ទាន់ហេតុការណ៍
ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​" - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ - ​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​
0

​អាជ្ញាធរ​និង​ជំនាញ​ត្រូវ​ឆ្លើយតប​ជា​បន្ទាន់​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ពី​បញ្ហា​ទាក់ទង​ផ្លូវ និង​ស្ពាន ដែល​ពិបាក​ធ្វើ​ដំណើរ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ អភិបាល​ខេត្ត​កំពត​បា​ន​ជំរុញ​ដល់​អាជ្ញាធរ មន្ត្រី​ជំនាញ និង​ពាក់ព័ន្ទ ឲ្យ​ដោះស្រាយ និង​ឆ្លើយតប​ជាបន្ទាន់ នៅពេល​ទទួលបាន​សំណូមពរ​ផ្សេងៗ​ពិសេស​បញ្ហា​ទាក់ទង​នឹង​ផ្លូវ ឬ​ស្ពាន ពិបាក​ការធ្វើដំណើរ​ឆ្លងកាត់រ​បស់​ប្រជាពលរដ្ឋ ទៅ​ប្រកបមុខរបរ​រកស៊ី​ទ​ទួល​ទាន ឬ​ទៅ​ក្នុង​គោលបំណង​ផ្សេងៗ​ទៀត​នោះ​។

​ការជំរុញ​បែបនេះ ខណៈ​ឯកឧត្តម ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត ក្នុងឱកាស​នៃ​ដំណើរ​ចុះ​សួរសុខទុក្ខ និង​ស្វែងយល់ បញ្ហា​សំណូមពរ បញ្ហា​ប្រឈម បញ្ហា​កង្វល់​របស់​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ត្រពាំង​សង្កែ និង​ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្ត​កំពត នៅ​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០២០ ដោយ​មាន​ការចូលរួម​ពី​
​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ដល់​ការដោះស្រាយ​បញ្ហា សំណូមពរ​មួយ​ចំនួន ទា​ក់ទង់​ផ្លូវថ្នល់ និង​ស្ពាន ពិបាក​ធ្វើដំណើរ​ឆ្លងកាត់​ពិសេស​ក្នុង​រដូវវស្សា​ភ្លៀង​ធ្លាក់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​បន្ត​បញ្ជាក់ដែរថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន គឺ​សម្ដេច​តេជោ​តែងតែ ក្រើនរំលឹក​ដល់​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​ឲ្យមាន​ការយកចិត្តទុកដាក់​រួមសុខ​រួមទុក្ខ ដោះស្រាយ​រាល់​បញ្ហា សំណូមពរ ក្តីកង្វល់ ការលំបាក​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ប្រទេស​។ ជាងនេះទៅទៀត ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្លល់ ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុក​ជា​ការងារ​អាទិ​ភាព​មួយ ហើយ​ជានិច្ចកាល​សម្តេច​តែងតែ​បាន​លើកឡើង​ថា “ មាន​ផ្លូវ គឺ​មាន​សង្ឃឹម ” ។ យ៉ាងណាមិញ សម្រាប់​ខេត្ត​កំពត ក៏​ដូចគ្នា​ដែរ រាល់​បញ្ហា និង​សំណូមពរ​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ ត្រូវតែ​ប្រញាប់​ដោះស្រាយ និង​ឆ្លើយតប​ទៅ​ប្រជាពលរដ្ឋ​ជាបន្ទាន់ ពិសេស​បញ្ហា​ទាក់ទង​ផ្លូវថ្នល់ និង​ស្ពាន សម្រាប់​ធ្វើដំណើរ​ទៅ​មក​ប្រចាំថ្ងៃ ។

​ឯកឧត្តម​អភិបាល​ក៏​បាន​បញ្ជាក់ទៀតថា រាល់​ការដោះស្រាយ​បញ្ហា​ផ្សេងៗ មិន​មាន​បញ្ហា​អ្វី ជា​ឧបសគ្គ​ដែល​ដោះស្រាយ​មិន​បាន​នោះឡើយ ឱ្យតែ​មាន​ឆន្ទៈ​និង​កិច្ចសហការ សាមគ្គី​គ្នា​ល្អ ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។ ដូច្នេះ​ការដោះស្រាយ​បញ្ហា​ទាំងឡាយ​ណា​ដែល​កើត​នៅក្នុង​មូលដ្ឋាន​នី​មួយៗ គឺ​ត្រូវ​ទាមទារ​ឲ្យមាន​ការយកចិត្តទុកដាក់ រួម​គ្នា​គិត រួមគ្នា​ធ្វើ រួម​គ្នា​ទទួលខុសត្រូវ ដើម្បី​ផលប្រយោជន៍​រួម គឺ​ដំណោះស្រាយ ត្រូវ​តែ​អាច​កើត​ចេញ​បាន​ជា​លទ្ធផល​ពុំខាន​ឡើយ​។

​ជាមួយ​លទ្ធផល​នៃ​ការដោះស្រាយ​រាល់​បញ្ហា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នា​ឱកាស​នោះ ឯកឧត្តម ជាវ តា​យ​អភិបាលខេត្ត​បាន​ដោះស្រាយ និង​ឆ្លើយតប​សំណូមពរ​ពលរដ្ឋ​ទាំងពីរ ឃុំ​ចំនួន​៤​ចំនុច ៖ ទី​១-​អាជ្ញាធរ មន្ត្រី​ជំនាញ និង​ពាក់ព័ន្ធ ត្រូវបាន​ដាក់លូ​ដោះ​ទឹក​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​អាច​ឆ្លងកាត់​បាន​ខណៈ​ដែល​ស្ពាន នៅលើ​ផ្លូវ​លេខ ១៣៩ ដែល​កំពុង​សាងសង់​នៅមុខ​សាលាឃុំ​ត្រពាំង​ព្រីង​ជា​បណ្ដោះអាសន្ន​, ទី​២-​អាជ្ញាធរ​ឃុំ​ត្រូវ​ជម្រុញ​ការសាងសង់​ផ្លូវ​១​ខ្សែ ប្រវែង ១០០០​ម៉ែត្រ​ក្នុង​ភូមិ​អង្គ ឃុំ​ត្រពាំង​ព្រីង​ឲ្យបាន​ឆាប់រហ័ស ដោយ​ប្រើប្រាស់​ថវិកា​មូលនិធិ​ប្រចាំឆ្នាំ​របស់​ឃុំ​.​ទី​៣- បាន​សម្របសម្រួល​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ពង្រីក​ការសាងសង់​ផ្លូវ​បេតុង​ប្រវែង​ជិត​៣០០​ម៉ែត្រ ទទឹង​២​ម៉ែត្រ ចូល​ផ្ទះ​ពលរដ្ឋ​ប្រមាណ​ចំនួន​២០​គ្រួសារ​តាម​ការស្នើសុំ និង​ទី​៤-​ដោះស្រាយ​ឆ្លើយតប​តាម​សំណើ​របស់​ប្រជាពលរដ្ឋ ដើម្បី​ពង្រីក​និង​ចាក់​គ្រួស​ក្រហម លើ​ផ្លូវ​ចូល​ផ្ទះ​របស់​ពួកគាត់​ក្រោម​ការឧបត្ថម្ភ​ថវិកា​របស់​ឯកឧត្តម​អភិបាលខេត្ត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល