ទាន់ហេតុការណ៍
ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​" - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ - ​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​
0

ពីធីជួបជុំតំណាងសាខាចែកចាយ ប្រមូលផល និងតំណាងទីផ្សារ ទូទាំងប្រទេសរបស់ក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី ( MAT)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្តកណ្តាលៈថ្ងៃសៅរ ១៣រោច ខែអាសាឍ ឆ្នំាជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។ពីធីជួបជុំនេះមានការអញ្ជើញស្វាគមន៍ពីសំណាក់ លោកនាយក ផ្នែកក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី និងតំណាងសាខាតាមស្រុក      រួមទាំងដៃគូរសហការចូលរួមស្វាគមន៍ចំពោះភ្ញៀវកិត្តិយសទាំងអស់រួមមាន៖​១៖ ឯ.ឧ សុខ សារឿន ប្រធានកិត្តិយស២៖ លោកជំទាវ ណាត់ ឌីណា ភ្ញៀវកិត្តិយស៣៖ លោក ម៉ៃ គៀរិស៊ីង នាយកទីផ្សារ៤៖ លោក គ្រីត លីដា នាយកផ្នែក ប្រតិបត្តិការ និង ចែក ចាយ៥៖ លោក ទិត្យ ភារុណ នាយកផ្នែកវិសកម្ម និង ហេដ្ឋារចនាសម្ព័ន្ធ ។ ៦៖ លោក ម៉ៃ សូត្ររិនដា នាយកផ្នែករដ្ឋបាល និង   ហិរញ្ញវត្ថុ៧៖ លោក ដន នាយកផ្នែកកិច្ចសហប្រតិបត្តិការអន្តរជាតិ៨៖ លោក មេក នាយកផ្នែកបច្ចេកទេស និង  ស្រាវជ្រាវ៩៖ លោក ម៉ូ ប៊ុនថុន ប្រធានហិរញ្ញវត្ថុ១០៖ លោក ទ្រី និមល ប្រធានគ្រប់គ្រងបច្ចេកទេស ត្រចៀកកាំ។១១៖ លោក ជឺម ឃាង មេធាវីប្រចាំក្រុមហ៊ុន និង ភ្ញៀវកិត្តិយសជាតំណាងសាខាតាមស្រុកទូទាំងប្រទេស។ពីធីនេះត្រូវបានប្រព្រឹត្តិឡើងស្ថិតនៅ ភូមិចំបក់ត្រប់ ឃុំព្រែករការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី ជាក្រុមហ៊ុន បម្រើផលប្រយោជន៍លើផ្នែកកសិកម្ម និង សំរាប់ធ្វើការបទបង្ហាញស្តីអំពីទីផ្សារក្នុងស្រុក និងក្រៅស្រុករួមទាំងមានទិសដៅផែនអនាគតផងដែរ។លោក ម៉ៃ សូត្ររីនដា ជានាយកផ្នែករដ្ឋបាល និង ហិរញ្ញវត្ថុតំណាងឲ្យក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី បានឡើងធ្វើបទបង្ហាញអំពីដំណាំកសិកម្មជាពិសេស លោកនាយក បានពន្យល់បន្ថែមអំពីអត្ថប្រយោជន៍ទៅលើដំណាំកសិកម្មក្នុងនោះរួមមានដូចជា៖ ដើមកាកាវ សារាយសមុទ្រ(ស្ពីរ៉ូលីណា)ដោយឡែកមានការសាង់សង់ផ្ទះត្រចៀកកាំផងដែរ។សូមបញ្ជាក់ថា៖ ដើមកាកាវគឺជារុក្ខជាតិប្រភេទឈើផ្លែតាមដើមមានអាយុកាលចាប់ពី ៧០ឆ្នាំ ទៅ ១០០ឆ្នាំ ប៉ុន្តែដំណាំកាកាវអាចផ្តល់ប្រយោជន៍មួយឆ្នាំដោយគ្មានកំណត់រដូវកាល។ហើយដើមកាកាវនេះមានដើមកំណើតមកពីបណ្តាប្រទេសអាមេរិកខាងត្បូង (ប្រេស៊ិល ម៉ិកស៊ីកកូ)។ល។ហើយបើយោងរបាយការណ៍វាយតម្លៃក្នុងទីផ្សារពិភពលោកនៅក្នុងឆ្នាំ២០១៥ កាកាវកើនឡើងជាង៦០ភាគរយ ហើយតម្រូវការទៅលើគ្រឿងឧបភោគបរិភោគកាន់តែបន្តឡើងជាលំដាប់ជាពិសេស ប្រទេសចិន ឥណ្ឌា សហរដ្ឋអាមេរិក ថៃ។ល។ កាកាវត្រូវបានគេកត់សម្គាល់ជាអាហារកំពូល (Supper food) នៅក្នុងពិភពលោក។ការដាំដុះដើមកាកាវនេះនៅមិនទាន់គ្រប់គ្រាន់នៅ ឡើយទេសំរាប់ទីផ្សារក្នុងស្រុកនិងពិភពលោក។បច្ចុប្បន្នដំណាំកាកាវកំពុងតែពង្រីកក្នុងការដាំដុះលើដីកសិកម្មប្រមាណជាងមួយម៉ឺនហិចតា(១០.០០០/ht)របស់តំណាងសាខាក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី គ្រាន់តែរយៈពេលជាង២ខែតែប៉ុណ្ណោះតំណាងសាខាតាមស្រុកដាំបានចំនួន៥០ស្រុកហើយដែរក្នុងប្រទេសកម្ពុជាយើង។ដាំដុះដើមកាកាវនេះខាង ក្រុមហ៊ុនក៏មានការផ្គត់ផ្គង់ជួយផ្តល់អ្នកបច្ចេកទេស និងលក់កូនកាកាវសំរាប់ប្រជាកសិករពីសំណាក់ក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី ជាអ្នកផ្តល់ឲ្យ។ក្នុងពីធីជួបជុំតំណាងសាខាទូទាំងស្រុកក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី លោកនាយក ផ្នែករដ្ឋបាល បានផ្តល់បទសម្ភាសដល់ក្រុមអ្នកយកព័ត៌មានយើងថា៖ក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី មានគោលការណ៍ធំៗចំនួនបី ទី១៖ ផ្នែកដំណាំកាកាវគឹជាដំណាំឈើផ្លែមានអាយុកាលបានយូរយារ និង មិនកំណត់រដូវកាលឡើយ ហើយ ផ្តល់អត្ថប្រយោជន៍ជាវត្ថុធាតុដើម ត្រូវបានគេកំណត់ជាអាហារកំពូលនៅក្នុងពិភពលោក។ទី២៖ ផ្នែកសារាយសមុទ្រឬគេនិយមហៅថា (ស្ពីរ៉ូលីណា) ស្តង់ដាដើមពីបរទេស មានអត្ថប្រយោជន៍គឺជាស្តេចស្ពីរ៉ូលីណាជារុក្ខជាតិពពួកសារាយដែលមានពណ៌បៃតងពីធម្មជាតិ ១០០%ពិតៗ សំបូរទៅដោយ(ប្រូតេអ៊ីន ជាតិដែក វីតាមីនអា វីតាមីនបេ វីតាមីនបេកាការ៉ូតែន វីតាមីន អង់ ទីអ៊ុកស៊ីដង់)។ល។ សូមបញ្ជាក់ថា៖ សារាយសមុទ្រ ឬហៅគេថា (ស្ពីរ៉ូលីណា) មានកសិដ្ឋានដំបូងគេនៅកម្ពុជា ដែលបង្កើតឡើងដោយក្រុមហ៊ុន អេគ្រីថិក ខូអិលធីឌី។ លោកនាយក ផ្នែករដ្ឋបាល បានបន្តទៀតថា៖ (សារាយសមុទ្រនេះ កាលពីដំបូងឡើយបង្កើតនៅក្នុងស្រុកខ្មែរយើងក្នុងទំហំដីកសិដ្ឋានជាង២ហិចតាតែប៉ុណ្ណោះ  និង លក្ខណៈពិសេសសំរាប់ប្រជាពលរដ្ឋទាំងក្រៅស្រុក នឹង ក្នុងស្រុកផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ក៏ដូចជាតំណាងសាខាចែកចាយតាមស្រុកដើម្បីបម្រើវិស័យផ្នែកកសិកកម្ម យើងឲ្យកាន់តែរីកចម្រើន និង បានជោគជ័យទាំងអស់គ្នា។ទី៣៖សំរាប់ការសាងសង់ផ្ទះត្រចៀកកាំ និង បច្ចេកទេសក្នុងស្រុក លោកនាយក បានបង្ហាញអំពីចក្ខុវិស័យក្នុងការចាប់អារម្មណ៍ទៅលើការសាងសង់ផ្ទះត្រចៀកកាំ គឹរួមមានអ្នកបច្ចេកទេសដើម្បីប្រឹក្សាទាំងការចិញ្ចឹមទាំងការបច្ចេកទេសសាងសង់ធ្វើយ៉ាងណាឲ្យមានការបង្កើតនោះប្រកបដោយតម្លាភាពធ្វើឲ្យម្ចាស់អាជីវកម្មមានជំនឿទុកចិត្តបានទៅលើក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី ។ដោយឡែក ក្រុមហ៊ុនក៏មានការទទួលសាងសង់ផ្ទះត្រចៀកកាំ និង មានកុងត្រាច្បាស់លាស់ជាមួយមេធាវីរបស់ក្រុមហ៊ុន​ ដោយមិនទុកឲ្យម្ចាស់អាជីវកម្មអស់សង្ឃឹម ទៅលើការបង្កើតអាជីវកម្មផ្នែកការចិញ្ចឹមសត្វត្រចៀកកាំ។ខាងក្រុមហ៊ុនក៏ធានាទិញត្រឡប់មកវិញពីបងប្អូនម្ចាស់អាជីវកម្មដោយមិនកែប្រែទៅតាមកិច្ចសន្យាយ៉ាងច្បាស់លាស់។

សរុបសេចក្តីមក ក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី  មានគោលជំហរច្បាស់លាស់ធំៗចំនួនបី សំរាប់ប្រជាកសិករដែលមានចំណាប់អារម្មណ៍ទៅលើដំណាំកសិកម្មទាំងបីខាងលើ ជាចម្បងទុកចិត្តជាមួយ ក្រុមហ៊ុន ខាងលើនេះ រួមមានទាំងអ្នកបច្ចេក ទេស និង អ្នកផ្តល់ប្រឹក្សា ។ ក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី ប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍន៍ផលិផលថ្មីៗ គុណភាពខ្ពស់ ដើម្បីតបស្នងតាមតម្រូវការរបស់ប្រជាកសិករ និង ពិភពលោកនាពេលអនាគត។ជាការពិតណាស់បើយើងក្រឡេកមើលដំណាំកសិកម្ម និង កសិឧហ្សាកម្មវិញនៅក្នុងស្រុកយើង​​ ឃើញថា ដំណាំកសិកម្មមានច្រើនប្រភេទណាស់ទៅតាមតម្រូវការទីផ្សារក្នុងស្រុក និង ក្រៅស្រុកដោយមានការរីកចម្រើនឥតឈប់ឈរស្របទៅតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលអណត្តិទី៦​ ផ្ដោតលើវិស័យកសិកម្ម ជួយពង្រឹង និងពង្រីកជីវភាពរបស់ប្រជាកសិករឲ្យមានជីវភាពធូរធារល្អប្រសើរក្នុងទិសដៅលើកកម្ពស់កំរិតជីវភាពរបស់ប្រជាពលរដ្ឋក៏ដូចជាការយកចិត្តទុកដាក់ពីប្រមុខរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាព្រះណាចក្រកម្ពុជា។ ដូច្នេះក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី ខិតខំយកចិត្តទុកដាក់ជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈវិស័យកសិកម្មក្នុងគោលបំណងលើកកម្ពស់ជីវភាពប្រជាកសិករឲ្យមានជីវភាពល្អប្រសើររស់នៅក្នុងភាពថ្លៃថ្នូរ។ក្នុងឳកាសជួបជុំបន្ទាប់មកនោះដែរ តំណាងសាខាតាមស្រុកទូទាំងប្រទេសកម្ពុជា ក៏បានចូលរួមពិសារបាយសាមគ្គីប្រកបដោយភាពសប្បាយរីករាយកក់ក្តៅគួរឲ្យកត់សំគាល់ពីសំណាក់ក្រុមហ៊ុន មេគង្គ អេគ្រីថិក ខូអិលធីឌី៕ដោយ៖( រស្មីស្ទឹងត្រង់).

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល