ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ណាំ​លៀ រង​ការកាប់​បំផ្លាញ់​យ៉ាង​រំគៀល គេ​សង្ស័យ​លោកនាយក​ដែនជម្រកសត្វព្រៃ​ណាំ​លៀ បើកភ្លើង​ខៀវ​..!!

ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ណាំ​លៀ រង​ការកាប់​បំផ្លាញ់​យ៉ាង​រំគៀល គេ​សង្ស័យ​លោកនាយក​ដែនជម្រកសត្វព្រៃ​ណាំ​លៀ បើកភ្លើង​ខៀវ​..!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​មណ្ឌលគិរី​) ៖ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​អះអាង​ឲ្យដឹងថា បច្ចុប្បន្ន​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ណាំ​លៀ រង​ការកាប់​បំផ្លាញ់​យ៉ាង​រំគៀល ពី​សំណាក់​ក្រុម​ឧក្រិដ្ឋកម្ម​ព្រៃឈើ គេ​សង្ស័យថា​នាយក​ដែនជម្រកសត្វព្រៃ​ណាំ​លៀ ជា​អ្នក​បើក​ភ្លើង​ខៀវ ។​

ពលរដ្ឋ​រស់​នៅក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា បានឲ្យដឹងថា មាន​មេ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ម្នាក់ ឈ្មោះ រិទ្ធ (​ហៅ​អា​មូល​) និង​បក្សពួក​កំពុង​ធ្វើ​សកម្មភាព​គៀងគរ​ពលរដ្ឋ​ដោយ​ដៃ​កាន់​រ៉​ណា​យន្ត​បើក​គោយន្ត​ចូលទៅ​កាប់រំលំ​ដើមឈើ​ធំ​នឹង​អា​ច្រៀក​ដឹកជញ្ជូន​ប្រភេទ​ឈើ​(​ឈ្លិច​) ខុសច្បាប់ ឆ្លងដែន​តាម​ច្រក​ទ្វេភាគី​ណាំ​លៀ​ប៉ុស្តិ៍​៧ គ្រប់គ្រង​ដោយ​លោក (​ណ​ម​) ទាំង​យប់​ទាំង​ថ្ងៃ ខណៈ​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា មាន​ការប្រព្រឹត្ត​អំពើពុករលួយ ដែល​សមត្ថកិច្ច​ជំនាញ​ការពារ​ព្រៃឈើ​ហាក់ដូច ជា​នៅ​ស្ងៀម​ទ្រឹង បើកភ្លើង​ខៀវ​ឲ្យមាន​បទល្មើស​ព្រៃឈើ​កើនឡើង​យ៉ាង​អនាធិបតេយ្យ​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី​១៨.១៩ ខែ​កញ្ញា ឆ្នាំ​២០២៣ ក្រុមការងារ​ថត​បាន​អំពី​សកម្មភាព​ឈ្មួញ​និង​គំនរ​ឈើ​ជា​ច្រើន​គំនរ​ដោយ​គេ​ដឹងថា​មាន​មេ​ឈ្មួញ​ម្នាក់​ឈ្មោះ មាប់ បាន​ទទួល​លុយ​ពី​ជនជាតិ​វៀតណាម​ជាច្រើន​មក​ឲ្យឈ្មោះ លោក រិទ្ធិ (​ហៅ​អា​មូម​) ចាំ​ប្រមូល​ទិញ និង​រត់ការ​ឡាន​ដឹកជញ្ជូន​ឈើ តាម​រយៈ​រថយន្ត​ឡង់​ក្រូស័រ​កែឆ្នៃ​មានត្រើយ និង​គោយន្ត​កន្ត្រៃ​តាំង​បរ​ពី​ជ្រោះ​ជ្រលង​ដងអូរ​មក​ទុក្ខ​នៅក្នុង​ចំការកៅស៊ូ បារាំង សុក​ហ្វីន ដាក់​ឡាក់ ក្រុមហ៊ុន​វៀតណាម​និង​កូហ្វី​ហ្វា​ម៉ា ដឹក​ចេញ​យក​ទៅ​ទម្លាក់​នៅ​ចំណុច​៥​ទីតាំង
​ស្ថិតនៅ​ភូមិ ពូទឹត ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌល​គី​រី ក្នុងនោះ​ច្រក​ចេញ មាន​ចំនួន ៥​កន្លែង ÷

១ ចេញ​ពី​ក្រុមហ៊ុន​ចំការកៅស៊ូ​វៀតណាម (​ដាក់​ឡាក់​)
២.​អូរ​ពោត ផ្លូវ​ទៅ​ប៉ុស្តិ៍ ៦ ទល់មុខ​បរិស្ថាន​អូរ​ពោត​
៣ អូរ​ឆែ​ល តាម​ក្រុមហ៊ុន​បារាំង​(​កូហ្វី​ហ្វា​ម៉ា​)
៤ អូរ​កាល់ តាម​ក្រុមហ៊ុនចំការកៅស៊ូ​(​សុក​ហ្វីន​)
៥ ភូមិ​ឡៅ​រមៀត ឃុំក្រង់​តេះ ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌល​គី​រី តាម​ចំការកៅស៊ូ​ធំ ។​

​សេចក្តីរាយការណ៍​មួយ​បានឲ្យដឹងថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ដែល​ចេញ​ទាំង​៥​ច្រក​ឆ្លងកាត់​តាម​បា​រ៉ា​ស់​ចំការកៅស៊ូ​បារាំង​(​កូហ្វី​ហ្វា​ម៉ា​)( សុក​ហ្វីន​)​ចូល​តាម​ច្រក​ប៉ុស្តិ៍​ប្រាំពីរ ច្រក​ទ្វេភាគី ណាំ​លៀ ដែល​សម្របសម្រួល​យ៉ាង​ល្អ​ពី​លោក​(​ណ​យ​)​មេ​ប៉ុស្តិ៍​ច្រក​ក្នុង​១​យប់​ប្រមាណ​ជាង ១០០​ឡាន ទៅ​២០០​ឡាន បន្ត​ដឹក​ឆ្លងដែន​ទៅ​ស្រុក​យួន​យ៉ាងគំហុក រីឯ​មន្ត្រី​ជំនាញ​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ខេត្ត​មណ្ឌល​គី​រី​និង​ស្រុក​ពេជ្រា​ដា រក្សា​ភាព​ស្ងៀមស្ងាត់​។​

​មជ្ឈដ្ឋាន​ខាងក្រៅ​! រិះគន់​ចំៗ​ទៅលើ លោកនាយក​ដែន​ជម្រស​ត្វព្រៃ​ណាំ​លៀ និង​លោក ឆៅ ប៊ុនធឿន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី ជា​អ្នក​បេ​ី​ក​ភ្លេីង​ខៀវ ទេីប​មេ​ឈ្មួញ​ឈេ​ី​ឈ្មោះ រិទ្ធិ (​ហៅ​អា​មូម​)​និង​បក្សពួក ហ៊ាន​ធ្វើ​អ្វីៗ​តាម​ទំនេី​ង​ចិត្ត​។​

​តាម​ប្រភព​ពី​ប​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា រយៈពេល​ជិត ១​សប្ដាហ៍​កន្លងទៅ​នេះ​ឈ្មួញ​ជាច្រើន​នាក់​បាន​សម្រុក​ដឹក​ជញ្ជូ​ឈើ ឈ្លិ​ក ពី​ចំណុច​ភូមិ ពូទឹត ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌល​គីរ ចេញ​ទៅ​ស្រុក​យួន តាម​ច្រក​ណាំ​លៀ យ៉ាងគំហុក​។ ក្រោយ​ពី​អង្គភាព​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ចុះផ្សាយ មេ​ឈ្មួញ​ទាំង​ពីរ​នាក់ កំពុងតែ​ព្រួយបារម្ភ ហើយ​ក៏​រត់ ការបិទ​អ្នកសារព័ត៌មាន​មួយចំនួន កុំ​ឱ្យ​ចុះ​ផ្សព្វផ្សាយ ពី​រឿង​គេ រក​បទល្មើស​ព្រៃឈើ សកម្មភាព​របស់​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅ​ស្រុក​យួន គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណា​ទប់ស្កាត់​ទេ​គឺមាន​តែ​ជួយ​សម្រួល​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​លើកឡើងថា​លោក ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី និង​លោក ឡោ សុខា ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ក៏ដូចជា​លោក ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី គ្មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ ពូទឹត ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌល​គី​រី អំពាវនាវ​ដល់ នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ជាតិ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ធនធានធម្មជាតិ ព្រមទាំង លោក អ៊ាង សុផ្លែត រដ្ឋមន្ត្រី​ក្ក្រសួង​បរិស្ថាន មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ត្រួតពិនិត្យ​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ ព្រៃឈើ​ដែល​នៅ​សេសសល់​បន្តិចបន្តួច ក្នុង​ដែន​ជម្រក​សត្វព្រៃ​ណាំ​លៀ ពិតជា​វិនាស​អស់​ក្រោម​ស្នាដៃ​លោកនាយក​ដែន​ជម្រក នឹង​មេ​ឈ្មួញ​ឈ្មោះ រិទ្ធ និង ឈ្មោះ​ម៉ាប់ បក្សពួក​ឈ្មួញ​ជាក់​ជា​ពុំខាន់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល