ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

ឯកឧត្តម រ័ត្ន ស្រ៊ាង រំជួលចិត្ត ជាមួយ​ទឹកចិត្ត អ្នក​ភូមិ​ក្រាំងស្វាយ​!

ឯកឧត្តម រ័ត្ន ស្រ៊ាង រំជួលចិត្ត ជាមួយ​ទឹកចិត្ត អ្នក​ភូមិ​ក្រាំងស្វាយ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ព្រឹក ថ្ងៃអាទិត្យ ទី​១១ ខែមិថុនា ឆ្នាំ​២០២៣ នៅ​បរិវេណ​សាលា​បុណ្យ​ភូមិ​ស្រីស្នំ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​សង្កាត់​ព្រែក​កំពឹស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មេ​គ្រួសារ​បក្ស នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ភូមិ​ក្រាំងស្វាយ និង​ភូមិ​ស្រីស្នំ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក អ៊ុយ សុន អនុប្រធាន​ក្រុមការងារ លោក កន សុកេន អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​សង្កាត់ និង​ជា​ចៅសង្កាត់​ព្រែក​កំពឹស ព្រមទាំង​ឯកឧត្តម លោក លោកស្រី ក្រុមការងារ​អមដំណើរ គណៈកម្មាធិការ​គណបក្ស​សង្កាត់ គណៈ​សាខា​បក្ស​ភូមិ លោកនាយក​សាលា​ទាំង​០៣​ក្នុង​សង្កាត់ យុវជន​សង្កាត់​សរុប​មាន​ចំនួន ១,៤២៥​នាក់ ។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​អង្គពិធី​ទាំងមូល ដោយ​ក្តី​នឹករលឹក និង ការគិតគូរ​អំពី​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់​វណ្ណៈ ពណ៌​សម្បុរ ជំនឿ សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។

​ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​លើកឡើង​ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀស​វាងវៃ របស់​សម្តេច តេ​ជោ ជា​នាយករដ្ឋមន្ត្រី បាន​ធ្វើឲ្យ​កម្ពុជា ធ្វើ​ដំណើរ​ឆ្ពោះ​ទៅមុខ​ប្រកប​ដោយ​សុខសន្តិភាព​និង​ជោគជ័យ​ជា​បន្តបន្ទាប់ ជាក់ស្តែង​ថ្មីៗ​នេះ​កម្ពុជា​ទាំងមូល មាន​មោទកៈភាព​ខ្លាំង​បំផុត ដែល​សម្តេច​បាន​ដឹកនាំ​ប្រជុំ​កំពូល​អាស៊ាន ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ និង បាន​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ដែល​ខ្មែរ​ធ្វើជា​ម្ចាស់ផ្ទះ​លើក​ដំបូង​ក្នុង​ប្រវត្តិ ស៊ី​ហ្គេម​៦៤​ឆ្នាំ និង​ការប្រកួត​កីឡា​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ទទួលបាន​ការភ្ញាក់ផ្អើល និង​ការកោតសរសើរ​ពី​មជ្ឈដ្ឋាន​ជាតិ​-​អន្តរជាតិ កក្រើក​ពិភពលោក ប្រកប​ដោយ​មោទកភាព​។ ដូច្នេះ​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ យើងទាំងអស់គ្នា គឺ​ត្រូវ​ចងចាំ​ជានិច្ច​និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ សម្តេច តេ​ជោ ហ៊ុន សែន ដែល​សម្តេច ធ្លាប់បាន​យក​ជីវិត​ធ្វើ​ជា​ដើមទុន ស្វែងរក​ការសង្គ្រោះ​ជាតិ រហូត​បាន​រំដោះ​ជីវិត​ប្រជាជន​កម្ពុជា នា​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ឲ្យ​រួចផុត​ពី​របប​វាលពិឃាត​ដ៏​ឃោរឃៅ ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ ហើយ​សម្តេច​តេជោ ជា​ស្ថាបនិក នយោបាយ ឈ្នះ ឈ្នះ ជា​មគ្គុទ្ទេសក៍​ឯក ដែល​បាន នាំមក​នូវ សន្តិភាព និង​ការឯកភាព​ជាតិ​ពេញលេញ​ដែល​កម្ពុជា​ពុំ​ធ្លាប់​មាន​ជាង​៥០០​ឆ្នាំ ក្រោយ​សម័យ​អង្គរ​។ សម្តេច​ជា​មេដឹកនាំ​ដ៏​ឆ្នើម ដែល​បាន​ដឹកនាំ​កម្ពុជា ឲ្យមាន​ការរីកចម្រើន លើ​គ្រប់​វិស័យ ជាពិសេស​ក្នុង​កាលៈទេសៈ​នៃ​ការ​រាតត្បាត នូវ​ជំងឺ​ឆ្លងកូវី​ដ​-១៩ សម្តេច​តេជោ បាន​ដាក់ចេញ​នូវ​វិធានការ អន្តរាគមន៍​ជា​ច្រើន​យ៉ាង​មាន​ប្រសិទ្ធិភាព ក្នុង​ការប្រឆាំង​កូវី​ដ​-១៩ បាន​ស្តារ​នូវ ស្ថានភាព​កម្ពុជា ឲ្យ​វិល​មក​រក​ភាពប្រក្រតី យ៉ាង​ឆាប់រហ័ស សង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា​ជា​លើក​ទី​២ បន្ទាប់​ពី​ថ្ងៃ​៧​មករា ១៩៧៩ ។

​ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​នាំយក​ខោអាវ​កីឡា ចំនួន​៥៦៨​កំប្លេ និង​បាល់​ចំនួន​១៥​គ្រាប់ យកទៅ​ប្រគល់ជូន​ដល់​សាលា​ចំនួន​០២ គឺ​វិទ្យាល័យ​+​អនុវិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស និង​សាលាបឋមសិក្សា កែវ​មុនី ដើម្បី​ចែក​ជូន​ដល់​សិស្សានុសិស្ស​រស់​នៅ​ក្រៅ​មូលដ្ឋាន​សង្កាត់​ព្រែក​កំពឹស ដែល​បាន​មក​សិក្សា ក្នុង​សាលា​ទាំង​០២​នោះ រីឯ​ប្អូនៗ​កុមារ​និង​សិស្ស​និស្សិត ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ព្រែក​កំពឹស ត្រូវបាន​ឯកឧត្តម រ័ត្ន ស្រ៊ាង ធ្វើការ​ចែក​ជូន​តាម​ភូមិ គ្រប់ៗ​គ្នា​រួច​ជាមុន​ហើយ​។​

​ព្រម​ជាមួយគ្នានេះ ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ទទួល​អំណោយ​ផ្លែ​មាន​មួយ​កន្ត្រក​ពី​លោក ទ្រី គឹម​អៀង ពលរដ្ឋ ក្នុង​ភូមិ​ក្រាំងស្វាយ ធ្វើឲ្យ​ឯកឧត្តម មានការ​រំជួលចិត្ត​ជាខ្លាំង ដែល​សកម្មភាព​នេះ បង្ហាញ​ពី ទឹកចិត្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ការស្រឡាញ់​ចូលចិត្ត ឯកឧត្តម ដែលជា​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា មួយ​រូប​ផង​ដែរ​។​

​បន្ទាប់ពី​ចប់​កម្មវិធី​សំណេះសំណាល ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​ចុះ​ពិនិត្យ​លូ​រំដោះ​ទឹក​មួយ​កន្លែង ជាប់មាត់​ស្ទឹង​ព្រែកជីក​តា​ហោ ដែល​ខូចខាត ដើម្បី​ដោះស្រាយ​ជួសជុល ឱ្យ​ដំណើរការ​ប្រើប្រាស់​បាន​ឡើងវិញ​បាន ធានា​ទប់​ទឹកជំនន់​ពី​ស្ទឹង​កុំឱ្យ​ហូរ​ចូល​លិចលង់​ក្នុងភូមិ​៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល