ទាន់ហេតុការណ៍
ប្រជាពលរដ្ឋ​ឃុំ​សំបួរ ស្រុក​ល្វាឯម ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២,៧៦៣​បណ្ណ​ ​នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ - លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា
0

​សមាគម​រាជសីហ៍​សាខា​ខេត្ត​តាកែវ​បាន​នាំយក​ថវិកា​ចំនួន ៣០០០​ដុល្លារ ចែក​ជូន​សិស្សានុសិស្ស​ដែលមាន​ជីវភាព​ខ្វះខាត​សម្រាប់​ទិញ​សម្ភារ​:​សិក្សា​នៅ​សាលា​អនុវិទ្យាល័យ​វត្ត​អង្គ នៅ​ស្រុក​គិរីវង់ និង​សាលា​វិទ្យាល័យ អនុវិទ្យាល័យ​នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ

​សមាគម​រាជសីហ៍​សាខា​ខេត្ត​តាកែវ​បាន​នាំយក​ថវិកា​ចំនួន ៣០០០​ដុល្លារ ចែក​ជូន​សិស្សានុសិស្ស​ដែលមាន​ជីវភាព​ខ្វះខាត​សម្រាប់​ទិញ​សម្ភារ​:​សិក្សា​នៅ​សាលា​អនុវិទ្យាល័យ​វត្ត​អង្គ នៅ​ស្រុក​គិរីវង់ និង​សាលា​វិទ្យាល័យ អនុវិទ្យាល័យ​នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​តាកែវ ៖ នៅ​ថ្ងៃ​អាទិត្យ​ទី​៣០ ខែកក្កដា​ឆ្នាំ ២០២៣ សមាគម​រាជសីហ៍​សាខា​ខេត្ត​តាកែវ​សហការ​ជាមួយ​អង្គការ Women Federation World Peace បាន​ចុះ​ចែក​ថវិកា​ជូន​សិស្សានុសិស្ស នៅ​សាលា​អនុវិទ្យាល័យ​វត្ត​អង្គ នៅ​ស្រុក​គិរីវង់ និង​សាលា​វិទ្យាល័យ អនុវិទ្យាល័យ​នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ សរុប​ចំនួន ១០០​នាក់​។

​ដោយ​មាន​ការណែនាំ​ពី​ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ លោក ទេព វណ្ណ​ហេង ប្រធាន​សមាគម​រាជសីហ៍​សាខា​ខេត្ត​តាកែវ​បាន​ដឹកនាំ សមាជិក សមាជិកា សមាគម​រាជសីហ៍​ជាច្រើនរូប​ចូលរួម​សហការ​ជាមួយ​អង្គការ Women Federation World Peace ចុះ​ចែក​ថវិកា​ជូន​ប្អូនៗ សិស្សា​នុ សិស្ស​ដែល​មាន​ជីវភាព​ខ្វះខាត​សម្រាប់​ទិញ​សម្ភារ​:​សិក្សា ក្នុង​ខេត្ត​កែវ សរុប​ចំនួន ១០០ នាក់ អស់​ថវិកា​សរុប​ចំនួន ៣០០០​ដុល្លារ​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក ទេព វណ្ណ​ហេង ប្រធាន​សាខាសមាគម​រាជ​សីហ៍ ក៏​បាន​ពាំនាំ​មតិ​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​របស់​ឯកឧត្តម​ប្រធាន​សមាគម រាជ​សីហ៍ ជូន​ដល់​សិស្សានុសិស្ស និង​លើកទឹកចិត្ត​ពួកគាត់​ឲ្យខិត​ខំ​រៀនសូត្រ ដើម្បី​អនាគត​ខ្លួន ក៏​ដូចជា​បង្កើន​ធនធានមនុស្ស​សម្រាប់​អភិវឌ្ឍ ប្រទេសជាតិ​។​

​ចុងបញ្ចប់​នៃ​កម្មវិធី ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់​ក៏​បាន​ថ្លែងអំណរគុណ​ឯកឧត្តម ស៊ូ​ម សារឿ​ន ប្រធាន​សមាគម​រាជសីហ៍ និង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​ទាំងអស់ ដែល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ពួកគាត់ និង​ជូនពរ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគម​រាជសីហ៍​ទាំងអស់​ជួប​ប្រទះ​តែ សុខភាព​ល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល