ទាន់ហេតុការណ៍
ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​" - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​
0

ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​ ០២ ​ផ្ទាំង លើក​បន្ថែម​នៅ​ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​

ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​ ០២ ​ផ្ទាំង លើក​បន្ថែម​នៅ​ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ស្ទឹងត្រែង​÷ នា​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២៣ លោក ឈា​ត វាសនា អនុប្រធាន​.​ខ​.២៦.២ និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ទទួលបន្ទុក​តាម​ការិយាល័យ​បោះឆ្នោត​ទាំង​៩​ការិយាល័យ ក្រោម​ការដឹកនាំ​សម្រប​សម្រូល​ដោយ លោក សុវណ្ណ ពិ​សេដ្ឋ ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​។​

​លោក ឈា​ត វាសនា ក្រោយ​ពី​កិច្ចប្រជុំ​ចប់​លោក​បាន​ដឹកនាំ​ក្រុមការងារ​ទៅ​លើ​ក​ស្លាក​គណៈបក្ស​ប្រជាជន​កម្ពុជា មាន​រូប​សម្រេច​ពញា​ច​ក្រី​ហេង​សំរិន និង​សម្រេច​តេជោ​ហ៊ុនសែន ចំនួន​០២ ផ្ទាំង​បាន​លើកដាក់​បន្ថែម នៅក្នុង​ភូមិ​ស្រែ​ស្រណុក ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន​ខេត្ត​ស្ទឹងត្រែង ដើម្បី​តាំង​បង្ហាញ​ជូន​ប្រជាពលរដ្ឋ​និង​សម្រាប់​ដាស់​ស្មារតី​ឱ្យ​បងប្អូន​យើងទាំងអស់គ្នា​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ​។​

​លោក​បាន​បន្តទៀតថា ការអនុវត្ត​បែបនេះ​ដើម្បី​សំដែង​ការដឹងគុណ​ចំពោះ គណៈបក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​បាន​ដឹកនាំ​ប្រទេសជាតិ​មាន​ការអភិវឌ្ឍន៍ រីកចំរើន​លើ​គ្រប់​វិស័យ មិន​ថា​ទីក្រុង​ឬ​ជនបទ​ទេ ដោយ​មើលឃើញ​ជាក់ស្តែង ដូចជា​ការសាងសង់ ផ្លូវ​បេតុង ផ្លូវ​កៅស៊ូ និង​ផ្លូវលំ​ជនបទ បាន​ល្អ​ងាយស្រួល ក្នុងការ​ធ្វើ​ដំណើរ ជីវភាព​ប្រជាពលរដ្ឋ ធូរធារ សម្បូរ​សប្បាយ ដូច​ប្រសាសន៍​សម្តេច​តែងតែ​លើកឡើង ថា ទីណា​ក៏​មាន​ការអភិវឌ្ឍន៍​ដែរ ។​

​លោក ឈា​ត វាសនា អនុប្រធាន​.​ខ​.២៦.២ និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន បាន​សំដែង ការ​សប្បាយចិត្ត ចំពោះ​ក្រុម​ការងារ របស់​លោក​អនុបណ្ឌិត ឌី​ម សុខុន លោក​អនុបណ្ឌិត ឃីម រដ្ឋា លោក​អនុបណ្ឌិត ពុំ ដា​រ៉ា លោក ញ៉ែម យ៉ុង និង លោក សេង សុ​ខេង ចាងហ្វាង​ការផ្សាយ គេហទំព័រ (​ស៊ី​អិន​ធី ហ​ត​ញូយ៍​) ដែរ​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ធ្វើ​ផ្លាក​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​០២​ផ្ទា​ង ដែល​មាន​រូប​សម្ដេច ពញ្ញា​ចក្រី ហេង សំរិន និង​សម្ដេច​អគ្គសេនាបតី​តេជោ ហ៊ុន សែន ទៅ​លើ​ក​បន្ថែម​នៅក្នុង​ភូមិ​ស្រែ​ស្រណុក ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន​ខេត្ត​ស្ទឹងត្រែង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​កាន់តែ​មើលឃើញ​ច្បាស់​ពី​ការដឹកនាំ​របស់​សម្តេច​តេជោ​ហ៊ុនសែន មាន​ការរីកចំរើន​និង​ការអភិវឌ្ឍន៍​រហូតដល់​សព្វថ្ងៃនេះ ហើយ​លោក​សូម​ជូនពរ​ដល់​ក្រុមការងារ សូមឲ្យ​ជួប​ប្រទះ​តែ​និង​សេចក្តីសុខ​សេចក្តីចម្រើន​និង​ប្រកប​មុខរបរ​ទទួលទាន​ឲ្យបាន​ជោគជ័យ​គ្រប់​ភារកិច្ច​ផងដែរ​។​គួរ​រំលឹក​ផងដែរ​ថា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៣ កន្លង​ទៅ​ថ្មីៗ​នេះ ក្រុមការងារ របស់​លោក​អនុបណ្ឌិត ឌី​ម សុខុន លោក​អនុបណ្ឌិត ឃីម រដ្ឋា និង លោក សេង សុ​ខេង ចាងហ្វាង​ការផ្សាយ គេហទំព័រ (​ស៊ី​អិន​ធី ហ​ត​ញូយ៍​)​បាន​នាំយក​ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា ចំនួន​០៤​ផ្ទាំង ទៅ​លើ​ក​បន្ថែម នៅក្នុង​ភូមិ​ថ្មី​១ នឹង ភូមិ​ព្រែក​សំរោង​ទី​២ ក្នុង​ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នឹង ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២៣ បាន​នាំយក​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​០៤ ផ្ទាំង​ទៅលើ​បន្ថែម​នៅក្នុង ឃុំ​ស្រែគរ នឹង នៅ​ទី​២១ នាំយក​ចំនួន​១០ ផ្ទា​ង ទៅលើ​បន្ថែម​នៅក្នុង​ភូមិ​(​ឧបសម្ព័ន្ធ​)​ចំណុះ​ឲ្យ​ភូមិ​ស្ដៅ ហៅ​ភូមិ​ញើន ឃុំ​ស្ដៅ នឹង​នៅ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២៣ នាំយក​ចំនួន​០៥​ផ្ទា​ង់ ទៅ​លើ​ក​បន្ថែម​នៅក្នុង ឃុំ​តា​ឡាត់ ស្រុក​សេ​សាន្ត ខេត្ត​ស្ទឹង​ត្រែ សរុប​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ក្រុមការងារ​នាំយក​ទៅ​លើក​ទាំង​អស់​មា​ន​ចំនួន​២៥​ផ្ទាំង​៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល