ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម សូម​ធ្វើ​ការបំភ្លឺ​ជូន ជូន​បងប្អូន​សាធារណជន អ្នកសារព័ត៌មាន ពិសេស​អ្នក​និយម​ប្រើប្រាស់​នូវ​បណ្ដាញ​សង្គម ពាក់ព័ន្ធ​នឹង​ការចុះ​ស្រាវជ្រាវ​ទីតាំង​លួច​លេង​ល្បែងស៊ីសង ក្នុង​ភូមិសាស្ត្រ​ស្រុក​កងមាស

​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម សូម​ធ្វើ​ការបំភ្លឺ​ជូន ជូន​បងប្អូន​សាធារណជន អ្នកសារព័ត៌មាន ពិសេស​អ្នក​និយម​ប្រើប្រាស់​នូវ​បណ្ដាញ​សង្គម ពាក់ព័ន្ធ​នឹង​ការចុះ​ស្រាវជ្រាវ​ទីតាំង​លួច​លេង​ល្បែងស៊ីសង ក្នុង​ភូមិសាស្ត្រ​ស្រុក​កងមាស

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កំពង់ចាម ៖ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ ២០២៣ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន លោក​ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បាន​ចាត់​បញ្ជា​ឲ្យកម្លាំង​ជំនាញ​របស់​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​កងមាស , កម្លាំង​របស់​ប៉ុស្តិ៍នគរបាល និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ រក​ទីតាំង​លេង​ល្បែងស៊ីសង​ខុសច្បាប់ (​ជល់​មាន់​តាម​ទូរទស្សន៍​) ចំនួន​១២​ទីតាំង ក្នុង​ភូមិសាស្ត្រ​ស្រុក​កងមាស ។

​ជា​លទ្ធផល កម្លាំង​សមត្ថកិច្ច​យើង បាន​ចុះ​ដល់ទី​តាំង​លក់​បាយ គុយទាវ កាហ្វេ និង​ភេសជ្ជៈ ក្នុងនោះ ពួកគាត់​បាន​បំភ្លឺ​ជូន​សមត្ថកិច្ច​យើង​ឲ្យដឹងថា ជា​រៀងរាល់ថ្ងៃ ពួកគាត់​បាន​បើក ទូរទស្សន៍ ដាក់​បញ្ចាំង​ជល់​មាន់ តាម​កញ្ចក់​ទូរទស្សន៍ អោយ​ភ្ញៀវ​ដែល​មក​ផឹក​កាហ្វេ និង​ភេសជ្ជ​:​មើល​កម្សាន្ត ពិតប្រាកដ​មែន តែ​ពុំ​មាន​សកម្មភាព​លេង​ភ្នាល់​ដាក់​ប្រាក់​ឡើយ គ្រាន់តែ​បញ្ចាំង​ឲ្យ​ភ្ញៀវ​មើល​កម្សាន្ត ដើម្បី​ឲ្យ​លក់​កាហ្វេ និង​ភេសជ្ជ​: ដាច់​ប៉ុណ្ណោះ​។

​បន្ទាប់​ពី​ធ្វើការ​សាកសួរ​រួច សមត្ថកិច្ច​យើង បាន​ធ្វើ​កិច្ចសន្យា​អប់រំ​មិនឲ្យ​មាន​ការលួចលាក់​លេងល្បែង​ស៊ីសងខុស​ច្បាប់​ជា​ដាច់ខា​ត និង​បាន​ចាត់ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន មាន​ការឃ្លាំមើល​ជាប់​ជាប្រចាំ ។ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម សូម​ថ្លែងអំណរគុណ​ចំពោះ​សារព័ត៌មាន ក៏ដូចជា​ប្រជាពលរដ្ឋ ដែល​បាន​ផ្តល់​ជា​តម្រុយ ដើម្បី​ជា​មូលដ្ឋាន​ពង្រឹង​ការអនុវត្ត​វិធានការ​ជំនាញ​ក្នុង​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​លួច​លេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ឲ្យបាន​ទាន់​ពេលវេលា​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ស្នើសុំ​កិច្ចសហការ​បន្ត​ពី​ភ្នាក់ងារ​សារព័ត៌មាន សាធារណជន និង​បណ្ដាញ​ទំនាក់ទំនង​សង្គម ក្នុង​ការផ្តល់​ព័ត៌មាន ភស្តុតាង​ច្បាស់ការ ឬ​ចង្អុលបង្ហាញ​មុខសញ្ញា​សង្ស័យ ដើម្បី​ឲ្យ​សមត្ថកិច្ច​មាន​មូលដ្ឋាន​ច្បាស់លាស់​ក្នុង​ការអនុវត្ត​វិធានការ​ជំនាញ និង​វិធានការ​ច្បាប់ និង​សូម​មេត្តា​ចៀសវាង​យក​រូបភាព​សកម្មភាព​ល្មើស​ចាស់ៗ​ដែល​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​រួចមកហើយ​នោះ មក​កែច្នៃ​បង្កើត​ជា​ព័ត៌មាន​ថ្មី បង្ក​ការលំបាក​ដល់​ការអនុវត្ត​ជំនាញ និង​អាច​នាំ​ឲ្យ​មហាជន​មាន​ការភាន់ច្រឡំ​ចំពោះ​ស្ថានការណ៍​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​នៅ​មូលដ្ឋាន ជាពិសេស បង្ក​ឲ្យ​ប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី​ភារកិច្ច​របស់​មន្ត្រីនគរបាល និង​អង្គភាព​អនុវត្ត​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល