ទាន់ហេតុការណ៍
អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​
0

សម្តេច​តេជោ ៖ នាយក​រដ្ឋមន្ត្រី​ថ្មី​ការកែទម្រង់​មានតែ​តួនាទី​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី

សម្តេច​តេជោ ៖ នាយក​រដ្ឋមន្ត្រី​ថ្មី​ការកែទម្រង់​មានតែ​តួនាទី​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

រាជធានី​ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​នៅ​ពេល​នាយក​រដ្ឋមន្ត្រី​ថ្មី​ដែល​ត្រូវ​ធ្វើកំណែទម្រង់​នោះ គឺមាន​តែ​តួនាទី​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​តែប៉ុណ្ណោះ លើកលែងតែ​អគ្គនាយកដ្ឋាន​ចំនួន​ពីរ​រក្សា​តួនាទី​ទុក​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ។​

​យោង​តាម​សារ​សំឡេង​របស់​សម្តេច​តេជោ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៣​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា កិច្ចការ​តែមួយ​ទេ​ត្រូវ​ធ្វើ​ការកែទម្រង់ គឺ​រដ្ឋមន្ត្រី​ប្រតិភូ​មអម​នាយករដ្ឋមន្ត្រី ដោយសារ​កន្លងមកនេះ​មាន​ការតែងតាំង​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី គឺ​មួយ​ចំនួន​ជា​រដ្ឋលេខាធិការ​មួយចំនួន​ជា​អ្នកធ្វើការ​ផ្ទាល់​ជាមួយ​នាយក​រដ្ឋមន្ត្រី ។ ដូច្នេះ​យើង​ទុកឲ្យ​មាន​ការជ្រើសរើ​ស​យក​តួនាទី​តែមួយ​ទេ​ថា តើ​នៅ​ជា​រដ្ឋលេខាធិការ ឬ​ទៅ​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ឲ្យ​យក​តែ​មួយ​ទេ ។​

​សម្តេច​តេជោ បាន​អះអាង​ថា ការធ្វើកំណែទម្រង់​នៅត្រង់​ចំណុះ​នេះ​មិន​មាន​បាន​ប៉ះពាល់​ដល់​មនុស្ស​ច្រើន​នោះទេ ។ សម្តេច​តេជោ បញ្ជាក់ថា ៖«​យើង​ធ្វើ​កែទម្រង់​ចំណុច​នេះ​មិន​ប៉ះពាល់​ដល់​មនុស្ស​ច្រើន​ទេ ។ ដោយ​បងប្អូន​ខ្លះ​ជា​រដ្ឋលេខាធិការ​នៅតាម​ក្រសួង​ហើយ ប៉ុន្តែ​ក៏​មាន​ការ​កាន់តំណែង​បន្ថែម គឺ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​» ។​

​ជាមួយគ្នា​នោះ​ដែរ សម្តេច​តេជោ បានលើកឡើង​ករណី​រដ្ឋមន្ត្រី​ប្រតិភូមអម​នាយករដ្ឋមន្ត្រី​លើកលែងតែ​មាន​អង្គភា​ព​ធំៗ​ចំនួន​ពីរ​ប៉ុណ្ណោះ គឺ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី គឺ​រក្សា​ទុក​តែ​សម្រាប់​អគ្គនាយក​ពន្ធដា និង​អគ្គនាយក​គយ ដែល​ស្ថាប័ន​ទាំង​ពីរ​ម្ខាង​ត្រូវ​ធ្វើការ​ជាមួយ​រដ្ឋមន្ត្រី និង​ម្ខាង​ទៀត​ធ្វើការ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ដែល​ត្រូវ​ក្តាប់​ផ្ទាល់​ទៅលើ​ថវិកា​ប្រចាំថ្ងៃ ប្រចាំខែ ដែល​ត្រូវការ​ទុក ។​

​សម្តេច​តេជោ បាន​បន្តថា ៖ សម្រាប់​អ្នក​ដែល​មាន​តួនាទី​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​តួនាទី​រដ្ឋលេខាធិការ​ត្រូវ​រើស​ថា តើ​នៅ​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ឬ​រដ្ឋលេខាធិការ​តាម​ក្រសួង ។ ការ​តែ​ទម្រង់ គឺមាន​តែ​ប៉ុណ្ណឹង​ទេ​ដែល​មាន​ការប៉ះពាល់ ។ អីញ្ចឹងទេ​បងប្អូន​ដែល​មានតំណែង​រួចហើយ គឺ​នៅ​បន្ត ប៉ុន្តែ​សូម​បញ្ជាក់ថា រដ្ឋមន្ត្រី រដ្ឋលេខាធិការ​ទាំងនេះ​អនុរដ្ឋលេខាធិការ​ទាំង​នេះ​នឹង​បញ្ជប់​នៅ​ត្រឹម​ថ្ងៃ​ទី​២២ សីហា ជាមួយ​ការបញ្ចប់​អាណត្តិ​របស់​រាជរដ្ឋាភិបាល​ហើយ​ត្រូវ​រៀបចំ​តែងតាំង​ថ្មី ។​

​សម្តេច​តេជោ បាន​បន្ថែម​ចំពោះ​រដ្ឋមន្ត្រី​នានា​ដែល​មិន​ធ្វើ​រដ្ឋមន្ត្រី​ទៀត​នឹង​ត្រូវ​ធ្វើជា​សមាជិក​រដ្ឋ​សភា​រួម​ទាំង​សម្តេច​ផងដែរ ។ មុន​ពេល​ទៅ​កាន់​ប្រធានព្រឹទ្ធសភា នៅ​ឆ្នាំក្រោយ គឺត្រូវធ្វើ​សមាជិក​រដ្ឋសភា រួម​ទាំង​ឧបកនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី​មួយចំនួនទៀត ។ ចំណែក​រដ្ឋមន្ត្រី​មួយចំនួនទៀត មិន​ជាប់​ជា​សមាជិក​សភា​នឹង​អាច​រៀបចំ​ជា​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល ឬ​រៀបចំ​ឲ្យ​ឈរ​ឈ្មោះ​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​នៅពេល​ខាងមុខ ។ ចំពោះ​ទីប្រឹក្សា​ខ្លះ​ដែល​មិន យក​ប្រាក់​បៀវត្ស​ន៍ គឺ​មិន​បាក់​តែងតាំង​ឡើង​វិញ​ឡើយ ។​

​ជាមួយគ្នា​នោះ​ដែរ សម្តេច​តេជោ សង្ឃឹមថា នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​តាម​ស្ថាប័ន នានា​នៅ​ពេល​ក្រោយ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ក្នុង​ការដោះស្រាយ​មួយ​មន្ត្រី​បច្ចុប្បន្ន ដោយ​ត្រូវ​បន្ត​ឲ្យ​ការងារ​បន្តទៀត​ដោយ​គ្មាន​ការកែប្រែ​លើក លែង​តែ​សា​ម៉ី​ខ្លួន​ស្នើសុំ​ឈប់​ប៉ុណ្ណោះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល