ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

បែកធ្លាយ​មក​ថា​: មន្ត្រី​គយ​នៅ​ច្រក​ម៉ាឡៃ កំពុង​បើកដៃ​ឲ្យ​ដឹក​ទំនិញ​ឆ្លងដែន ដោយ​មិន​មាន​ការត្រួតពិនិត្យ ក្រដាស​ស្នាម​!

បែកធ្លាយ​មក​ថា​: មន្ត្រី​គយ​នៅ​ច្រក​ម៉ាឡៃ កំពុង​បើកដៃ​ឲ្យ​ដឹក​ទំនិញ​ឆ្លងដែន ដោយ​មិន​មាន​ការត្រួតពិនិត្យ ក្រដាស​ស្នាម​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​អាទិត្យ ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២៣-​នេះ បែកធ្លាយ មន្ត្រី​គយ​នៅ​ច្រក​ម៉ាឡៃ កំពុង​ល្បី​ថា​: កើប​លុយ តាមរបៀប​ពុករលួយ ពី​អាជីវករ ខ្មែរ​ថៃ​នាំ​ទំនិញ​ចេញ​ចូល​ដោយ​មិន​មាន​ការត្រួតពិនិត្យ ក្រដាស​ស្នាម គ្រាន់តែ​តៃកុង​រថយន្ត ញាក់ចិញ្ចើម​ឬ​ស្រែក​ប្រាប់​ថា​ឥ​វ៉ាន់​ថៅកែ​នេះ​ថៅកែ​នោះ ប្រាប់​ទៅ​មន្ត្រី​គយ រួច​ជា​ការ​ស្រេច​ទៅហើយ​។​

​លោក នេ​ត ចន្ថា ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ ម៉ាឡៃ ធ្វើឱ្យ​មហាជន និង​អាជីវករ​ជាច្រើន​សូម​មិន​បញ្ចេញ​ឈ្មោះ បាន រិះគន់ថា គយ​ច្រក​ម៉ាឡៃ ស្ថិតនៅ​ភូមិ​កណ្ដាល ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ បណ្ដោយ​ឱ្យ​តែ​ឥ​វ៉ាន់​ចេញចូល​ដោយ​មិន​មាន​ការត្រួតពិនិត្យ ហើយ​ក៏​គ្មាន​ក្រដាស​ស្នាម ពួក​មន្ត្រី​ប្រចាំការ​ចាំ​យក​តែ​លុយ ដាក់​ក្នុង​ថតតុ​។​

​រីឯ​ឥ​វ៉ាន់​ពី​ប្រទេស​ថៃ​មក​ខ្មែរ ដឹក​ដោយ​ឡាន​ថៃ​គេ​ហៅ​ថា​ឡាន​ប្រាក់ របៀប​ជា Nissan ISUZU រថយន្ត​របស់​ថៃ​ជាច្រើន​គ្រឿង បើក​មក​ដល់​កុងត្រូល​ខាង​ខ្មែរ តៃកុង​រថយន្ត​ទាំងអស់​នោះ​គ្រាន់​តែ​ស្រែក​ពី​ចម្ងាយ​ថា​ឥ​វ៉ាន់​ថៅកែ ឈ្មោះ​ក ឬ​ថៅកែ​ឈ្មោះ​ខ ប្រាប់​ទៅ​អ្នកយាម​ប៉ុស្តិ៍​ខាង​មុខ​នោះ​បាន​ហើយ ពួកគេ​មិន​ចេញ​មក​មើល​ឬ​ពិនិត្យ​អ្វី​ទេ​? ដោយ​មិន​ខ្វល់​ទំនិញ​នោះ​ថា​ជា​របស់​អ្វី​ជា​អ្វី​ឡើយ​។​

​បើ​យោង​តាម​ប្រភព​ពី​អាជីវករ គ្រាន់តែ​ហុច​លុយ​រួច​ជា​ការ​ស្រេច ព្រោះ​មន្ត្រី​គយ​នៅ​ច្រក​ម៉ាឡៃ ឃុបឃិត​គ្នា​លក្ខណៈ ជា​ប្រព័ន្ធ ប្រព្រឹត្ត​តែ​អំពើ​ពុករ​លួ​យ ក្រុមអាជីវករ​បាន​បន្ត​ប្រាប់​អ្នកសារព័ត៌មាន​យើង​ឲ​ន​យ​ដឹងថា​: អ្នក​ដឹកទំនិញ​ចេញ​ចូល​ឬ​អាជីវករ​មាន​ឃ្លាំង​ស្ទុក​ទំនិញ​ធំៗ​ជាច្រើន​កន្លែង ទាំងអស់​នោះ​គ្រាន់តែ​ទៅ​ជួប មន្ត្រី​គយ ធ្វើ​ក្រដាស​បង់លុយ តែ​មួយ​ម្ដង អាច​បន្លំ​ជា​លុយ​ក្រោម​តុ​ក បាន​ដឹក​ជញ្ជូន​ឥ​វ៉ាន់​ជាច្រើន​ជើង ឬ​ដឹក​បង់​តែ​លុយ ទៅ​បាន​ហើយ​។ មិន​ធ្វើ​ក្រដាស​ស្នាម​អ្វី​ទេ សំខាន់​រាប់​ក្បាល​ឡាន រាប់​ជើង ប្រាប់​ផ្លាកលេខ​ឡាន​ទៅ​គេ បាន​ដំណើរ​ការដឹកចេញ​បាន​យ៉ាង​ស្រួល ។​

​មហាជន​ក៏ដូចជា​អាជីវករ សូម​សំណូមពរ​ដល់ ប្រធាន​សាខាគយ​ខេត្ត​បន្ទាយមានជ័យ សូមមេត្តា​ជួយ​ចាត់​កម្លាំង​មន្ត្រីក្រោមឱវាទ ចុះ​ត្រួតពិនិត្យ និង​ធ្វើ​ការហាមឃាត់ ទៅលើ​មន្ត្រី​គយ​ច្រក​ម៉ាឡៃ ដើម្បីឲ្យ​ស្របចរាចរណ៍​ណែនាំរ​បស់រ​ដ្ឋ ទៅ​បាន​ហើយ​៕

​អង្គភាព​យើងខ្ញុំ​ការផ្សព្វផ្សាយ​នេះ​ទៅតាម វិជ្ជាជីវៈ រិះគន់​ក្នុង​ន័យ​ស្ថាបនា​មិនមាន​ចេតនា​ញុះញង់ បំបែកបំបាក់ បុគ្គល​ស្ថាប័ន ឬ​អង្គភាព​ណាមួយ​ឡើយ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល