ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

កាស៊ីណូ​គ្មាន​អាជ្ញាប័ណ្ណ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង​

កាស៊ីណូ​គ្មាន​អាជ្ញាប័ណ្ណ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្តាល ៖ តើ​មាន​អ្វី​នៅ​ពីក្រោយ​វាំង​នង​ដ៏​អស្ចារ្យ​នេះ​ទៅ បានជា​កាស៊ីណូ ដែល​គេ​ដឹង​ថា​អាជ្ញាប័ណ្ណ​កាស៊ីណូ គឺ​ហួស​សុពលភាព​តាំងពី​ឆ្នាំ​២០២១ គិត​មកដល់ពេលនេះ គឺ​មាន​រយៈពេល​២​ឆ្នាំ​ទៅ​ហើយ ដែល​ការ​ស៊ីណូនេះ នៅតែ​បន្ដ​បើក​ឱ្យ​មាន​ការ​ភ្នាល់​ល្បែង​គ្រប់​ប្រភេទ​បាន​យ៉ាង​រលូន​។​

​ប្រភព​ច្បាស់​ការណ៍​បានឱ្យដឹងថា ការ​ស៊ីណូនេះ មុន​ឆ្នាំ​២០២១ ជា​របស់​ថៅកែ ជា​ជនជាតិ​ចិន និង​ក្រោយ​ឆ្នាំ​២០២ ១​គឺ​ឈប់​បន្ដ​សុពលភាព​អាជ្ញាប័ណ្ណ និង​បាន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​បាត់​ស្រមោល​។​

​ចំឡែក​ណាស់ កាស៊ីណូ យីហោ «​កាឡាក់ស៊ី​ជ្រៃ​ធំ​» ស្ថិតក្នុង​ភូមិ​ជ្រៃ​ធំ សង្កាត់​សំពៅ​ពូន ក្រុង​សំពៅ​ពូន ខេត្ដ​កណ្ដាល នៅតែ​មាន​ដំណើរកា​ររ​ហូត​ដល់​សព្វថ្ងៃ​។ បើ​ចាប់​តាំងពី​ថៅកែ ជា​ជនជាតិ​ចិន​នោះ បាន​បោះបង់​កាស៊ីណូ​ខាងលើ​នេះ​ចោល គេ​សង្កេតឃើញ គឺ​មាន​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ឈ្មោះ ងួន សុវណ្ណ ជា​អ្នក​បន្ដកាន់កាប់ និង​បើកដៃ​ឱ្យ​ជនជាតិ​ខ្មែរ ចូល​ទៅ​លេង​ល្បែង​យ៉ាង​គគ្រឹក​គ​គ្រឹង ទៅវិញ​។

​មានន័យ​ថា​ទីតាំង​កាស៊ីណូ​ខាង​នេះ គឺ​កំពុងតែ​ប្រព្រឹត្ដិ​ខុសច្បាប់ ប្រើប្រាស់​អាជ្ញាប័ណ្ណ​ហួស​សពុល​ភាព និង​គេចវេស​ពី​ការបង់ពន្ធ​ជូន​រដ្ឋ​ជាង​២​ឆ្នាំ​មកហើយ​។

​មាន​អ្វី​នៅ​ពី​ខាងក្រោយ​រឿងនេះ បាន​ជា​ឈ្មោះ ងួន សុវណ្ណ ហ៊ាន​បន្ដ​បើ​ឱ្យ​មាន​ការ​ភ្នាល់​លុយ​ធំៗ​ដូច្នេះ​។ ប្រភាព​ពី​ខាង​ក្នុង​កាស៊ីណូ​បានឱ្យដឹងថា ក្នុង​១​ថ្ងៃៗ គឺ​មាន​ការលេង​ភ្នាល់​រាប់សិប​ម៉ឺន​ដុល្លារ​ឯនោះ ដែល​ការលេង​ភ្នាល់​នេះ មានដូចជា ល្បែង​ជល់​មាន់​(​លុយ​ធំៗ​ណាស់​) ល្បែង​បៀរ ល្បែង​អាប៉ោង និង​តុ​ល្បែង​ជាច្រើន​ទៀត​។

​ប្រភព​លាក់​ការណ៍​មួយ​បង្ហើប​ប្រាប់ថា កាស៊ីណូ​នេះ ហ៊ាន​បន្ដ​បើក​ដំណើរការ​ដោយ​ខុស​ច្បាប់​បែបនេះ គឺ​មាន​មន្ដ្រី​ការពារ​ព្រំដែន​ម្នាក់ មាន​ភាគហ៊ុន ឬ ភាគលាភ ក្នុង​កាស៊ីណូ​នោះ នឹង​បន្ដ​ប្រាប់​ឱ្យដឹង​ទៀត​ថា ហើយក៍​អ្នកធំ​គ្រា​ក់ៗ​នៅ​ពីក្រោយ​ខ្នង​ផងដែរ តើ​អ្នកធំ​នោះ​ជា​អ្នកណា​ទៅ​?

​ការ​បើកដៃ និង​បណ្ដែតបណ្ដោយ​ឱ្យ ប្រជាជន​ខ្មែរ​ចូល​លេងល្បែង​ក្នុង​ទីតាំង​កាស៊ីណូ​ខាងលើនេះ គឺ​ធ្វើឱ្យ​ប្រជាព​រដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​ជ្រៃ​ធំ ពិតជា​មាន​ការបារម្ភ​យ៉ាង​ពន់ពេក អំពី​សុវត្ថិភាព​របស់​ពួកគាត់ ដោយ​លើកឡើង​ថា សព្វថ្ងៃ​ប្រជាពលរដ្ឋ​តែងតែ​បាត់​របស់របរ និង​មាន​ការភ័យខ្លាច ចំពោះ​អំពើ​លួច ឆក់ ប្លន់ ក្នុង​តំបន់​ដែល​គាត់​រស់នៅ និង​អាច​ធ្វើឱ្យ​បាត់បង់​នូវ​សុវត្ថិភាព​សម្រាប់​ពួកគាត់​។

​បើ​និយាយ​អំពី​ច្បាប់​បានអនុម័ត​ស្ដីពី ភូមិ​ឃុំ​មាន​សុវត្ថិភាព គឺ​គ្មាន​ល្បែងស៊ីសង អំពើហឹង្សា ការជួញដូរ​គ្រឿន​ញៀន និង​អំពើ​ឆក់ ប្លន់​។​

​ពលរដ្ឋ​ម្នាក់​បាន​លើកឡើង​ដូច្នេះ​ថា បើ​មាន​ល្បែងស៊ីសង​ហើយ គឺ​គេច​មិន​ផុត​នោះទេ រឿង​លួច ឆក់ ប្លន់ និង​អំពើហឹង្សា​។​

​ជាការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​សំពៅ​ពូន សូម​ស្នើ​សុំ​ឱ្យ​លោក ស សុខា ដែលជា​ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ ទើប​នឹង​ចូល​កាន់ដំណែង​ថ្មីៗ មេត្ដា​ចុះ​ពិនិត្យ និង​ប្រើ​កន្ដាប់ដៃ​ដែក បង្ក្រាប​ឱ្យ​ខាន​តែ​បាន នូវ​ល្បែងស៊ីសង គ្រប់​ប្រភេទ ក្នុង​ភូមិ​ឃុំ​ខាងលើ និង​នៅតាម​តំបន់​ផ្សេងៗ​ទៀត​ផង​ទាន ដើម្បី​ផ្ដល់​នូវ​សេចក្ដី​សុខសាន្ដ​ជូន​ប្រជាពលរដ្ឋ ដូចដែល​លោក​ធ្លាប់បាន​និយាយ​ស្ទើ​គ្រប់​វេទិកា​នោះ និង​សូម​ឱ្យ​លោក​កុំ​ជឿ​លើ​ការរាយការណ៍​ពី​សំណាក់​មន្ដ្រី​ថ្នាក់ក្រោម​មួយចំនួន​ដែល​ចេះ​តែ​អែបអប និង​ប្រព្រឹត្ដិតែរឿង​ដែល​ធ្វើឱ្យ​ពលរដ្ឋ​មិន​ពេញចិត្ដ​។

​ប្រជាពលរដ្ឋ ពិតជា​មាន​ក្ដីសង្ឃឹម និង​ជឿជាក់​យ៉ាងម៉ុត​មាំលើ មន្ដ្រី​អាជ្ញាធរ​ថ្នាក់​ខេត្ដ ព្រមទាំង​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ ថា​អាច​នឹង​មាន​ការទប់ស្កាត់ និង​ចុះ​បង្ក្រាប​ឱ្យបាន​ទាន់​ពេលវេលា ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​ផ្សព្វផ្សាយ​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង រិះ​គុន​ក្នុងន័យ​ស្ថាបនា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​តែប៉ុណ្ណោះ​។​

​ជុំវិញ​ការចុះផ្សាយ​ខាងលើ​នេះ​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ នឹងរង​ចាំ​ទទួល​ការ​ស្រាយ​បំភ្លឺ ពី​សំណាក់​សមត្ថកិច្ច​ពាក់​ពន្ធ័​នឹង​ម្ចាស់​ទីតាំង រៀង​រាល់​ម៉ោង​ធ្វើការ ដើម្បី​ឆ្លុះបញ្ចាំង​ពី​ការពិត សុក្រឹត​និង​យុត្តិធម៌ ។​
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល