ទាន់ហេតុការណ៍
សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​" - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ - ​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២២ ខែ​សីហា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម ម៉ូតេ​ហ្គី តូ​ស៊ី​មី​ត្សឹ រដ្ឋមន្ត្រីការបរទេស​ជប៉ុន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ក្នុង​ជំនួប​ពិភាក្សា​នោះ ឯកឧត្តម ម៉ូតេ​ហ្គី តូ​ស៊ី​មី​ត្សឹ បាន​គោរព​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ដែល​បាន​ចាត់វិធានការ​ល្អប្រសើរ​ក្នុង​ការទប់ស្កាត់​ជំងឺ covid 19 បាន​យ៉ាង​ល្អ​ប្រសើរ​សម្រាប់​ប្រទេស​កម្ពុជា​។ ឯកឧត្តម​ក៏​បាន​កោតសរសើរ​ចំពោះ​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ប្រទេស​ក្នុង​ភាពឈ្លាសវៃ ដែល​នាំ​ដល់​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ប្រទេស​កម្ពុជា​។ ឯកឧត្តម​បាន​បញ្ជាក់ទៀតថា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មកកាន់ ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ឆ្នាំ​២០១៤ រហូតមកដល់​ពេលនេះ គឺ​ឯកឧត្តម​បាន​សង្កេតឃើញ​ថា​កម្ពុជា​មាន​ការអភិវឌ្ឍន៍​រីកចំរើន​ខ្លាំង​និង​ឆាប់រហ័ស លើសពីនោះ ឯកឧត្តម​ក៏បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេ​ជោថា ជប៉ុន​បាន​ត្រៀម​ថវិកា​មួយចំនួន​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ ផងដែរ​។ ឯកឧត្តម ក៏​បាន​ស្នើសុំ​ដើម្បី​ធ្វើយ៉ាងណា​បើ​ក​ដំណើរការ​ឡើងវិញ រវាង​ប្រទេស​ទាំង​ពីរ ដូចជា​ការធ្វើ​ដំណើរ​ទៅវិញទៅមក ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិស័យ​ធុរកិច្ច​ផងដែរ​។ លើសពីនេះទៅទៀត ឯកឧត្តក៏​បាន​ជម្រាប​ជូន​សម្ដេច​តេជោផង​ដែរថា និស្សិត​កម្ពុជា​យើង​ចំនួន​១៩​នាក់​ត្រូវ​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ក្នុង​ពេល​ឆាប់​ឆាប់​នេះ​។ ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ក៏បាន​ជម្រាបជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ថា ភាគី​ជប៉ុន​បាន​ធ្វើការ​សិក្សា​ចប់​សព្វគ្រប់​ហើយ​ទៅ​លើ​កំពង់ផែ​ក្រុង​ព្រះសីហនុ​សម្រាប់​ធ្វើ​យ៉ាងណា​ឲ្យ​កំពង់ផែ​នោះ​ទទួល​កប៉ាល់​ធំៗ​ចូល​ចត ក្នុងន័យនេះ ឯកឧត្តម​បាន​ស្នើសុំ​សម្ដេច​តេជោឲ្យ​មានការ​គាំទ្រ​គម្រោង​នេះ​ផង​ដែរ​។

​ជា​ការឆ្លើយតប សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​សំដែង​នូវ​ក្តីរីករាយ ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​សារ​ជា​ថ្មី​ទៀត​បន្ទាប់ពី​បាន​ជួប​កាលពី​ឆ្នាំ​២០១៤ កន្លងទៅ​។ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី​ក៏​បាន​អរគុណ​ដល់​រដ្ឋាភិបាល​ជប៉ុន ចំពោះ​ជំនួយ​ដែល​បាន​ផ្ដល់​មក​កម្ពុជា នា​រយៈពេល​កន្លងមក និង​ជំនួយ​ក្នុង​ការចូលរួម​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩ និង​អរគុណ​ទៅ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ជួយ​ពលករ ក៏ដូចជា​ដល់​និស្សិត​កម្ពុជា ដែល​កំពុង​តែ​សិក្សា និង​បម្រើ​ការងារ​នៅ​ឯ​ប្រទេស​ជប៉ុន​។

​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ក៏​បាន​គាំទ្រ​នូវ​ការបើក​ឲ្យ​ដំណើរការ​នូវ​ទំនាក់ទំនង​ឡើងវិញ ក៏ដូចជា​ជំរុញ​នូវ​វិស័យ​ធុរកិច្ច ពាណិជ្ជកម្ម និង​វិស័យ​ផ្សេងៗ​រវាង​កម្ពុជា និង​ជប៉ុន ដែល​ទាំងអស់​នោះ នឹង​ធ្វើអោយ​ទំនាក់ទំនង និង​ការផ្ដល់​ការធ្វើដំណើរ​ទៅវិញទៅមក​រវាង​ប្រទេស​ទាំង​ពីរ​ដែល​អាច​នាំមក​ទំនាក់ទំនង​កាន់តែខ្លាំង​បន្ថែមទៀត និង​ជំរុញ​ដំណើរការ​សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ជា​បន្ត​ទៀត​ផង​ដែរ​។

​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ក្នុង​ឆ្នាំ​២០១៩ កម្ពុជា​- ជប៉ុន​មាន​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ​២​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​នោះ​កម្ពុជា​នាំចេញ​ទៅ​ជប៉ុន​១,២ ពាន់​លាន​ដុល្លារ​ហើយ​ជប៉ុន​នាំ​ចូល​មក​កម្ពុជា​វិញ​០,៨ ពាន់​លាន​ដុល្លារ ។ ដោយឡែក​នៅក្នុង​ឆ្នាំ​២០២០ នេះ រយៈពេល​៩​ខែ ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​មាន​ប្រមាណ​៨០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​នោះ​កម្ពុជា​នាំចេញ​ទៅ​ជប៉ុន​ប្រមាណ​៥០០​លាន​ដុល្លារ និង​ជប៉ុន​នាំ​ចូល​មក​កម្ពុជា​ប្រមាណ​៣០០​លាន​ដុល្លារ​។

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ថែម​ថា ចំពោះ​ការបើក​ដំណើរការ​ឡើងវិញ​នៃ​ប្រទេស​ទាំង​ពីរ សម្តេច​បាន​ស្នើ​ឲ្យមាន​ការហោះហើរ​ឡើងវិញរ​បស់​ក្រុមហ៊ុន​អាណាណា ដែល​ការហោះហើរ​នេះ នឹង​អាច​នាំអោយ​ការធ្វើដំណើរ​រវាង​ប្រទេស​ទាំង​ពីរ​មាន​សភាពការណ៍​ធម្មតា​ឡើងវិញ ជា​ពិសេស​ត្រូវ​អនុវត្ត​នូវ​វិធានការ​មួយចំនួន​ផងដែរ​។ សម្តេច​តេជោ​បន្តថា ការហោះហើរ​ឡើងវិញ​នេះ នាំអោយ​មាន​ការកើនឡើង​ក្នុង​ទំហំ​ពាណិជ្ជកម្ម​ការ និង​វិនិយោគ​ផងដែរ​។

​ជាទី​បញ្ចប់​សម្ដេច​តេជោ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ជប៉ុន ដែល​បាន​ជួយ​ដល់​កម្ពុជា​ជាពិសេស​ជាមួយ​នឹង​កម្មវិធី​ជំនួយ​ក្រៅ​ប្រទេស ដែល​រាល់​គម្រោង​ទាំងនោះ​មិន​មាន​ការពន្យា ឬ​បញ្ឈប់​នោះទេ ផ្ទុយ​ទៅ​វិញ​កំពុង​តែ​ដំណើរការ​ជា​ប្រក្រតី​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល