ទាន់ហេតុការណ៍
អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​
0

ពិតជា​ព្រហើ​ន​មែន​ ! ទីតាំង​ល្បែងស៊ីសង ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡា​ញ បាន​បើក​លេង​អនាធិបតេយ្យ ខណៈ​អាជ្ញាធរ​សមត្ថកិច្ច ខណ្ឌ​ច្បារអំពៅ រក្សា​ភាព​ឈ្ងៀម​ស្ងាត់​ (​វគ្គ​១)

ពិតជា​ព្រហើ​ន​មែន​ ! ទីតាំង​ល្បែងស៊ីសង ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡា​ញ បាន​បើក​លេង​អនាធិបតេយ្យ ខណៈ​អាជ្ញាធរ​សមត្ថកិច្ច ខណ្ឌ​ច្បារអំពៅ រក្សា​ភាព​ឈ្ងៀម​ស្ងាត់​ (​វគ្គ​១)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ÷ តើ​ឯណា​ទៅ​ភូមិ​/​ឃុំ​/​មាន​សុ​វត្តិភាព បើ​ល្បែង​ស៊ី​ប្រមូលផ្ដុំ​គ្នា​លែង​ស្រែក​ហូ​រ​កញ្ចៀវ​ត្រហឹង​អឹងកង​យ៉ាង​រំពង​ភូមិ​/​ឃុំ​/​ស្រុក​ហើយ​នោះ​!! សេចក្តីរាយការណ៍​ពីរ​ពលរដ្ឋ​នៅក្នុង​ភូមិ​យក​បាត សង្កាត់រ​កា​កោះ ខណ្ឌ​ច្បារអំពៅ បានឲ្យ​សារព័ត៌មាន​យើង​ដឹង​ថា នៅក្នុង​ភូមិ​/​ឃុំ​/​របស់​ពួកគាត់​ពោរពេញ​ទៅដោយ​ល្បែង​សុីសង ជល់​មាន់ តាម​ប្រព័ន្ធ​អន​ឡាញ បើក​លេង​យ៉ាង​អនាធិបតេយ្យ ពោរពេញ​ដោយ​អ្នកញៀន​ល្បែង​ប្រមូលផ្ដុំ​គ្នា​អង្គុយ​ចាក់​ស្រែក​ហ៊ោរ​ឡើង​ទ្រ​ហ៊ឹង មិន​ខ្លាចរញើត​អាជ្ញាធរ​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​បន្តិច​សោះឡើយ​!

​សូម​រំលឹក​ថា​: កាល​នៅ​ថ្ងៃទី​១៧​ខែ​កញ្ញា ឆ្នាំ​២០២៣ បាន​កន្លងទៅ​នេះ សម្តេច​តេជោ ហ៊ុន​សែន បាន​ដាក់​បទបញ្ជា​ឲ្យ​អភិបាល​រាជធានី ទាំង​២៥ ខេត្ត ក្រុង ដែល​តម្រូវ​ឲ្យ​បង្ក្រាប​!​ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ នូវ​ទូទាំងប្រទេស ដោយ​គ្មាន​ការលើកលែង​។​

​សម្តេច​តេជោ ហ៊ុន​សែន បាន​បញ្ជាក់​យ៉ាង​ដាច់​ណាត់​ទៀតថា​: បើ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ស្រុក ក្រុង ខេត្ត ណា​មិន​ហ៊ោ​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​!​ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ​!​អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ​!​និង​មាន​បញ្ហា​ប្រឈម​និង​បាត់បង់​ពី​តំណែង​ទៀត​ផង​។​

​ដោយឡែក​តែ​ទីតាំង​បន​ល្បែង​សុស​ង ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡា​ញ ខុសច្បាប់ ក្នុង​ភូមិសាស្ត្រ​ខាងលើ នៅតែ​ដំណើរការ​បើក​លេង​ជា​រៀងរាល់ថ្ងៃ អាជ្ញាធរ​សមត្ថកិច្ច​ពាក់ព័ន្ឋ​ក្នុង​មូលដ្ឋាន មិន​ធ្វើ​ការបង្ក្រាប​! សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ​អ្វីមួយ បាន​ស្រវាំងភ្នែក​មើលមិនឃើញ ទើប​នាំគ្នា​ដើរ​បញ្ច្រាសទិស ផ្ទុយ​ពី​គោលនយោបាយ ភូមិ ឃុំ ឲ្យមាន​សុវត្ថិភាព ទាំង​៧​ចំណុច របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​។​

​ជុំវិញ​ល្បែងស៊ីសង​ខាងលើនេះ ពលរដ្ឋ​គោរព​ស្នើ​សុំ​លោក​ឯកឧត្តម ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម ឃួន​ស្រេង អភិបាល​រាជធានី​ភ្នំពេញ មេត្តា​ចាត់​កម្លាំង​ក្រោម​ឱវាទ​ចុះមក​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​ល្បែងស៊ីសង​នៅក្នុង​មូលដ្ឋាន​ខាងលើ​នេះ​ឱ្យ​សមស្រប​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ផងដែរ​។​

​អង្គភាព​យើងខ្ញុំ​ធ្វើការ​ផ្សព្វផ្សាយ​នេះ គឺ​ទៅ​តាម​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន រិះគន់​ក្នុង​ន័យ​ស្ថាបនា មិន​មាន​ចេតនា​ញុះញង់​បំបែកបំបាក់​បុគ្គល​ស្ថាប័ន ឬ​អង្គភាព​ណាមួយ​ឡើយ​៕ សូម​អ​​រ​គុណ​!

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល