី​ការស្រាវជ្រា​វ​, បច្ចេកវិទ្យា និង​ឧត្តមសិក្សា លេខ​៖ ៦៥ ឆ្នាំ​២០១៦ ស្តី​ពី​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស និង​បទ​ប្បញ្ញត្តិ​របស់​សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​រដ្ឋ​ប៉ា​ដាង លេខ​៖ ៣ ឆ្នាំ​២០១៧ ទាក់ទង​ទៅនឹង​នីតិវិធី ស្តី​ពី​ការប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស (Doctor Honoris Causa) នៅ​សាកលវិទ្យាល័យ​រដ្ឋ​ប៉ា​ដាង​។​

​ការផ្តល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស គឺជា​ការទទួលស្គាល់​ចំពោះ​ស្នាដៃ​ដ៏​ចំណាន​របស់ សម្តេច​តេជោ ហ៊ុន សែន ក្នុង​ការដឹកនាំ​កសាង និង​អភិវឌ្ឍន៍​សង្គម​កម្ពុជា ឱ្យមាន​ភាព​ចម្រើន​លូតលាស់ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​វិបុលភាព​។ សញ្ញាបត្រ​បណ្ឌិត​កិត្តិយស គឺជា​ការផ្តល់​តម្លៃ​យ៉ាងខ្ពស់​ខ្ពស់បំផុត​ចំពោះ​មគ្គុទ្ទេសក៍​ឯក​របស់ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ក្នុង​ភាព​ជា​អ្នកដឹកនាំ និង​ជា​អ្នក​កសាង​អភិវឌ្ឍន៍​ដ៏​អស្ចារ្យ​មួយ​របស់​សង្គម​កម្ពុជា​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​ប្រពៃ​ថ្លៃ​ថ្លៃ​នេះ យើងខ្ញុំ​សូម​បួងសួង​ដល់​គុណ​បុណ្យ ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក និង​ទេវតា​ឆ្នាំ​ថ្មី សូម​ប្រោះ​ប្រទាន​ពរ​ជ័យ​ជូន​ចំពោះ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រា​-​បុត្រី ចៅប្រុស​-​ចៅស្រី​ជា​ទីស្រឡាញ់ សូម​បាន​សម​ប្រកបដោយ​ពុទ្ធពរ និង​ពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕


 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល