ទាន់ហេតុការណ៍
អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​
0

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា​សុខដុម​នីយកម្ម​នៃ​ជនជាតិ និង សាសនា គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សង្គម​កម្ពុជា​នាពេល​បច្ចុប្បន្ន

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា​សុខដុម​នីយកម្ម​នៃ​ជនជាតិ និង សាសនា គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សង្គម​កម្ពុជា​នាពេល​បច្ចុប្បន្ន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កំពង់ចាម​៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​លើកឡើង​ថា សុខដុម​នីយកម្ម​នៃ​ជនជាតិ និង សាសនា គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សង្គម​កម្ពុជា​នាពេល​បច្ចុប្បន្ន ហើយ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​សាសនា​ជាច្រើន​ដូចជា ព្រះពុទ្ធសាសនា ឥស្លាម​សាសនា គ្រឹស្ដសាសនា និង​សាសនា​មួយចំនួនទៀត ដែល​យើង​ទាំងអស់គ្នា​រស់នៅ​ជាមួយគ្នា​ដោយ​សុខ​ស្រួល​។ ការលើកឡើង​របស់​ឯក​ឧត្ដម​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កោះសូទិន​បែបនេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ បងប្អូន​ប្រជាពលរដ្ឋ​សាសនិក​ឥស្លាម ក្នុង​ភូមិ​ទី​១៣ ស្ថិតក្នុង​ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៣ ។​

​ឯកឧត្តម ខៀវ កាញារីទ្ធ បាន​លើក​នូវ​ប្រសាសន៍​សម្តេច​តេជោ ហ៊ុន សែន ជូន​ចំពោះ បងប្អូន​សាសនិក​ឥស្លាម​ក្នុង​ឃុំ​កោះសូទិន ខេត្ដ​កំពង់ចាម​ហើយ​បាន​កោតសរសើរ​ចំពោះ​សាសនិក​ឥស្លាម​កម្ពុជា ក៏​ដូច​ជា​ថ្នាក់ដឹកនាំ នៅតាម​វិហារ​នានា និង​អ្នក​គោរព​សាសនា​ឥស្លាម​ទាំងអស់ ដែល​បាន​ចូលរួម​ចំណែក​ថែរក្សា​សន្តិភាព ធ្វើឱ្យ​ប្រទេស​ជាតិ យើង​ចម្រុងចម្រើន​តាមរយៈ​ការខិតខំ​របស់​បងប្អូន​។ ឯកឧត្តម​រដ្ឋមន្ត្រី​ថ្លែង​បញ្ជាក់ថា សាសនា​ទាំងអស់ មិន​មាន​សាសនា​ណា​មួយ​ប្រដៅ​មនុស្ស​ឱ្យ​ធ្វើ​អំពើ​អាក្រក់​នោះទេ គឺ​សុទ្ធតែ​ប្រដៅ​មនុស្ស​ឱ្យ​សាង​នូវ​អ​ពើ​ល្អ​។​

​ឯកឧត្ដម ខៀវ កាញារីទ្ធ បាន​គូសបញ្ជាក់​ផងដែរ​ថា មាន​ប្រទេស​មួយចំនួន​ធំ​មិន​អនុញ្ញាតិ​ឱ្យ​បងប្អូន​ឥស្លាម​ស្លៀកពាក់​សម្លៀកបំពាក់ និង​ទទូរ ឬ​ពាក់ មួក​សាសនា​ចូលរៀន និង​ថតរូប​ដាក់​ក្នុង​អត្តសញ្ញាណ​បណ្ណ ឬ​ល​ខិត​ឆ្លងដែន​ឡើយ​។ ប៉ុន្តែ​នៅ​កម្ពុជា​គឺ​អនុញ្ញាត្ត​ឱ្យ​បងប្អូនឥ​ស្លាមពាក់​ដោយ​មិនចាំបាច់​ដោះ​ក្រមារ​ទទូរ ឬ​មួក​ចេញ​ឡើយ​។​

​ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​បន្ថែមថា លើសពីនេះ​ទៀត បងប្អូន​ខ្មែរឥស្លាម​រស់​នៅក្នុង​ប្រទេស​មាន​សិទ្ធិ​សេរីភាព​ពេញលេញ ដោយ​គ្មាន​ជម្លោះសាសនា​អ្វី​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល