ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

​គឹម​សារឿន​ ៖ ​តើ​ហេតុអ្វី បាន​ជា​មន្ត្រី​បរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ប្រចាំការ​ច្រក​តោ​ល នៅតែ​បន្ត​ឱ្យ​មាន​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​កាប់​រុករាន ដុត​បំផ្លាញ​ព្រៃ ហើយ​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​ឡង់​ទៅបាន​..?

​គឹម​សារឿន​ ៖ ​តើ​ហេតុអ្វី បាន​ជា​មន្ត្រី​បរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ប្រចាំការ​ច្រក​តោ​ល នៅតែ​បន្ត​ឱ្យ​មាន​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​កាប់​រុករាន ដុត​បំផ្លាញ​ព្រៃ ហើយ​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​ឡង់​ទៅបាន​..?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

??​ផ្ទុះ​រឿង​ពុករលួយ​នៅ​ចំណុច​ច្រក​តោ​ល​ក្នុង​ឃុំ​មាន​ឫទ្ធិ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ មាន​ឈ្មួញ​ដ៏​មហិមា​១​ក្រុម រួមមាន​ឈ្មោះ លោកស្រី ញ៉ែម ខេន និង​ឈ្មោះ អ៊ឹម ហុង មាន​មុខរបរ​ជា​គ្រូបង្រៀន ព្រមទាំង​ប្រពន្ធ​ឈ្មោះ យឹម ហ៊ីម បាន​កំពុង​ដឹកនាំ​ក្រុម​បក្សពួក​របស់​ខ្លួន ឲ្យ​លាតត្រដាង​ពី​ទង្វើ​ខុសឆ្គង​របស់​មន្ត្រី​បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ​ដែល​ប្រចាំការ​នៅ​ច្រក​តោ​ល​។​

?​មិនតែប៉ុណ្ណោះ​ក្រុម​ឈ្មួញ​ដ៏​មហិមា​មួយក្រុម​នេះ បាន​បង្ហាញ​ពី​របៀប​សូកប៉ាន់ ដើម្បី​បិទបាំង​រឿងអាស្រូវ​របស់​ក្រុម​ខ្លួន​ហើយ​លាប​ពណ៌ ប្តឹង​ដាក់បន្ទុក​ទៅលើ​ក្រុម​អ្នកសារព័ត៌មាន ដែល​កំពុង​បំពេញ​ភារកិច្ច​ជា​ច្រើន​អង្គភាព​នៅ​ទីនោះ ថា​បាន​រាយការណ៍​ឲ្យកម្លាំងក​ង​រាជ​អាវុ​ហត្ថ​ចុះទៅ​ចាប់​យក​ឈើ​របស់​ក្រុម​ខ្លួន​។​

?​ក្រៅពី​សេចក្តីរាយការណ៍ តាម​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន ក៏​មាន​របាយការណ៍​ស៊ើបអង្កេត​នានា ក៏ដូចជា​សក្ខីកម្ម​របស់​ប្រជា​សហគមន៍​ដែរ ដែល​បង្ហាញ​ថា​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ នៅតែ​រង​ការបំផ្លិចបំផ្លាញ​ជា​រៀងរាល់ថ្ងៃ ។​✴️ តើ​ហេតុអ្វី​បាន​ជា​ក្រុម​ឈ្មួញ​ឈើ​ដ៏​មហិមា​មួយ​ក្រុម​នេះ មាន​ឥទ្ធិពល​ខ្លាំង​ជាង​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាង​ដូច្នេះ​ទៅ​វិញ ⁉️​។​

?​ឈើ​ប្រណីតៗ ដែល​ប្រភព​អះអាងថា ត្រូវបាន​ឈ្មោះ អ៊ឹម ហុង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ (​ត្រូវជា​ប្តី​) នឹង​ឈ្មោះ យឹម ហ៊ីម អាយុ​៥០​ឆ្នាំ​(​ជា​ប្រពន្ធ​) បុរស​ជា​ប្ដី​មាន​មុខរបរ​ជា​គ្រូបង្រៀន បច្ចុប្បន្ន​ទាំង​២​នាក់​រស់នៅ​តំបន់​ច្រក​តោ​ល ឃុំ​មាន​រិទ្ធ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ​។
?​មេខ្លោង ២​នាក់​ប្ដី​ប្រពន្ធ​ខាងលើនេះ សកម្ម​ខាង​កាប់​ឈើ​ក្នុងព្រៃ​ឡង់​ដោយ​ខុសច្បាប់ ហើយ​ដឹក​ចេញ​តាម​គោយន្ត​កន្ត្រៃ មក​ដាក់​លាក់​តាម​ផ្ទះ​រៀងៗ​ខ្លួន ។ ការដឹក​លួចលាក់ ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ ដើម្បី​បាំង​ភ្នែក​សមត្ថកិច្ច គឺជា​រឿង​មួយ ប៉ុន្តែ ការដឹក​ជា​ចំហ ដោយ​មាន​ការរៀបចំ​ជា​បណ្តាញ គឺជា​រឿង​មួយទៀត ។​

?​ជារឿយៗ គេ​ឃើញ​សមត្ថកិច្ច​ចាប់បាន​ឈើ ដែល​ដឹក​បន្លំ​តាម​រថយន្ត​ទំនើបៗ ឬ​រថយន្ត​បែក​កង់ ឬ​ក្រឡាប់​ទៅ​ឃើញ​ឈើ​ជា​ដើម ។ ប៉ុន្តែ ឈើ ដែល​សមត្ថកិច្ច​ចាប់បាន តែ​ប្រភេទ​ឈើ ដែល​ដឹក​តាម​មធ្យោបាយ​តូចៗ​ប៉ុណ្ណោះ​។

?​រី​ឯ​ការចាប់​នេះ​ទៀត គឺ​ចាប់បាន​តែ​ឈើ​ប៉ុណ្ណោះ រី​ឯ​ឈ្មួញ​រកស៊ី​ឈើ​ធំៗ ដូចជា​លោក​ស្រី​ញ៉ែម ខេន ឈ្មោះ អ៊ឹម ហុង មាន​មុខរបរ​ជា​គ្រូបង្រៀន និង​ប្រពន្ធ​ឈ្មោះ យឹម ហ៊ីម មិន​ដែល​ចាប់បាន​យក​មក​ផ្ដន្ទាទោស​ម្ដងណា​នោះទេ​។​

✴️​ម្យ៉ាង​ទៀត​មិនដឹង​ថា មាន​ឈើ​ប៉ុន្មាន​ទៀត ដែល​ពួក​ឈ្មួញ​ដឹក​ទៅ​លក់​ជា​រៀងរាល់​ថ្ងៃ​នោះ​❓ ។​

?​ជា​ការពិត​ណាស់ ! មាន​ហេតុផល​គ្រប់គ្រាន់ ដែល​បញ្ជាក់ថា​: ការទប់ស្កាត់​ជំនួញ​ឈើ​ខុសច្បាប់​មិន​ជា​ការពិបាក​រហូតដល់​គ្រប់គ្រង​មិន​បាន​នោះទេ​។​✅

?​សំណួរ​សួរថា​៖ តើ​ហេតុអ្វី​បាន​ជា​ឈ្មួញ​អាច​ចូល​ទៅ​កាប់​ឈើ​បាន​? តើ​ហេតុអ្វី​បានជា​ឈើ​អាច​ចេញ​ពី​ព្រៃ​ឡង់​រួច​? និង​តើ​ហេតុអ្វី​បានជា​ឈើ​អាច​ចរាចរណ៍​ដោយ​ខុសច្បាប់​ឆ្លងកាត់​ស្នាក់ការ​បរិស្ថាន ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ និង​ស្នាក់​ការ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​មាន​ភារកិច្ច​ទប់​ស្កាត់ និង​បង្ក្រាប​បទល្មើស​បាន​យ៉ាង​ងាយ​បែបនេះ​? បើ​សូម្បីតែ​គ្រឿងញៀន ដែល​គេ​អាច​លាក់​រហូតដល់​ក្នុង​ពោះ ក៏​គង់តែ​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​ចាប់បាន ។ ចុះ​ការកាប់ និង​ដឹកជញ្ជូន​ឈើ ដែល​គេ​ត្រូវការ​មធ្យោបាយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​ត្រូវ​ដឹក​តាម​ឡាន និង​តាម​ផ្លូវថ្នល់​សោះ ហេតុអ្វី​មិន​អាច​ចាប់បាន​..? ?​បើ​និយាយ​ថា សមត្ថកិច្ច​មិន​អាច​ចូល​ដល់​ព្រៃ​ជ្រៅ​ដើម្បី​ពិនិត្យមើល​ការកាប់​ព្រៃឈើ​របស់​ឈ្មួញ​បាន​ទេ​នោះ វា​រឹតតែ​ជា​រឿង​មិន​អាច​ជឿ​បាន​ទៅទៀត​។ មិន​អាច​ជឿ​បាន ដោយហេតុ​ថា សូម្បី​ប្រជា​សហគមន៍​ក៏​អាច​ចូល​ដល់​ទីតាំង​កាប់​ឈើ​បានដែរ​។ បើទោះជា​មិនបាច់​ចូល​ព្រៃ​ក៏​គេ​អាច​ទប់ស្កាត់​ឈើ ដែល​ចរចា​ចរណ៍​តាម​ដងផ្លូវ​បាន​យ៉ាង​ងាយ​ដែរ​។​

?​តាមពិត ការកាប់​ឈើ​មិនមែន​ជា​រឿង​ពិបាក​នឹង​ដឹង​នោះ​ទេ កុំឱ្យ​តែ​មន្ត្រី​យើង រួមគំនិត​ជាមួយ​ចោរលួច​បំផ្លាញ​ធនធានធម្មជាតិ​របស់​រដ្ឋ​ទៅ វា​ចប់​ហើយ ។ សូម្បី​តែ​ប្រជា​សហគមន៍​ក៏​អាច​មើល​ឃើញ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​ច្បាស់​ដែរ ហើយ​ពួកគេ​តែងតែ​នាំ​គ្នា​ចូល​ព្រៃ​ដើម្បី​បង្អាក់​សកម្មភាព​នេះ​ទៀត​ផង​។ ប៉ុន្តែ អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​នោះគឺ មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ អាជ្ញាធរ​ពាក់ព័ន្ធ​។ បែរជា​មិន​អើពើ និង​ជួនកាល​ថែមទាំង​បាន​រារាំង​សកម្មភាព​របស់​ប្រជា​សហគមន៍ និង​ក្រុម​អ្នកសារព័ត៌មាន​ទៅវិញ ។ ទាំងនេះ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង បាន​អំពី​អ្វី​ដែល​នៅ​ពីក្រោយ​វាំងនន​នៃ​ជំនួញ​ឈើ​ខុសច្បាប់ នៅក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​កំពង់ធំ ។​

?​មាន​មូលហេតុ​ច្រើនយ៉ាង ដែល​នាំ​ឲ្យ​ជំនួញ​ឈើ​ក្លាយជា​បញ្ហា​មិន​អាច​គ្រប់គ្រង​បាន​។ មូលហេតុ​សំខាន់បំផុត​គឺ ការឃុបឃិត គ្នា​ជា​ខ្សែបណ្តាញ រវាង​ឈ្មួញ​រកស៊ី​ឈើ​ជា​មួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខិលខូច​មួយចំនួន ។ ?​មូលហេតុ​សំខាន់​មួយទៀត​គឺ ឈ្មួញ​អ្នករកស៊ី​ឈើ ច្រើនតែ​ជា​អ្នក​មាន​ឥទ្ធិពល ឬ មាន​ខ្នងបង្អែក​រឹងមាំ ។ ក្នុងករណីនេះ សមត្ថកិច្ច​ដែនដី គ្មាន​ជម្រើស​អ្វី​ក្រៅពី ធ្វើ​គ ធ្វើ​ថ្លង់ នោះឡើយ ពីព្រោះ​តែ ពួកគេ​ខ្លាច​អំណាច​របស់​មន្ត្រី អ្នក​មាន​បុណ្យស័ក្តិ​ធំ​ជាង​ខ្លួន ។​a
​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល