ទាន់ហេតុការណ៍
ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​" - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ - ​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​
0

ពិធី​បិទ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​បទបញ្ជា​លេខ ០១ បប របស់​រាជដ្ឋាភិបាល​កម្ពុជា ស្ដីពី​ការអនុវត្ត​ផែនការ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​តាម​មុខសញ្ញា​សម្រាប់​ឆ្នាំ​២០២០-២០២៤

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្តាល​៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២០ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​បទបញ្ជា​លេខ ០១ បប របស់​រាជដ្ឋាភិបាល​កម្ពុជា ស្ដីពី​ការអនុវត្ត​ផែនការ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​តាម​មុខសញ្ញា​សម្រាប់​ឆ្នាំ​២០២០-២០២៤ ដោយ​មាន​ការចូលរួម​ពី ឯកឧត្តម ឡុង ដា​រ៉ា មេធាវី​រាជរដ្ឋាភិបាល ឯកឧត្តម ទេស រុក្ខ​ស​ផល អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន គ​.​ក​.​ប (​គណៈកម្មាការ​សម្រាប់​ដោះស្រាយ​បញ្ហា​បាតុកម្ម កូដកម្ម នៅ​តាម​គ្រប់​មុខសញ្ញា​) ព្រមទាំង​ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត កងកម្លាំង​ទាំង​៣ និង​មន្ត្រី​ពាក់ព័ន្ធ​ជាង ៤០០​នាក់​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​អភិបាល បាន​ផ្តល់​ជា​អនុសាសន៍​បន្ថែម​ទៀត​ដល់​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​-​បាតុកម្ម​នៅ​តាម​គ្រប់​មុខសញ្ញា​ថ្នាក់​ក្នុង​ខេត្ត គណបញ្ជាការ​ឯកភាព​ខេត្ត ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​នៅ​មូលដ្ឋាន​ត្រូវតែ​បន្ត​ខិតខំ​ទប់ស្កាត់ និង​ដោះស្រាយ​រាល់​ករណី​កូដកម្ម​-​បាតុកម្ម​ឲ្យបាន ដាច់ខាត​មិន​ត្រូវ​ទុក​ឱ្យ​រាលដាល​ពី​តូច​ទៅ​ធំ ឈាន​ដល់​ការបំផ្លាញ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម បំផ្លាញ​ស្ថិរភាព​ជាតិ​បាន​ជាដាច់ខាត​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម ក៏​បាន​ស្នើ​អោយ​អជ្ញាធរ​ត្រូវ​បន្ត​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ និង​បងប្អូន​កម្មករ​និយោជិត​នៅ​តាម​កន្លែង​ធ្វើការ អំពី​វិធានការ​ទប់ស្កាត់ ប្រឆាំង​នឹង​ជំងឺ​កូវី​ត​១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​វិធា​ការ​នានា​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ ដើម្បី​រួមគ្នា​ប្រឆាំង​នឹង​ជំងឺ​កូវី​ត​១៩ ជាពិសេស យើង​ទាំងអស់គ្នា​ត្រូវ​បន្ត​យកចិត្តទុកដាក់​ក្នុងការ​ធ្វើ​អនាម័យ​ឱ្យបាន​ជា​ប្រចាំ ត្រូវ​ពាក់​ម៉ាក់​ទាំងអស់គ្នា លាងដៃ​ជាមួយ​សាប៊ូ អា​កុល ឬ​ជែល ឱ្យបាន​ញឹកញាប់ ត្រូវ​រាយការណ៍​ឲ្យ​អាជ្ញាធរ​ក្នុងករណី​មាន​អ្នក​សង្ស័យថា មាន​អ្នក​ផ្ទុក​ជំងឺ​កូវី​ត​១៩ ឲ្យបាន​ទាន់​ពេលវេលា ដើម្បី​មាន​វិធានការ​ធ្វើ​ចត្តា​ឡី​ស័ក និង​ព្យាបាល​ឱ្យ​ជាសះស្បើយ​ឡើងវិញ ជៀសវាង​មាន​ការឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល