ទាន់ហេតុការណ៍
ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវ​ក្រវាត់ក្រុង​ទី​៣

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវ​ក្រវាត់ក្រុង​ទី​៣

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែ​ទុតិយាសាឍ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ (​រង្វង់​មូល​មហាវិថី​ឈ្នះ​ឈ្នះ​-​ផ្លូវជាតិ​លេខ​១) និង​ផ្លូវ​ខ្នែង​។​

​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ មាន​ប្រវែង​ជិត ៥៣​គីឡូម៉ែត្រ មាន​ចំណុច​ចាប់ផ្តើម​ពី​រង្វង់​មូល​មហាវិថី​ឈ្នះ​-​ឈ្នះ ដែល​មាន​ចម្ងាយ ៥០០​ម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៤ (​គីឡូម៉ែត្រ​លេខ​១៤+១០៥) ស្ថិតនៅក្នុង​ភូមិ​ជម្ពូ​វ័ន្ត​២ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​២១ ផ្លូវជាតិ​លេខ​២១A ផ្លូវ​ខេត្ត​លេខ​១១០ រហូត​ដល់​ផ្លូវ​ជាតិ​លេខ​១ (​គីឡូម៉ែត្រ​លេខ​២៤+៨៤០) ស្ថិតនៅ​ភូមិ​ដីឥដ្ឋ​កោះ​ផុស​៣ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសា​ន៍​ថា បើ​រាជធានី​ភ្នំពេញ មិន​មាន​ការរីកចម្រើន​ទេ យើង​មិន​មាន​ការចាំបាច់​ណាមួយ​ដើម្បី​បើក​ឱ្យ​មាន​ការស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​ទី​១,​ទី​២ និង​ទី​៣ ដែល​ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ពេល​នេះ នោះទេ​។​ការស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ គឺ​ដើម្បី​បំពេញ​តម្រូវការ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​តម្រូវការ ខណៈពេល​ដែល​ប្រទេសជាតិ​កំពុងមាន​ការអភិវឌ្ឍ​រីកចម្រើន​ជា​លំដាប់​។​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍
​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​នានា ដោយ​បាន​ទទួលយក​នូវ​សំណង និង​យល់ព្រម​លក់​ដី​ដល់​អាជ្ញាធរ រហូត​ឈាន​ទៅ​ស្ថាបនា​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​នេះ បាន​រួចរាល់​ជា​ស្ថាប​ពរ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បានប្រកាសថា ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២៣​នេះ អាច​ជា​ពេលវេលា​ចុងក្រោយ ដែល​សម្ដេច​ថ្លែង​ជា​សាធារណៈ ក្នុង​តំណែង​ជា​នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា ព្រោះ​បន្ទាប់​ទៅ កម្មវិធី​ក្រោយៗ​ទៀត​នឹង​ត្រូវ​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​ត្រូវ​មក​ជំនួស​គឺ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​។
​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​
​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ចេញ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​ដ៏​ច្រើន ដែល​មាន​ចំនួន​៨៤,៥៨​ភាគរយ ដែល​ចំនួន​ច្រើន​ជាង​ការបោះឆ្នោត​នា​ពេលកន្លងមក​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ទៅ​កាន់​ប្រជាពលរដ្ឋ​ថា ការចាកចេញ​ពី​តំណែង​នាយក​រដ្ឋមន្ដ្រី​របស់​ស​ម្ដេច​នាពេលខាងមុខ គឺ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣​ខាងមុខនេះ គឺ​មិនមែន​ជា​ការចាកចេញ​ដោយ​រត់ចោលស្រុក​នោះ​ទេ សម្ដេច​នៅតែ​បន្ត​នៅ​ជាមួយ​ប្រជាជន​កម្ពុជា​ជា​រៀងរហូត​។​

​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​កន្លងទៅ​ថ្មីៗ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ផែនការ​បំផុសបំផុល​ប្រជាពលរដ្ឋ​ឱ្យ​គូស​សន្លឹកឆ្នោត​ចោល គឺ​មាន​គណបក្សនយោបាយ​មួយ មាន​ជាប់​ពាក់ព័ន្ធ​លើ​ផែនការ​នេះ ដោយ​អ្នក​ដែល​ប្រព្រឹត្តិ​កំហុស​ទាំងនោះ បាន​ចេញមក​សារភាព​ជា​បន្តបន្ទាប់​។ សម្តេច​តេជោ​បន្តថា ការបោះឆ្នោត​នៅ​កម្ពុជា​នៅក្នុង​អាណត្តិ​ទី​៧ ឆ្នាំ​២០២៣​នេះ គឺ​បាន​បង្ហាញ​ពី​ជោគជ័យ នៃ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការចេញ​ទៅ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ដ៏​ច្រើន​លើសលុប​។ ការចាកចេញ​របស់​ស​ម្តេច​ពី​តំណែង​នាយករដ្ឋមន្ត្រី គឺជា​ការលះបង់​ដ៏​ធំធេង ដើម្បី​ធានា​និរន្តរភាព នៃ​សុខសន្តិភាព និង​ការអភិវឌ្ឍ​រយៈពេល​វែង នៅ​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រសាសន៍ថា ការផ្ទេរ​អំណាច​ដល់​អ្នក​បន្តវេ​ននាពេលនេះ គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត ដើម្បី​ធានា​និរន្តរភាព និង​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា គឺ​វា​ល្អ​ជាង​ផ្ទេរ​ពេលដែល​យើង​ចាស់ ឬ​មរណភាព​។​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កន្លងមក គណៈអចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ចេញ​សេ​នារី​យ៉ូ​ចំនួន​២ ដោយ​សេ​នារី​យ៉ូ​ទី​១​អ្នក​ចាស់​នឹង​ឡើង​កាន់​អំណាច​រយៈពេល​១ ឬ​២​ឆ្នាំ ចាំ​ផ្ទេរ​ទៅ​អ្នក​បន្តវេន និង​សេ​នារី​យ៉ូ​ទី​២ ឱ្យ​អ្នក​បន្តវេន​ឡើង​កាន់​អំណាច​ពី​ដើម​អាណត្តិ​តែម្តង ។ សេ​នារី​យ៉ូ​ទាំង​២​នេះ គណៈអចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជ្រើស​យក​សេ​នារី​យ៉ូ​ទី​២ គឺ​អនុញ្ញាត​ឱ្យ​អ្នក​ប​បន្តវេន​ឡើងកាន់​អំ​ណា​ង​ពី​ដើម​អាណត្តិ​តែម្តង​។

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ជំនាន់​ចាស់​មិន​ទាន់​ចាកចេញ​ពី​វិស័យ​នយោបាយ​របស់​កម្ពុជា​នោះទេ ខណៈ​សម្ដេច​តេជោ នឹង​នៅ​តែម​បន្ត​ធ្វើ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចំណែក​មន្ដ្រី​ចាស់ៗ​មួយចំនួន​ទៀត​ក៏​នឹង​បន្ត​ធ្វើ​ការងា​រលើ​វិស័យ​នយោបាយ​នេះ​ដែរ​នៅក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​។​
​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា សមាសភាព​គណៈរដ្ឋមន្ដ្រី​ថ្មី​បាន​រៀបចំ​ឡើង​តាំងពី ចុង​ខែ​ធ្នូ ឆ្នាំ ២០២១​ឯណោះ ដែល​នេះ​គឺជា​ផែនការ​ច្បាស់លាស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការដឹកនាំ​រាជរដ្ឋាភិបាល និង​ប្រទេស​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ជា​ថ្មី​ថា សម្ដេច​នឹង​មិន​ព្យាយាម​ធ្វើឱ្យប៉ះពាល់​ដល់​ការដឹកនាំ​របស់​នាយក​រដ្ឋមន្ដ្រី ឬ​គណៈរដ្ឋមន្ដ្រី​ថ្មី នៅ​ពេល​ឡើង​កាន់​អំណាច​នោះទេ​។ ប៉ុន្ដែ​បើ​នាយករដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី​ធ្វើ​ខុស​ពី​គោលការណ៍​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​នឹង​ត្រូវ​អញ្ជើញ​មក​ប្រជុំ​ដោះស្រាយ​ភ្លាម​។ សម្តេច​តេជោ បាន​ថ្លែង​សារ​ទៅ​កាន់​មន្ដ្រី​នយោបាយ​ទាំងឡាយ​ថា ការដោះស្រាយ​គណៈរដ្ឋមន្ដ្រី​ថ្មី​នៅក្នុង​អាណត្តិ​ទី​៧​នេះ គឺ​ដោះស្រាយ​តែ​តំណែង​នាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី​ប៉ុណ្ណោះ មិនមាន​ការប៉ះពាល់​ដល់​មន្ដ្រី​នយោបាយ​ផ្សេង​នោះទេ​។​

​ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​បំពាក់​មេដាយ និង​គ្រឿង​ឥស្សរិយយស​ជូន​ដល់​មន្ត្រី​មាន​ស្នាដៃ​មួយចំនួន​ក្នុង​ការសាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ និង​បាន​អញ្ជើញ​កាត់​ខ្សែបូរ​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣​ចាប់ពី​ពេលនេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល