ទាន់ហេតុការណ៍
ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​" - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​
0

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ព្រមាន​ចាត់វិធានការ​អ្នកចាក់ដី និង​សាងសង់​រំលោភ​ដី​ទំនប់​អាង​តា​សាល ក្នុង​ស្រុក​ឱ​រ៉ា​ល់​

អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ព្រមាន​ចាត់វិធានការ​អ្នកចាក់ដី និង​សាងសង់​រំលោភ​ដី​ទំនប់​អាង​តា​សាល ក្នុង​ស្រុក​ឱ​រ៉ា​ល់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​៖ ដោយ​មើលឃើញ​ពី​ការរំលោភបំពាន​របស់​ជន​ឱកាសនិយម ដែល​បាន​ចាក់ដី និង​សង់​សំណង់​នានា​នៅលើ​ផ្ទៃ​អាង​ទំនប់​តា​សាល ស្ថិតនៅក្នុង​ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៣ បាន​ព្រមាន​ចាត់​វិធានការ​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​មិន​ព្រម​បញ្ឈប់​រាល់​សកម្មភាព​ចាក់​ដី​ទន្ទ្រាន និង​ការសាងសង់​សំណង់​ផ្សេងៗ ធ្វើឱ្យប៉ះពាល់​ដល់​ផ្ទៃ​អាងទឹក​នៃ​ទំនប់​តា​សាល​។​

​ក្នុង​លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បានបញ្ជាក់​ថា ដើម្បី​ចូលរួម​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​អាងទឹក​ឱ្យមាន​ប្រសិទ្ធភាព និរន្តរភាព ដោយ​អនុលោម​តាម​ច្បាប់​ស្តីពី ការគ្រប់គ្រង​ធនធានទឹក​របស់​កម្ពុ​ជា សាធារណ​:​ជន ប្រជាពលរដ្ឋ ភាគី​ពាក់ព័ន្ធ ដែល​បាន​រំលោភបំពាន​ចាក់​ដី​ទន្ទ្រាន និង​សាងសង់​សំណង់​ផ្សេងៗ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ផ្ទៃ​អាងទឹក​ទំនប់​តា​សាល ត្រូវតែ​បញ្ឈប់ និង​រុះរើ​សម្ភារ​ដែល​បាន​ប្រើប្រាស់ ចេញពី​ផ្ទៃ​អាងទឹក​ជាបន្ទាន់​។​

​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បាន​ព្រមាន​ថា ក្នុង​ករណី​មិន​ស្តាប់​តាម​ការណែនាំ រួច​នៅ​គឃ្លើន​បន្ត​រំលោភ​បំពាន និង​សាងសង់​បន្តទៀត រដ្ឋបាលខេត្ត ក៏​ដូច​មន្ទីរជំនាញ នឹង​ចាត់វិធានការ​ក្តៅ​ទៅតាម​ផ្លូវច្បាប់​ដោយ​មិន​លើកលែង​។​

​គួរ​រំលឹក​ផងដែរ​ថា កន្លង​ទៅ​ចំណី​អាង​ទំនប់​តា​សាល​(​ឬ​ហៅ​ថា​ទំនប់​ឥណ្ឌា​) មាន​ក្រុម​ជនខិលខូច​ជាច្រើន​បាន​សង់រោង សង់​តូប និង ដាក់​គ្រឿងចក្រ​ធ្វើការ​ឈូសឆាយ រុករាន​ទន្ទ្រាន​យក​ដី​ចំណី​ទំនប់​នេះ ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​មិន​ខ្លាច​ញញើត​ច្បាប់​សូម្បី​តែ​បន្តិច​សោះ មាន​ទាំង​ប្រជាពលរដ្ឋ អ្នកមាន​លុយ មានអំណាច អស់លោក លោកជំទាវ និង​អគ្គព្រះរាជអាជ្ញា​ជាដើម ដែល​មាន​មហិច្ឆតា ចង់​រំលោភបំពាន​យក​ចំណី​ទំនប់​អាងទឹក​តា​សាល​មួយ​នេះ​។​

​ជាការ​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​ធនធានធម្មជាតិ​ដែល​ដុះ​នៅជាប់​ចំណី​អាង​ទំនប់​តា​សាល ​(​ឬ​ហៅ​ថា​ទំនប់​ឥណ្ឌា ក៏ដូចជា​អ្នកសារព័ត៌មាន​យើង​ស្នើ​សុំឲ្យ​លោក ញ៉ាញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​កំពង់ស្ពឺ ដឹកនាំ​កម្លាំង​ក្រោម​ឱ​វ៉ាទ​ចុះ​ពិនិត្យមើល​កន្លែង​ដែរ ​ក្រុម​ជនខិលខូច​បាន​លូច​ឈូសឆាយ​កន្លងមក ដើម្បី​វែក​រក​មុខ​យកមក​ដាក់​ទោស​តាម​នីតិវិធី​ច្បាប់​៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល