ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យមើល​សមិទ្ធផល​នានា នៃ​កងពល​តូច​លេខ​៧០ ដែល​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នាថ្ងៃនេះ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យមើល​សមិទ្ធផល​នានា នៃ​កងពល​តូច​លេខ​៧០ ដែល​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នាថ្ងៃនេះ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២៣ នេះ មុន​នឹង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល​នានា នៃ​កងពល​តូច​លេខ​៧០ សម្ដេច​អគ្គមហាសេនាបតី​តេជោ នាយ​ឧត្តមសេនីយ៍ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទស្សនកិច្ច និង​ពិនិត្យ​មើល​សមិទ្ធផល​សំខាន់ៗ​ដែល​ត្រូវ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នាថ្ងៃនេះ​។​

​សមិទ្ធផល​សំខាន់ៗ​នៃ​កងពល​តូច​លេខ​៧០ ដែល​ត្រូវ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃនេះ រួមមាន​៖
១-​អគា​រន្ទីរ​ពេទ្យ​មរតក​តេជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចោម​ចៅ​មាន​ទំហំ​១៥.១០​ម៉ែត្រ x ៤៣.៨០​ម៉ែត្រ នឹង ជម្រៅ​២៣.៥០​ម៉ែត្រ មាន​រាង​ជា​អក្សរ (L) កម្ពស់​០៤​ជាន់ ដែល​តាម​ជាន់​នី​មួយៗ​មាន​ដូចខាងក្រោម​៖
– ជាន់​ផ្ទាល់​ដី​មាន​ផ្នែក​សង្គ្រោះបន្ទាន់ ផ្នែក​ពិនិត្យ​ជំងឺ​ទូទៅ បន្ទប់ពិសោធន៍ បន្ទប់​អេកូ និង​បន្ទប់​ឆ្លុះ X-Ray​។​
– ជាន់​ទី​១ មាន​បន្ទប់​សំរាក​ព្យាបាល ចំនួន​១១​បន្ទប់ និង​បន្ទប់​ផ្ទុក​សម្ភារៈ​ពេទ្យ​និង​ឪ​សថ​មាន ចំនួន​០២​បន្ទប់ សរុប ១៣​បន្ទប់​
-​ជាន់​ទី​២ មាន​បន្ទប់​សំរាក​ព្យាបាល ចំនួន​០៨​បន្ទប់ បន្ទប់​វះកាត់ ចំនួន​០១​បន្ទប់ បន្ទប់​សន្តំ​មាន ចំនួន​០១​បន្ទប់ សរុប​១០​បន្ទប់
-​ជាន់​ទី​៣ មាន​បន្ទប់​សំរាក​ព្យាបាល​ជំងឺ​ចំនួន​០៦​បន្ទប់ ក្នុងនោះ​បន្ទប់ VVIP ចំនួន​០១​បន្ទប់ និង​បន្ទប់ VIP ចំនួន​០៥​បន្ទប់
២-​អគារ​ស្នាក់​នៅ​ទ័ព​ពិសេស សាលប្រជុំ ចំណត​រថក្រោះ ចំណត​ឡាន មាន​ទំហំ​១៩​ម៉ែត្រ x ៧១.៥០​ម៉ែត្រ កម្ពស់​៤​ជាន់ ដែល​ជាន់​ផ្ទាល់​ដី​ជា​ចំណត​រថក្រោះ , ជាន់​ទី​១ ជា​ចំណតរថយន្ត​, ជាន់​ទី​២​ជា​បន្ទប់​ស្នាក់នៅ​សម្រាប់​កងទ័ព​ពិសេស​, ជាន់​ទី​៣ ជា​សាលប្រជុំ​ធំ ដែល​មាន​បំពាក់​ផ្ទាំង LED និង​ប្រព័ន្ធ​សម្លេង​ទំនើប​។​
៣-​អគារ​ប្រពៃណី​កងពលតូច​លេខ​៧០ មាន​ទំហំ ១២,៦​ម៉ែត្រ x ៤៥​ម៉ែត្រ មាន​១​ជាន់​ផ្ទាល់​ដី ដែល​មាន​តាំង​បង្ហាញ​ប្រវត្តិ និង​ស្នាដៃ​រួម​របស់​កងពល​តូ​ចលេ​ខ​៧០​។​
៤-​អគារ​ស្នាក់​នៅ​ទ័ព​នារី មាន​ទំហំ ១៤​ម៉ែត្រ x ៤៦​ម៉ែត្រ កម្ពស់ ៣​ជាន់ ស្មើ​និង​ចំនួន ២០​បន្ទប់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល