ទាន់ហេតុការណ៍
លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​"
0

​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវ​:​អ្នកសារព័ត៌មាន​កម្ពុ​ជា ចេញ​សេចក្ដីថ្លែងការណ៍​ស្ដីពី​ការគាំទ្រ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧

​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវ​:​អ្នកសារព័ត៌មាន​កម្ពុ​ជា ចេញ​សេចក្ដីថ្លែងការណ៍​ស្ដីពី​ការគាំទ្រ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​៖ ថ្ងៃទី​៧ កើត ខែ​ទុតិយាសាធ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​ខែកក្កដា ឆ្នាំ​២០២៣ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា បានចេញ​សេចក្ដីថ្លែងការណ៍​ស្ដីពី​ការគាំទ្រ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ដែល​បាន​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គជប​) ដោយ​បាន​ឃើញ​ថា ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ពិតជា​ប្រកបដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស មាន​ការចូលរួម​ប្រកួត​ពី​គណបក្ស​នយោបាយ រហូត​ទៅ​ដល់​១៨ គណបក្ស​។

​លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា បាន​លើកឡើង​ថា កម្ពុជា​ពិតជា​ប្រទេស ដែល​មាន​ប្រជាធិបតេយ្យ​ពេញលេញ ក្រោយ​ពី​ឃើញ​ការបោះឆ្នោត​លើក​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​ក្នុង និង​ក្រៅប្រទេស បាន​ចូលរួម​បោះឆ្នោត​យើង​ច្រើន​សន្ធឹកសន្ធាប់ គឺ​ស្មេី​នឹង ៨៤,៥៨% នៃ​អ្នក​ដែល​មាន​ឈ្មោះ​បោះឆ្នោត ធៀប​នឹង​ឆ្នាំ​២០២២ មាន​កំណេីន​ខ្ពស់ជាង​។

លោក​បណ្ឌិត​បន្ដទៀតថា ដំណើរការ នៃ​ការបោះឆ្នោត​អាណត្តិ​ទី​៧ នេះ មាន​អ្នក​អង្កេត​ការណ៍​ជាច្រើនរូប រហូតដល់ ៨៩៦៥២ រូប មកពី ៦១ ស្ថាប័ន ទាំង​អ្នក​អង្កេត​ការណ៍​ជាតិ និង​អ្នក​អង្កេត​ការណ៍​អន្ដរជាតិ​។ នេះ​គឺជា​ភាពជោគជ័យ​មួយ​ដ៏​ធំធេង ដែល​កម្ពុជា​ទទួលបាន​លើ​ការរៀបចំ​ការបោះឆ្នោត​ថ្នាក់ជាតិ ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ក្នុង​ឆ្នាំ​២០២៣ ដែល​សបញ្ជាក់​ឱ្យឃើញ​ថា កម្ពុជា​ពិតជា​មាន​ភាពចាស់ទុំ​លើ​នយោបាយ និង​ភាពប៉ិនប្រសព្វ​លើ​ការគ្រប់គ្រង​ស្ថានភាព​នយោបាយ និង​ស្ថេរភាព​សង្គម​។

​ជាថ្មី​ម្ដងទៀត លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា សម្ដែង​នូវ​សេចក្ដី​អបអរសាទរ ចំពោះ​ជ័យជម្នះ​ដ៏​ភ្លុក​ទឹក​ភ្លុក​ដី របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួល​បាន​ការឡំឡេង​គាំទ្រ និង​ការបោះឆ្នោត​ជូន​ពី​សំណាក់​ប្រជាជន​ទូទាំង​ប្រទេស​កម្ពុជា ៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល