ទាន់ហេតុការណ៍
អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​" - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ - ​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស
0

​សមាជិក​ថ្មី​ត្រូវ​លើកកម្ពស់​មនសិការ​ស្នេហា​ជាតិ មាន​វិន័យ សាមគ្គី ឯកភាព​ផ្ទៃក្នុង​បក្ស ប្រកាន់​ជំហរ​ភាពស្មោះត្រង់​បក្ស សមូហភាព​ដឹកនាំ​ម្នាក់ៗ​ទទួលខុសត្រូវ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ដ​កំពត រីករាយ និង​សូម​ស្វាគមន៍​ចំពោះ​សមាជិក​ថ្មី​ចំនួន​ជិត​១.០០០ នាក់ ដែល​បាន​ស្ម័គ្រ​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​របស់​បក្ស និង​បាន​ស្នើសុំ​ឲ្យ​សមាជិក​ថ្មី​ទាំងអស់ ត្រូវ​លើកកម្ពស់​មនសិការ​ស្នេហា​ជាតិ មាន​វិន័យ សាមគ្គី ឯកភាព​ផ្ទៃក្នុង​បក្ស ប្រកាន់​ជំហរ​ភាពស្មោះត្រង់​បក្ស ដោយ​សមូហភាព​ដឹកនាំ​ម្នាក់ៗ​ទទួលខុសត្រូវ​ដើម្បី​រួម​ដំណើរ​ជាមួយ​រាជរដ្ឋាភិបាល​អភិវឌ្ឍ​ន៍​មូលដ្ឋាន និង​សង្គមជាតិ​។

​ថ្លែង​ក្នុង​ពិធី​បញ្ចូល​សមាជិក​ថ្មី​ក្នុង​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ស្រុក​កំពង់ត្រាច ខេត្ត​កំពត មាន​ចំនួន​៩៨៥​នាក់ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ ២០២០ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ដ​កំពត​បាន​លើកឡើង​ថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​តែ​ប៉ុណ្ណោះ ដែល​មាន​កម្លាំង​ស្នូល ជា​បង្អែក​ដ៏​រឹងមាំ​របស់​ប្រជាជន ដោយ​បាន​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​គ្រប់​កាលៈទេសៈ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឆ្លងកាត់​នូវ​បទពិសោធន៍​ជាច្រើន នឹង​បណ្ដា​សមិទ្ធផល​ដ៏​វិសេសវិសាល ក្នុង​រយៈពេល ៤០​ឆ្នាំ​កន្លងទៅនេះ ដោយ​ផ្ដើមចេញពី​ជ័យជម្នះ ៧​មករា ឆ្នាំ​១៩៧៩ ប្រទេសជាតិ​យើង​បាន​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ធ្វើឲ្យ​មាន​ការរីកចម្រើ​ន ប្រកបដោយ​ចីរភាព បរិយាប័​ន សមធម៌ ដោយ​សម្រេចបាន​នូវ​ការផ្លាស់ប្ដូរ​សង្គម​យ៉ាង​ធំធេង​ពុំ​អាច​នឹកស្មាន​ដល់​។

​កម្ពុជា​បាន​ប្រែក្លាយ​ពី​វាលពិឃាដ​នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត ពី​សមរភូមិ​នៃ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ ពី​គំនរ​ផេះផង់ ទៅ​ជា​ទឹកដី​ដែល​មាន​សន្តិភាព ឯកភាព ស្ថេរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ធ្វើឲ្យ​ប្រជាជន​គ្រប់រូ​បបាន​រស់នៅ​ប្រកប​ដោយ​ក្ដី​សង្ឃឹម​យ៉ាង​សុខដុមរមនា​ក្រោម​ដំបូល នៃ​រដ្ឋធម្មនុញ្ញ​តែ​មួយ នឹង​ម្លប់​ដ៏​ត្រជាក់​នៃ​អង្គ​ព្រះមហាក្សត្រ​ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។ ពិសេស​ក្នុង​ដំណាក់កាល​ថ្មី​នៃ​ប្រទេសជាតិ ជួប​វិបត្តិ​ជា​សកល​នៃ​ជំងឺឆ្លង កូវី​ដ​១៩ រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​ដែលមាន​សម្ដេច​តេជោ​ហ៊ុន​សែន​ជា​ប្រមុខ បានធ្វើ​ចំណាត់ការ​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព ពុំ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយ​ជំងឺ​ដ៏​កាច​សាហាវ​នេះឡើយ​។​

​ដូច្នេះ​ដើម្បី​ជា​ការឆ្លើយតប ចំពោះ​គុណ​បំណាច់​របស់​សម្ដេច​តេជោ ហ៊ុន សែន ដែល​បាន​នាំមក​នូវ​សន្តិភាព ស្ថេរភាព និង​សមទ្ធិ​ផល ដោយ​ការលះបង់​អាយុជីវិត សាច់​ស្រស់ ឈាម​ស្រស់​ធ្វើ​ជា​ដើមទុន លោក ជាវ តា​យ បាន​ស្នើសុំ​ដល់​សមាជិក​សមាជិកា ពិសេស​សមាជិក​ដែល​ទើបតែ​បញ្ចូល​ថ្មី​នេះ​ត្រូវតែ​មាន​ភាពស្មោះត្រង់ និង​ខិតខំ​ប្រតិបត្តិ រក្សា​ទំនាក់ទំនង​ល្អ ជាមួយ​ប្រជាជន នឹង​ខិតខំ​ថែរក្សា​សាមគ្គី ឯកភាព​ផ្ទៃក្នុង លើកកម្ពស់​សមត្ថភាព និង​គុណធម៌ ដើម្បី​សម្រេច​ភារកិច្ច​ជូន​ជាតិ មាតុភូមិ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល