ទាន់ហេតុការណ៍
វិទ្យាល័យ ហ៊ុន សែន ពាម​កោះ​ស្នា រៀបចំ​ពិធី​ចែក​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិស្ស​ពូកែ ក្នុងឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២៦-២០២៧ - វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​
0

យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី​២ បន្ត​ធ្វើ​នៅ​ខេត្ត​កំពង់ស្ពឺ នា​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២៣

យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី​២ បន្ត​ធ្វើ​នៅ​ខេត្ត​កំពង់ស្ពឺ នា​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២៣

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

បន្ទាប់ពី​បាន​ធ្វើ​នៅ​ខេត្ត​ពោធិ៍សាត់ កាលពី​ខែ​មេសា​កន្លង​ទៅ យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី​២ នឹង​បន្ត​ធ្វើ​នៅ​ខេត្ត​កំពង់ស្ពឺ នា​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២៣​។ មុន​មួយ​ថ្ងៃ​នៃ​យុទ្ធនាការ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​ឧសភា​នេះ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​យុទ្ធនាការ​អន្ទាក់​សូន្យ បាន​ដឹកនាំ​ធ្វើ​សន្និសីទ​សារព័ត៌មាន ដើម្បី​ជម្រាបជូន​សាធារណជន​អំពី​គោលបំណង​នៃ​យុទ្ធនាការ​អន្ទាក់​សូន្យ និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​អង្គការ​ដៃគូ​លើ​កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ​និង​សត្វព្រៃ​។ សន្និសីទ​សារព័ត៌មាន​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម កៅ សុវណ្ណារិទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​, ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​, មន្ត្រី​ក្រសួង​បរិស្ថាន​, អង្គការ CI, អង្គការ​WWF, អង្គការ WA, អង្គការ WEA, អង្គការ Nature Life, តំណាង​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​វី​តាល់ និង​មី​ជាតិ ព្រម​ទាំង​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ​ជាច្រើន​រូប​ទៀត​។​

​គួរ​បញ្ជាក់​ឱ្យដឹងថា យុទ្ធនាការ​នៅក្នុង​ដំណាក់កាល​ទី​១ ដែល​តម្រង់​ទិស​ទៅកាន់​៦​ខេត្ត រួមមាន​៖ ខេត្ត​ស្ទឹងត្រែង ខេត្ត​ព្រះវិហារ ខេត្ត​ក្រចេះ ខេត្ត​មណ្ឌល​គី​រី ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​រតនគិរី បាន​បិទ​បញ្ចប់​យ៉ាង​ជោគជ័យ​។ ចំណែក យុទ្ធនាការ​អន្ទាក់​សូន្យ ដំណាក់កាល​ទី​២ នឹង​តម្រង់​ឆ្ពោះទៅ​កាន់​ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ស្ពឺ ខេត្ត​កោះកុង ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន និង​ខេត្ត​សៀមរាប នៅ​ក្នុង​បុព្វហេតុ ដើម្បី​បរិស្ថាន ធនធានធម្មជាតិ សត្វព្រៃ និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ​នៅ​កម្ពុជា​។​

​តាមរយៈ​យុទ្ធនាការ​នេះ នឹង​រំពឹងថា បរិមាណ​អន្ទាក់​នឹង​ត្រូវ​ថយ​ចុះ​នៅ​ក្នុង​តំបន់ការពារធម្មជាតិ ហើយ​អ្នក​ដែល​និយម​បរិភោគ​សាច់​សត្វព្រៃ នឹង​បញ្ឈប់​ការបរិភោគ ហើយ​ភោជនីយដ្ឋាន​កាន់តែ​ច្រើន​ឡើង​នឹងចូលរួម ហើយ​ប្រកាស​ថា ជា​ភោជនីយដ្ឋាន​ដែល​មិន​លក់​មុខម្ហូប​ធ្វើ​ពី​សាច់​សត្វព្រៃ និង​សាធារណជន​កាន់តែ​ច្រើន​នឹង​ប្តេជ្ញា​មិន​បរិភោគ​សាច់​សត្វព្រៃ​ថែមទៀត​។ ជាក់ស្តែង​ក្នុង​យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាល​ទី​១ ក្នុង​ចំនួន​៦​ខេត្ត មាន​ភោជនីយដ្ឋាន សរុប​ចំនួន​៥២ បាន​ប្រកាស​មិន​លក់​សាច់​សត្វព្រៃ និង​ដំណាក់កាល​ទី​២ នៅ​ខេត្ត​ពោធិ៍សាត់​និង​ខេត្ត​កំពង់ស្ពឺ មាន​ភោជនីយដ្ឋាន សរុប​ចំនួន​២៦ បាន​ប្រកាស​ជំហរ​មិន​លក់​សាច់​សត្វព្រៃ​ផងដែរ​។ ជាមួយគ្នានេះ ក្រសួង​បរិស្ថាន និង​អង្គការ​ដៃគូ​នៃ​យុទ្ធនាការ បាន​បង្កើត​ជា QR Code សម្រាប់​សាធារណ​ជន​ទូទៅ​អាច​ស្កេន​ចូល​ទៅ​បំពេញ​ដើម្បី​ធ្វើ​ការប្តេជ្ញាចិត្ត​បញ្ឈប់​ការបរិភោគ​និង​ការជួយ​ដូរ​សត្វព្រៃ​ជាមួយ​ប្រជាជន​ដទៃទៀត ហើយ​បន្ទាប់​ពី​បង្កើត​រួច​ជាង​៣​ខែ​មកនេះ មាន​ប្រជាពលរដ្ឋ​ជាង​៤​ពាន់​នាក់ បាន​ស្កេន​ចូលទៅ​បំពេញ​ជា​លាយលក្ខណ៍អក្ស​រ​ដើម្បី​បង្ហាញ​ពី​ការសន្យា និង​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​មិន​បរិភោគ​សត្វព្រៃ​។​

​តាមរយៈ​យុទ្ធនាការ​នេះដែរ ភាគី​ពាក់ព័ន្ធ និង​ដៃគូ​ទាំងអស់ បាន​បង្ហាញ​ឆន្ទៈ​រួមគ្នា ធ្វើការ​រួមគ្នា ដោយ​ឈរ​នៅលើ​មូលដ្ឋាន​នូវ​ការស្វែងរក​ដំណោះស្រាយ​រួម​គ្នា ចំពោះ​កត្តា​ប្រឈម និង​ការគំរាមកំហែង​នានា​ចំពោះ​សត្វព្រៃ និង​ធនធានធម្មជាតិ ដែល​កំពុងតែ​កើតមាន​សំដៅ​សម្រេច​បាន​នូវ​គោលបំណង​រួម​តែមួយ គឺ​ការឈាន​ទៅ​លុបបំបាត់​ការប្រើ​អន្ទាក់​គ្រប់​ប្រភេទ​នៅក្នុង​តំបន់ការពារធម្មជាតិ និង​បញ្ឈប់​ការជួយ​ដូរ​សត្វព្រៃ​ដែល​ហាមឃាត់​ដោយ​ច្បាប់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល