ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

ក្រុមចោរឆក់​០៥​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​!

ក្រុមចោរឆក់​០៥​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កាលពី​យប់​ថ្ងៃ​ទី​០២ ឈានចូល ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០២៣ មាន​ជនសង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ​ម៉ា​កនិច ចំនួន​០៣​គ្រឿង បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ ០១​គ្រឿង​ម៉ាក IPHONE 11 PRO ពី​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​លើ​ដងផ្លូវ​០២​នាក់ បានសម្រេច នៅ​ចំណុច​ផ្លូវ​២១៧ ស្ថិតក្នុង​ភូមិ​គោក​ឪឡឹក សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ​។ ព្រម​ជាមួយ​គ្នា​នោះ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ ជិះ​ល្បាត​ដល់​ចំណុច​ផ្លូវ​បេតុង​កែង​ស្ថានីយ៍​ប៉ុស្តិ៍​វិទ្យុ​ABC ស្ថិតក្នុង​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ ក៏​បាន​ប្រទះឃើញ​យុវជន​មួយ​ក្រុម​ជិះ​ម៉ូតូ​ម៉ា​កនិច ចំនួន​០៣​គ្រឿង ដោយ​មាន​ការសង្ស័យ ក៏​បាន​ធ្វើការ​ឃាត់​សួរនាំ និង​ឆែកឆេរ ប៉ុន្តែ​ក្រុម​ជនសង្ស័យ​ទាំងនោះ​មិន​ព្រម​សហការ​បែ​ជា​បើក​ម៉ូតូ​រត់គេច ឃើញ​ដូច្នេះ​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌដង្កោ ក៏​ជិះ​ម៉ូតូ​ប្រដេញ​តាម​រហូតដល់​ចំណុច ផ្លូវ​បេតុង​ក្បែ​វត្ត​ព្រែក​ថ្លឹង ស្ថិតក្នុង​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ជនសង្ស័យ​ចំនួន​០២​នាក់​បាន​ផ្តួល​ម៉ូតូ​ចោល និង​រត់​គេចខ្លួន ភ្លាមៗ​នោះ​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌដង្កោ ក៏​បាន​បន្ត​ដេញ​ចាប់ រហូត​ធ្វើ​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​០១​នាក់ ចំណែក​បក្ខពួក​០៤​នាក់​ទៀត បាន​នាំគ្នា​ជិះ​ម៉ូតូ​រត់​គេចខ្លួន​បាត់​។ លុះ​មកដល់​វេលា​ម៉ោង​ប្រមាណ​១០​និង​២២​នាទី ថ្ងៃ​ដដែល កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​បន្ត​ស្រាវជ្រាវ ទៅដល់​ទីតាំង​ដែល​បក្ខពួក​ជនសង្ស័យ សំងំ​លាក់ខ្លួន​ត្រង់​ចំណុច​បន្ទប់​ជួល ស្ថិតនៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ឈាន​ដល់​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​បន្ថែមទៀត និង​ចាប់យក​វត្ថុតាង​មួយ​ចំនួន ដើម្បី​ចាត់ការ​តាម​នីតិវិធី​។


​ក្រុម​ជនសង្ស័យ​ទាំង​០៥​នាក់ រួមមាន​៖ ១.​ឈ្មោះ សំ​អូន ណា​រិទ្ធ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ​, ២.​ឈ្មោះ ខ្លួត សុភមង្គល ហៅ​ជា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ​, ៣.​ឈ្មោះ យ៉ុង ភារុណ ហៅ​ម៉ៅ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ​, ៤.​ឈ្មោះ ឈុន លី​ដាលីន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ៥.​ឈ្មោះ យ៉ុង ផាន់​នី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​។

​ក្រោម​វិធានការ​ជំនាញ​ជនសង្ស័យ​ទាំង​០៥​នាក់ បានឲ្យ​ដឹង​ដូចៗ​គ្នា​ថា ក្រុម​ពួកខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​បាន​ចំនួន​០១​គ្រឿង​ម៉ាក IPHONE 11 PRO ពី​ជនរងគ្រោះ ត្រង់​ចំណុច​ផ្លូវ​២១៧ ស្ថិតក្នុង​ភូមិ​គោក​ឪឡឹក សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ប្រាកដ​មែន​។ ជនសង្ស័យ ឈ្មោះ ខ្លូត សុភមង្គល ហៅ ជា បានឲ្យដឹង​ទៀតថា កាលពី​អំឡុង​ខែ​មេសា ឆ្នាំ​២០២៣ ខ្លួន​ធ្លាប់បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​នៅ​ម្តុំ​រង្វង់​មូល​គួរ​ស្រូវ និង​កាលពី​អំឡុង ខែ​ឧសភា ឆ្នាំ​២០២៣ ខ្លួន​ធ្លាប់បាន​ប្រព្រឹត្ត អំពើហិង្សា​ដោយ​ចេតនា ដោយ​កាប់​បំផ្លាញ​ម៉ូតូ​អ្នក​ដទៃ​នៅ​ម្តុំ​រង្វង់​មូល​គួរ​ស្រូវ​ផងដែរ រីឯ​ជនសង្ស័យ​ឈ្មោះ យ៉ុង ផាន់​នី ហៅ ហុង បានឲ្យ​ដឹង​ដែរថា កាលពី​អំឡុង​ឆ្នាំ​២០២២​កន្លងមក ខ្លួន​និង​បក្ខពួក​ធ្លាប់បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ នៅ​ម្តុំ​ផ្សារ​ព្រែក​ជ្រៃ ផងដែរ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៥​នាក់​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល