ទាន់ហេតុការណ៍
ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​" - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ - ​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​
0

ល្បែងស៊ីសង​ជល់​មាន់​អន​ឡាញ​តាម​ប្រព័ន្ធ​អន​ឡាញ​កំពុងតែ​បើក​លេង​នៅក្នុង​ទីតាំង​ហាង​កាហ្វេ​មួយកន្លែង ដែរ​មាន​យីហោ​(​នី​ង នី​ង ការ​ហ្វេ នឹង តែ​គុជ​) បែរ​ជា​មន្ត្រី​ជំនាញ​នៃ​ស្នងការ​ខេត្ត​កំពង់ចាម​រក្សារ​ភាព​ស្ងៀមស្ងាត់​..!!

ល្បែងស៊ីសង​ជល់​មាន់​អន​ឡាញ​តាម​ប្រព័ន្ធ​អន​ឡាញ​កំពុងតែ​បើក​លេង​នៅក្នុង​ទីតាំង​ហាង​កាហ្វេ​មួយកន្លែង ដែរ​មាន​យីហោ​(​នី​ង នី​ង ការ​ហ្វេ នឹង តែ​គុជ​) បែរ​ជា​មន្ត្រី​ជំនាញ​នៃ​ស្នងការ​ខេត្ត​កំពង់ចាម​រក្សារ​ភាព​ស្ងៀមស្ងាត់​..!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ចាម​៖ សេចក្តីរាយការណ៍​បានឱ្យដឹងថា មាន​ទីតាំង​លួច​បើក​ដំណើរការ​ល្បែងស៊ីសង​ប្រភេទ​{​ជល់​មាន់ }​តាម​កញ្ចក់​ទូរទស្សន៍​ដល់​ធំ​មួយ​កន្លែង​ជ្រក​ក្រោម​ស្លាក​{​នី​ង នី​ង កាហ្វេ​នឹង​តែ​គុជ )​នៅលើ​ផ្លូវ​ព្រះបាទ​អង្គអេង​ស្ថិត​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម ទីតាំង​មួយ​កន្លែង​បាន​បើក​ដំណើរ​ជា​យូរ​មក​ហើយ​ដោយ​មិន​រំខាន​ដល់​មន្ត្រី​ពាក់​ក្នុង​មូលដ្ឋាន​ក្រុង​កំពង់ចាម​សូម្បីតែ​បន្តិច​។​

​ពលរដ្ឋ​លើកឡើងថា​៖​លោក អុឹង ប៊ុន អធិការ​ក្រុង​កំពង់ចាម ប្រហែល​ជា​ជ្រាប​រឿង​នេះ​ហើយ គួរតែ​ជួយ​ចាត់​មន្ត្រី​ជំនាញ​របស់​ខ្លួន​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្ដែង​មួយ​កន្លែង​នេះ​ផង សូម​កុំ​ព្រងើយកន្តើយ​ក្នុង​ការចុះ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ទាំងឡាយណា​ខុស​ច្បាប់​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ព្រោះ​ពលរដ្ឋ​សង្កេត​ឃើញថា​ទីតាំង​មួយ​កន្លែង​នេះ​បើក​ដំណើរ​រាល់ថ្ងៃ​ដោយ​ពុំ​ទាន់​ឃើញ​អវត្តមាន​សមត្ថកិច្ច​ណា​ម្នាក់​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ជាក់ស្ដែង​នោះ​ឡើយ​ដើម្បី​ធ្វើការ​ទប់ស្កាត់​ឬ​បង្ក្រាប​ទាន់ពេលវេលា​។​

​ពលរដ្ឋ​សង្ឃឹមថា​៖​លោក ហេង វុទ្ធី ស្នងការ​ខេត្ត​កំពង់ចាម​ទើប​មក​កាន់​តំណែង​ជា​ស្នងការ និង​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​របស់​ខ្លួន​ចុះ​បង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​មួយ​កន្លែង​នេះ​បាន​ចាក់​ជាមិនខាន ដើម្បី​ចូលរួម​គោរព​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល និង​ចូលរួម​ចំណែក​បញ្ជៀ​ស​អំពើចោរកម្ម​ផ្សេងៗ​នៅក្នុង​មូលដ្ឋាន​ដូចជា​៖​ចោរលួច​-​ចោរឆក់​-​ចោរប្លន់​-​គាស់​ផ្ទះ​និង​ហឹង្សា​ក្នុងគ្រួសារ ព្រោះថា​ល្បែង​ជាដើម​ចោម​នៃ​ការបង្កបង្កើត​បទល្មើស​ក្នុង​មូលដ្ឋាន សង្ឃឹមថា​លោក​ស្នងការ​ខេត្ត​កំពង់ចាម និង​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការបង្ក្រាប​បទល្មើស​ក្នុង​ដែន​របស់​ខ្លួន​បន្តទៀត​ដើម្បី​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​អង្គភាព​យើង​រង់ចាំ​ការបំភ្លឺ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រាល់​ម៉ោង​ធ្វើការ​។​សូម​អគុណ​..

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល