ទាន់ហេតុការណ៍
ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​" - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ - ​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​
0

​អភិបាលខេត្ត​កែប ជំរុញ​ដល់​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ រួម​គ្នា​រក្សា​អនាម័យ សម្អាត​បរិស្ថាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​បំផុស និង​ជំរុញ​ដល់​មន្ត្រីរាជការ អាជីវករ និង​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​សហការ​រួមគ្នា សម្អាត​បរិស្ថាន និង​រក្សា​អនាម័យ​ឲ្យបាន​ជាប់​ជាប្រចាំ​។​ធ្វើ​បែប​នេះ​ដើម្បី​ជួយ​កែ​លម្អ​ទីក្រុង​កែប ឲ្យ​កាន់តែ​មាន​សម្រស់​ស្រស់បំព្រង និង​ផ្តល់​ផា​សុខភាព​ជូន​ដល់​ប្រជាពលរដ្ឋ​និង​ជា​ភ្ញៀវ​ទេសចរណ៍ ដែល​ចូល​មក​សម្រាក ល​ម្ហែ កម្សាន្ត​ក្នុង​រមណីយដ្ឋាន​ឆ្នេរ​កែប​។​

​ការលើកឡើង​បែប​នេះ ខណៈ​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ចូលរួម​ក្នុង​ពិធី សម្អាត​អនាម័យ​បរិស្ថាន ស្ថិត​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ និង​តំបន់​រមណីយដ្ឋាន​ក្នុង​ខេត្ត​កែប កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២០ ដែល​មាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កង​ម្លាំង​ទាំង​៣ អភិបាលក្រុង​-​ស្រុក មន្ត្រីរាជការ​ទូទាំង​ខេត្ត និង​ក្រុម​យុវជន​គ្រប់​ប្រភេទ​។​

​លោក​អភិបាលខេត្ត​បាន​បន្ថែមថា ខេត្ត​កែប​ជា​ខេត្ត​ទេសចរណ៍​មួយ​មាន​ភាព​ល្បីល្បាញ​ជា​យូរលង់​មកហើយ ដោយ​បច្ចុប្បន្ន​ខេត្ត​ទេសចរណ៍​មួយ​នេះ បាន​ទទួល​ជ័យលាភី​ជា​ច្រើនលើក​ច្រើនសារ លើ​ឆាក​អន្តរជាតិ​។​លោក​បាន​សង្កត់ធ្ងន់​ទៀត​ថា ទិន្នន័យបឋម​ភ្ញៀវ​ជាតិ​-​អន្តរជាតិ មក​កម្សាន្ត​នៅ​ខេត្ត​កែប មាន​ប្រមាណ​ជាង​៤​មុឺន​នាក់​ក្នុង​១​ថ្ងៃ ហើយ​អំឡុងពេល​ថ្ងៃ​ឈប់សម្រាក​ប៉ុន្មាន​ថ្ងៃនេះ ភ្ញៀវ​ទេសចរណ៍​សម្រុក​មក​កម្សាន្ត​នៅ​ខេត្ត​កែ​បប្រមាណ​ជាង​៨​មុឺន​នាក់​។​ចំពោះ​ករណី​កំណើន​ភ្ញៀវ​មក​ទស្សនា​ក្នុង​ខេត្ត​កែប​មិន​ឈប់​បែបនេះ អាច​ធ្វើឲ្យ​មាន​កាកសំណល់​កាន់តែច្រើន ពិសេស​សំរាម​តែម្តង​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ផង​ដែរ​ថា សំរាម​ជា​បញ្ហា​ដ៏​ចម្បង​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់ ដើម្បី​រក្សា​អនាម័យ​ជូន​ភ្ញៀវ​ទេសចរណ៍ ដែល​បាន​មក​សម្រាកលម្ហែ​នៅទីនេះ​។ ហើយ​ទាក់ទិន​នឹង​កំណើន​មនុស្ស​មក​លម្ហែ​នៅ​ខេត្ត​កែប លោក​អភិបាលខេត្ត​បាន​ជំរុញ​ដល់​អាជីវករ​ត្រូវ​មាន​ទឹក​អាល់កុល ឬ​ជែល ដាក់​តាម​ខ្លួន​សម្រាប់​លាង​សម្អាត​ដៃ ដើម្បី​ការពារ​ជំងឺ​កូវី​ដ ១៩​។​

​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត​ក៏​បាន​ដឹកនាំ​សហការី និង​ក្រុម​យុវជន ដើរ​រើស​សំរាម នៅតាម​ទីសាធារណៈ និង​នៅតាម​ភូមិសាស្ត្រ​រមណីយដ្ឋាន​ឆ្នេរ​កែប ព្រម​ទាំង​នៅ​តាម​ទីតាំង​សំខាន់ៗ ក្នុង​ទីប្រជុំជន​ខេត្ត​កែប​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល