ទាន់ហេតុការណ៍
ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​
0

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ផ្ញើ​សារ​អបអរសាទរ​ក្នុងឱកាស​កម្ពុជា​ទទួល​ជ័យជម្នះ​ជាប់ឆ្នោត ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និបាត​សមាគម​កាយ​ប្ញ​ទ្ធិនា​រី​ពិភពលោក លើក​ទី​៣៩ ឆ្នាំ​២០២៦

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ផ្ញើ​សារ​អបអរសាទរ​ក្នុងឱកាស​កម្ពុជា​ទទួល​ជ័យជម្នះ​ជាប់ឆ្នោត ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និបាត​សមាគម​កាយ​ប្ញ​ទ្ធិនា​រី​ពិភពលោក លើក​ទី​៣៩ ឆ្នាំ​២០២៦

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​) ៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កំពង់ចាម ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជា​ពលរដ្ធ​ទូរទាំង​ខេត្ត បាន​ផ្ញើ​សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ក្នុងឱកាស​កម្ពុជា​ទទួល​ជ័យជម្នះ​ជាប់ឆ្នោត ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និបាត​សមាគម​កាយ​ប្ញ​ទ្ធិនា​រី​ពិភពលោក លើក​ទី​៣៩ នៅ​ឆ្នាំ​២០២៦​។​

​យើងខ្ញុំ​ពិតជា​មាន​សេចក្តី​សោមន្ស​រីករាយ​ឥតឧបមា ប្រកប​ដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​ជា​ប្រវត្តិសាស្ត្រ នៃ​ចលនា​កាយឫទ្ធិ​នារី​កម្ពុជា ដែល​អង្គសន្និបាត​សមាគម​កាយឫទ្ធិ​នារី​ពិភពលោក​លើក​ទី​៣៨ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ប្រទេស Cyprus បាន​បោះឆ្នោត​គាំទ្រ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និបាត សមាគម​កាយឫទ្ធិ​នារី​ពិភពលោក​លើក​ទី​៣៩ នៅក្នុង​ឆ្នាំ​២០២៦ នាពេលខាងមុខ​។​

​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី ហ៊ុន ម៉ា​ណែ​ត សមាគម​កាយឫទ្ធិ​នារី​កម្ពុជា បាន​ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​ព្រឹត្តិការណ៍​ពិភពលោក​នេះ ដែល​ជា​មហា​កិត្តិយស​ដ៏​ឧត្ដុង្គឧត្តម សម្រាប់​ប្រជាជន​កម្ពុជា ព្រមទាំង​ជា​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​បន្ថែម​ទៀត សម្រាប់​ចលនា​កាយរឹទ្ធិ​កម្ពុជា ដែល​បាន​បង្ហាញ​ពី​កិត្យានុភាព ព្រះរាជាណាចក្រ​កម្ពុជា លើ​ឆាក​អន្តរជាតិ​។​

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ យើងខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងឡាយ​ក្នុង​លោក ទេវតា​ថែរក្សា​ឆ្នាំ​ថ្មី សូម​ព្រះអង្គ​តាម​ជួយ​ថែរក្សា ប្រោះព្រំ​ប្រសិទ្ធពរ​ជ័យ គ្រប់ប្រការ​ជូន​ចំពោះ​លោកជំទាវ​បណ្ឌិត និង​សហការី ព្រមទាំង​សូម​ប្រកប​ដោយ​ពុទ្ធពរ​ទាំង​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល