ទាន់ហេតុការណ៍
ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​" - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​
0

កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​សំរោង​ទង សហការ​ជាមួយ​ប៉ុស្ដិ​ត្រពាំង​គង ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​មួយរូប​ករណី​យក​ជំ​ពាម​កៅស៊ូ​បាញ់​កញ្ចក់​រថយន្ត​បើកបរ​តាម​ផ្លូវ​ល្បឿន​លឿន​

កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​សំរោង​ទង សហការ​ជាមួយ​ប៉ុស្ដិ​ត្រពាំង​គង ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​មួយរូប​ករណី​យក​ជំ​ពាម​កៅស៊ូ​បាញ់​កញ្ចក់​រថយន្ត​បើកបរ​តាម​ផ្លូវ​ល្បឿន​លឿន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង ២០ និង ១០​នាទី កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​សំរោង​ទង សហការ​ជាមួយ​ប៉ុស្ដិ​ត្រពាំង​គង បាន​ស្រាវជ្រាវ បាន​ឃាត់ខ្លួន​ឈ្មោះ ព្រំ គឿន ហៅ​ពន្លក ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​ស្លា ឃុំ​វល្លិ៍​ស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ឃាត់​នៅ​ចំណុច​ផ្ទះ​ទំនេរ​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង មក​ធ្វើ​ការសាកសួរ និង​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​យក​ជំ​ពាម​កៅស៊ូ​បាញ់​កញ្ចក់​រថយន្ត នៅ​ចំណុច​ខាង​លិច​ស្ពាន​ផ្លូវ​ល្បឿន​លឿន ខាងលើ​ពិតប្រាកដ​មែន ។​

គួរបញ្ជាក់ថា ៖ នៅ​ថ្ងៃ​ចន្ទ័ ៩​កើត ខែ​បឋមាសាឍ ឆ្នាំ​ថោះ ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង ១១​និង ៣០ នាទី កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​សំរោង​ទង សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ចរាចរណ៍ ក្រសួងមហាផ្ទៃ គ្រប់គ្រង​ផ្លូវ​ល្បឿន​លឿន បាន​ចុះ​ស្រាវជ្រាវ​ករណី (​បាញ់​កញ្ចក់​រថយន្ត​) មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព​យក​ជំ​ពាម​កៅស៊ូ​បាញ់​កញ្ចក់​រថយន្ត ១​គ្រឿង ម៉ាក​វី​ហ្គូ ពណ៌​ស ពាក់​ផ្លាកលេខ ខេមរភូមិន្ទ​02 2-1125​ម្ចាស់​ឈ្មោះ ឡុង សាវឿន ភេទ​ប្រុស បណ្តាលអោយ​បែក​កញ្ចក់​ផ្នែក​ខាង​មុខ ខណៈ​ពេល​ជនរងគ្រោះ​កំពុង​បើក​រថយន្ត​តាមផ្លូវ​ល្បឿន​លឿន ទិសដៅ​ពី​លិច​ទៅ​កើត នៅ​ចំណុច​ស្ពាន​លើ​ផ្លូវ​ល្បឿន​លឿន​គីឡូម៉ែត្រ ២៣-២៤ ស្ថិតនៅ​ភូមិ​បាក់​ចិញ្ចៀន ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង​២០​និង​១៥ ។​

​ករណី​នេះ សមត្ថកិច្ចបាននិងកំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី ៕
​

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល