ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

អង្គការ​ដើម្បី​អភិវឌ្ឍន៍​និង​ការពារ​ធនធាន​ធម្មជាតិ​ហៅ​កាត់​ថា​(NRPDO) ឆ្មក់​បង្ក្រាប​រថយន្ត​បែន​មួយ​គ្រឿង​ដឹក​ឈើ​ប្រគល់​ឱ្យ​ជំនាញ​បរិស្ថាន​

អង្គការ​ដើម្បី​អភិវឌ្ឍន៍​និង​ការពារ​ធនធាន​ធម្មជាតិ​ហៅ​កាត់​ថា​(NRPDO) ឆ្មក់​បង្ក្រាប​រថយន្ត​បែន​មួយ​គ្រឿង​ដឹក​ឈើ​ប្រគល់​ឱ្យ​ជំនាញ​បរិស្ថាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​៖ រថយន្ត​ប្រភេទ​បែន​ដឹក​ដី ដែល​លួច​ដឹកឈើ​ប្រភេទ​ម្រេញ​ពេញប្រៀប​ត្រូវបាន​កម្លាំង​អង្គការ​ដើម្បី​អភិវឌ្ឍន៍​និង​ការពារ​ធនធាន​ធម្មជាតិ​ហៅ​កាត់​ថា​(NRPDO)​ធ្វើការ​ឆ្មក់​បង្ក្រាបបាន ខណៈ​ដែល​មេ​ឈ្មួញ​ចាស់វស្សា ប្រចាំ​ស្រុក​ឱ​រ៉ាល់​ល្បីឈ្មោះ​មួយរូប​ដឹកជញ្ជូន​ទាំង​ថ្ងៃ​ចេញពី​តំបន់​ជាំ​មក​ស្តុក​នៅក្នុង​ផ្ទះ​របស់​មេ​ឈ្មួញ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​រូប​នោះ​នៅក្នុង​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ រួច​ដឹក​ជញ្ជូន​បន្តទៅ​លក់​នៅ​រាជធានី​ភ្នំពេញ នឹង​ចេញ​ទៅ​លក់​នៅ​ឯ​ប្រទេស​វៀតណាម​។​

​ការបង្ក្រាប​រថយន្ត​បែន​ដឹកឈើ​ម្រេញ​របស់​មេ​ឈ្មួញ​ចាស់វស្សា​ពី​សំណាក់​អង្គការ​ដើម្បី​អភិវឌ្ឍន៍ និង​ការពារ​ធនធាន​ធម្មជាតិ​ហៅ​កាត់​ថា​(NRPDO) ខាងលើ​នេះ​កាលពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅតាម​បណ្តោយ​ផ្លូវលំ ក្នុង​ភូមិ​តា​ក្រាំង ឃុំ​តា​សាល ស្រុក​ឱ​រ៉​ល់ ខេត្ត​កំពង់ស្ពឺ​។​

​តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យដឹងថា ការបង្ក្រាប​រថយន្ត​បែន​ដឹក​ឈើ​របស់​មេ​ឈ្មួញ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នេះ ដោយ​មាន​ការតាមដាន​អស់​រយះពេល​ជាច្រើន​ខែ​មក​ហើយ ទើប​ឈាន​ទៅដល់​ការបង្ក្រាប​បាន​បែប​នេះ​។ ការបង្ក្រាប​រថយន្ត​ដឹក​បទល្មើស​នេះ​ក៏​មាន​ការសហការ​ជាមួយ​បណ្តាញសម្ងាត់​ក្នុង​ការរាយការណ៍ មក​អង្គការ​ផងដែរ​។​

​ប្រភព​ដដែល​បាន​បន្តថា រថយន្ត​បែន​ដឹកឈើ​ម្រេញ​ខាងលើ​នេះ​ជា​ប្រភេទ​រថយន្ត​បែន ក្បាល​ពណ៌​សលាយ​សំបក​ឪឡឹក ពាក់​ផ្លាកលេខ​កំពង់ស្ពឺ​3A-3231 ជា​របស់​មេ​ឈ្មួញ​ចាស់វស្សា​ឈ្មោះ ណុប ឌី ហៅ​ឆើត អាយុ​ជាង​៤០​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​។ ហើយ​ការដឹកជញ្ជូន​ឈើ​ម្រេញ​ខាងលើ​នេះ​ចេញពី​តំបន់​ជាំ ដែល​ជា​កន្លែង​ស្តុប​ឈើ​ដ៏​ធំ​ប្រចាំ​តំបន់​ស្រុក​ឱ​រ៉ាល់​តែម្តង​។ ម្យ៉ាងទៀត​ការដឹកជញ្ជូន​ឈើ​តាម​រថយន្ត​គ្រប់​រូបភាព​របស់​មេ​ឈ្មួញ​ចាស់វស្សា​រូបនោះ​ឆ្លងកាត់​ស្នាក់ការ​បរិស្ថាន សមត្ថកិច្ច​តាម​ដងផ្លូវ​មាន កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​អាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់ កម្លាំង​នគរបាល​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ និង​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​កំពង់ស្ពឺ ព្រមទាំង​ស្នាក់ការ​មេព្រៃ​ជាច្រើន​កន្លែង​ថែមទៀត​ផង​។ ប៉ុន្តែ​អស់លោក​សមត្ថកិច្ច​និង​ជំនាញ​ទាំងអស់នោះ មិនដែល​ចាប់​បង្ក្រាប​រថយន្ត​ដឹក​ឈើ​របស់​មេ​ឈ្មួញ​ចាស់វស្សា​ឈ្មោះ​ណុប ឌី ហៅ​ឆើត បាន​ម្តងណា​ឡើយ ទាល់តែ​អង្គការ​ដើម្បី​អភិវឌ្ឍន៍​និង​ការពារ​ធនធាន​ធម្មជាតិ ចុះបង្ក្រាប​ទើប​លេច​មុខ​អស់លោក​សមត្ថកិច្ច​ជំនាញ​មក​សហការ ដើម្បី​កុំឱ្យ​ថ្នាក់លើ​ស្តីបន្ទោស​តែប៉ុណ្ណោះ​។​

​ប្រភព​ព័ត៌មាន​បន្ត​បន្ថែមទៀត​ថា​រថយន្ត ដឹក​ឈើ​របស់​មេ​ឈ្មួញ​ចាស់វស្សា​ឈ្មោះ ណុប ឌី ហៅ​ឆើត​ដែល​អង្គការ​NRPDO​បង្ក្រាប​បាន​នេះ មាន​ចំនួន​១៥​កំណាត់ ជាង​៧​ម៉ែត្រគូប មុខកាត់​ធំៗ ៥០​ជុំ​។ ក្រោយ​ពី​អង្គការ​NRPDO ធ្វើការ​បង្ក្រាប​បាន​ប្រគល់​ឱ្យទៅ​ជំនាញ​បរិស្ថាន​ខេត្តកំពង់ស្ពឺ នឹង​យក​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​នោះ ទៅ​រក្សាទុក​នៅ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល