ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

កាកបាទក្រហមកម្ពុជា​ចុះសួរសុខទុក្ខ ប្តី​ប្រពន្ធ​វ័យក្មេង​ក្រីក្រ ប្រពន្ធ​មាន​ផ្ទៃពោះ​៧​ខែ ឯ​ប្តី​ធ្លាក់ខ្លួន​ពិការ​ដោយសារ​រងគ្រោះ​ដោយ​ខ្សែភ្លើង​ឆក់​កាត់​ដៃ​ទាំង​ពីរ​

កាកបាទក្រហមកម្ពុជា​ចុះសួរសុខទុក្ខ ប្តី​ប្រពន្ធ​វ័យក្មេង​ក្រីក្រ ប្រពន្ធ​មាន​ផ្ទៃពោះ​៧​ខែ ឯ​ប្តី​ធ្លាក់ខ្លួន​ពិការ​ដោយសារ​រងគ្រោះ​ដោយ​ខ្សែភ្លើង​ឆក់​កាត់​ដៃ​ទាំង​ពីរ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​៖ ដោយ​ក្តី​អាណិតអាសូរ​ជា​ពន់ពេក​នោះ នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៣​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចាត់​ឱ្យ​មន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ជា​គ្រឿងឧបភោគ​បរិភោគ សម្ភារ​ប្រើប្រាស់ និង​ថវិកា ជូន​ដល់​ប្តី​ប្រពន្ធ​វ័យក្មេង​ទីទ័ល​ក្រីក្រ​១​គ្រួសារ​រស់នៅ​ក្នុងភូមិ​ត្រពាំងថ្ម ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។ ប្តី​មាន​ឈ្មោះ ប៉ុន ពិសី អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​ជាងផ្សារដែក ដែល​រងគ្រោះ​ដោយ​ខ្សែភ្លើង​ឆក់​ធ្ងន់ធ្ងរ​ពេល​កំពុង​ផ្សារ​ដែក បណ្តាលឱ្យ​ដាច់​ដៃ​ទាំងសងខាង និង​ពឹងផ្អែក​លើ​ភរិយា​ឈ្មោះ សួន ចាន់​រី អាយុ ២៦​ឆ្នាំ មុខរបរ​ជា​កម្មការិនី​រោងចក្រ ជា​អ្នក​មើល​ថែទាំ ហើយ​កំពុង​មាន​ផ្ទៃពោះ​៧​ខែ រស់​នៅក្នុង​ខ្ទម​កម្សត់ ដែល​សង់​លើដី​ឪពុក​ចែក​ឱ្យ ស្ថិតក្នុង​ភូមិ​ត្រពាំងថ្ម ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​
​
ក្នុងឱកាស​នោះ លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា បាន​ពាំនាំ​នូវ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តីអាណិតអាសូរ និង​ការគិតគូរ​ពី​ជីវភាព​រស់នៅ​របស់​គ្រួសារ​ក្មួយៗ​។

​លោកជំទាវ បានបញ្ជាក់​ថា ៖ «​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បន្ទាប់ពី​បានឃេ​ី​ញ​ព័ត៌មាន​អំពី​ករណីដ៏​លំបាក​មួយ​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មាន​ក្តីអាណិតអាសូរ​ជា​ពន់ពេក ហើយ​បាន​ចាត់​ឱ្យ​ក្រុមការងារ​ចុះ​ភ្លាមៗ​ដើម្បី​ជួយ​សម្រាល​ការលំបាក​ក្នុង​ជីវភាព និង​ជា​ការលើកទឹកចិត្ត​ឱ្យ​ខិតខំ​តស៊ូ​ប្រឹងប្រែង​ត​ទៅ​មុខ​ទៀត​ដេ​ី​ម្បី​ជីវភាព​គ្រួសារ និង​អនាគត​របស់​កូនៗ​»​។

​ជាមួយគ្នានេះ លោកជំទាវ ក៏​បាន​ផ្តាំផ្ញើ​ឱ្យ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ រស់​នៅ​មាន​អនាម័យ​ស្អាត និង​បន្ត​ព្យាបាល​មុខរបួស​ឱ្យ​ឆាប់​ជាសះស្បើយ​។ ចំណែកឯ​ក្មួយ​ស្រី ត្រូវ​ថែទាំ​សុខភាព​ផ្ទាល់ខ្លួន ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃពោះ​ឱ្យបាន​ទៀងទាត់ និង​ត្រូវ​ទៅ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត ដេ​ី​ម្បីសុវត្ថិភាព​ទាំង​ម្តាយ​និង​កូន​។​
​ជា​កិច្ច​ឆ្លើយតប ក្រុមគ្រួសារ​ខាង​លើ​បាន​សម្តែង​នូវ​ក្តីរំភើប​ក្តុកក្តួល​ដល់​ស្រក់​ទឹកភ្នែក និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ជា​មាតា​មនុស្សធម៌ បាន​គិតគូរ និង​លើកទឹកចិត្ត​ឱ្យ​មាន​ក្តីសង្ឃឹម​ត​ទៅ​មុខ​ទៀត​។​

​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ការលំបាក​ក្នុង​ជីវភាព​ដែល​កំពុង​ជួបប្រទះ​ចំពោះមុខ​មានដូចជា អង្ករ​១០០​គី​ឡូ មី​៤​កេស ត្រីខ​៤​យួរ ទឹកត្រី​ទឹកស៊ីអ៊ីវ​៤​យួរ ឃី​ត​២ សម្ភារៈ​ចាន​ផ្ទះបាយ​១​ឈុត និង​ថវិកា​ចំនួន​៥​លាន​រៀល​ទៀតផង​៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល