ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

យុទ្ធនាការ “​ថ្ងៃនេះ​ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​” នៅ​ស្រុក​ទឹកផុស ខេត្ដ​កំពង់ឆ្នាំង​

យុទ្ធនាការ “​ថ្ងៃនេះ​ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​” នៅ​ស្រុក​ទឹកផុស ខេត្ដ​កំពង់ឆ្នាំង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កំពង់ឆ្នាំង​៖ ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ និង​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ឯកឧត្ដម យ៉ង ភិរម្យ អភិបាលរង​ខេត្ដ​កំពង់ឆ្នាំង តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធ បន្ត​ចុះ​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លាក​ស្ទិក នៅ​សាលា​វិទ្យាល័យ ហ៊ុន សែន ទឹកផុស ស្ថិតនៅ​ស្រុក​ទឹកផុស ខេត្ដ​កំពង់ឆ្នាំង ក្រោម​ប្រធានបទ “​យើង​រួម​គ្នា ការពារ​បរិស្ថាន​កម្ពុ​ជា​” និង «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» ដែល​មាន​ការចូលរួម​ពី​សាលា​ចំនួន ៣ និង​មាន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ភ្ញៀវ​កិត្ដិយស​ចំនួន ២១០៣​នាក់ និង​រួម​ទាំង​គ្រឹះស្ថាន​សិក្សា​ចំណេះដឹង​នានា សរុប​ចំនួន ៥២ សាលា ក្នុង​ឃុំ​ទាំង​៩ នៃ​ស្រុក​ទឹកផុស​ទាំងមូល ដែល​មាន​សមាសភាព​ចូលរួម​ជា បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស សរុប​ចំនួន ១៥០៥៦​នាក់​។

ស្ថិតក្នុង​ឱកាស​យុទ្ធនាការ​កា​ត់ប​ន្ថ​ការប្រើប្រាស់​ប្លា​ស្ទិកក្នុង​ស្រុក​ទឹកផុស ឯកឧត្ដម យ៉ង ភិរម្យ មានមតិ​ស្វា​មគ​ន៍ និង​បាន​អាន​នូវ​របាយការណ៍​ជូន​អង្គពិធី និង​បាន​លើកឡើង​ថា គ្រប់​គ្រឹះស្ថានសិក្សា​ទូ​ទាំង​ខេត្ដ​កំពង់ឆ្នាំង នឹង​បន្ដ​ចូលរួម​យុទ្ធនាការ​ឱ្យបាន​ភ្ជាប់​ភ្ជួន​នូវ​ការកាត់បន្ថយ​ប្រើប្រាស់​ប្លា​ស្ទិកក្នុង​សហគមន៍ និង​តាម​សាលារៀន​ផ្សេងៗ​
ថ្លែង​ក្នុង​យុទ្ធនាការ​នោះ​ផងដែរ ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ និង​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​លើកឡើង​ថា ក្រសួង​បរិស្ថាន​បាន​ដើរតួ​យ៉ាង​សំខាន់ លើ​ការ​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក​គឺ ក្រោម​ការរៀបចំ​គម្រោង​ការ​របស់ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជំរុញ​ឱ្យ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិក​អប់រំ ប្រជា​សហគមន៍​ទាំងអស់​ចូលរួម​អនុវត្ត​ឱ្យបាន​ទូលំទូលាយ​ទាំងអស់គ្នា និង​ចូលរួម​ប្ដេជ្ញា ដើម្បី​សុខភាព​មនុស្សជាតិ​ជា​សកល ក្រោម​ពាក្យស្លោក “​យើង​រួម​គ្នា ការពារ​បរិស្ថាន​កម្ពុ​ជា និង ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​”​។ ក្នុង​នោះ​ផង​ដែរ ឯកឧត្តម ង៉ូវ បូរី​ណា ប​រដ្ឋលេខាធិការ ក្រសួង​បរិស្ថាន បាន​បន្ដ​ផ្ដាំផ្ញើ​នូវ​សារ​គន្លឹះ​ជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ឱ្យ​ចេះ “​ឃើញ​ទើស ឃើញ​រើស​” ក្នុងន័យ​ចង់​បញ្ជាក់​ពី​ការចូលរួម​ទទួលខុសត្រូវ ជាពិសេស​ទៅលើ​សំណល់​ប្លា​ស្ទិក និង​ជា​ការលើកទឹកចិត្ដ​ដល់​អ្នក​ចូលរួមប​ន្ដ​ប្ដេ​ជា្ញ​កាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​យើងទាំងអស់គ្នា ព្រោះថា​ថង់ប្លាស្ទិក​ជា​បញ្ហា​ដ៏​គួរឱ្យ​ព្រួយបារម្ភ ដែល​កំពុង​រីក​រាលដាល​នៅលើ​សកល​។ ចង់ អោយដឹង​ផងដែ​ថា ក្នុង​យុទ្ធនាការ​ក្រសួង​បរិស្ថាន និង​បន្ត​ការផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ទាំងអស់ ធ្វើ​យ៉ាងណា​ក្នុង​មួយ​ថ្ងៃ​នៅ​តាម​បណ្តា​សាលារៀន ដើម្បី​កុំអោយ​មាន​ថង់ប្លាស្ទិក ចូលរួម​ផ្តេ​ជ្ញា​រចិត្ត​ទាំងអស់គ្នា ដើម្បី​លុបបំបាត់​ការប្រើប្រាស់​ថង់ប្លាស្ទិក និង​អោយ​សិស្សានុសិស្ស​ទាំងអស់​ជួយ​ជំរុញ​ការផ្សព្វផ្សាយ​ដល់​មូលដ្ធាន​រស់​នៅ​ផ្ទាល់​ខ្លួន​ថែមទៀ​ត ។​

​គួ​បញ្ជាក់​ផង​ដែរ យុទ្ធនាការ​នេះ បាន​ធ្វើឡើង​ស្របពេល​ជា​មួយ​ថ្ងៃ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ខេត្ដ​ពោធិ៍សាត់ ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ខេត្ដ​កណ្ដាល ព្រមទាំង​ក្រសួងបរិស្ថាន និង​កាកបាទក្រហមកម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម ស្ដីពី ការកាត់បន្ថយ ការប្រើប្រាស់​ផលិតផល​ប្លាក​ស្ទិក​និង​ការពង្រឹង ការគ្រប់គ្រង​សំណល់​ប្លា​ស្ទិក​រយៈពេល​ខ្លី​ក្នុង​គោលនយោបាយ​គ្រប់គ្រង​សំរាម សំណល់​រឹង ទីប្រជុំជន ២០២០-២០៣០ និង​គោលនយោបាយ ភូមិ ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព លក្ខណៈ​សម្បត្ដិ​ទី​៦ មាន​អនាម័យ មាន​សោភ័ណ្ឌភាព​ល្អ និង​មាន​បរិស្ថាន​ល្អ​។ តាម​យុទ្ធសាស្ដ្រ​បញ្ច​កោណ​ដំណាក់​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល