ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!
0

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​ខិតខំ​បន្ត​អនុវត្ត​ការងារ​សំខាន់ៗ សម្រាប់​នីតិកាល​ទី​៧ ដែល​ឆ្លើយតប​ទៅ​នឹង​អាទិភាព​ដូច​បាន​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដែល​ជា​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០២៣- ២០២៨

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​ខិតខំ​បន្ត​អនុវត្ត​ការងារ​សំខាន់ៗ សម្រាប់​នីតិកាល​ទី​៧ ដែល​ឆ្លើយតប​ទៅ​នឹង​អាទិភាព​ដូច​បាន​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដែល​ជា​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០២៣- ២០២៨

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ផ្អែក​លើ​អាទិភាព នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ ក្នុង​បញ្ច​កោណ​ទី​៤ មុំ​ទី​៤ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ផ្តោ​លើ​ទិសដៅ អាទិភាព​គោលនយោបាយ ១៥​ចំណុច ដូចខាងក្រោម ៖
1- ការងារ​រៀបចំ​គោលនយោបាយ ឱ្យ​កាន់តែ​មាន​ភាពជាក់ស្តែង​
2- ការងារ​រៀបចំ​ក្របខ័ណ្ឌ​គតិយុត្ត ដោយ​ពិនិត្យ​កែលម្អ បំពេញបន្ថែម និង​ធ្វើ​បច្ចុប្បន្នភាព​ឱ្យបាន​កាន់តែ​ពេញលេញ​ស្របតាម​បរិបទ​ថ្មី​
3- ការកសាង​ស្ថាប័ន និង​រដ្ឋបាល​សាធារណៈ​ទំនើប ដែល​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ការងារ​ប្រចាំថ្ងៃ​មាន​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ និង​ប្រសិទ្ធភាព​
4- ការលើកកម្ពស់​សេវា​សាធារណៈ​ទំនើប និង​ការគ្រប់គ្រង​ទិន្នន័យ ដើម្បី​ផ្តល់​សេវា​លឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និង​ជឿទុកចិត្ត​
5- ការងារ​ចុះបញ្ជី​ដីធ្លី ដើម្បី​បន្ត​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដល់​ប្រជាជន​ឱ្យ​បាន​លឿន ដើម្បី​ជា​មូលដ្ឋាន​ប្រភព​សេដ្ឋកិច្ច និង​សុវត្ថិភាព​នៃ​ការកាន់កាប់​ដីធ្លី​
6- ការរៀបចំ​ដែនដី ស្រប​តាម​ទិស​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ឱ្យមាន​ប្រសិទ្ធភាព និង​ចីរភាព​
៧. ការអភិវឌ្ឍ​នគរូបនីយកម្ម តាមរយៈ​ការរៀប​ចុះ​ផែនការ​អភិវឌ្ឍ​ទីក្រុង ទីប្រជុំជន ស្របទៅតាម​ទស្សនាទាន​ទីក្រុង​ស្អាត ទីក្រុង​ឆ្លាត និង​ទីក្រុង​គួរ​ឱ្យ​ចង់​រស់នៅ​
៨. ស្ថាបត្យកម្ម​ខ្មែរ​សហ​សម័យ ដោយ​ជំរុញ​ការសាងសង់​ដោយ​យក​រចនាបថ​ខ្មែរ​មក​ប្រើប្រាស់​ឱ្យបាន​ច្រើន និង​ចលនា​លើកតម្កើង​រចនាបថ​ស្ថាបត្យកម្ម​ខ្មែរ ព្រមទាំង​ង្រឹ​ង​គុណភាព និង​សុវត្ថិភាព​សំណង់​
៩. ការងារ​លំនៅឋាន ៖ រៀបចំ​លំនៅឋាន​សមរម្យ គួរ​ឱ្យ​រស់នៅ និង​មាន​បរិស្ថាន​ល្អ ប្រកប​ដោយ​សុខដុម តាមរយៈ​ការរៀបចំ​គម្រូ​ផ្ទះ​ជា​មូលដ្ឋាន គម្រូ​បុរី​ជនបទ ការកែលម្អ​លំនៅឋាន ភូមិ​ចាស់ និង​គម្រូ​លំនៅឋាន​សម្រាប់​ទីតាំង​ថ្មីៗ​
១០. ការងារ​អធិការកិច្ច និង​សវនកម្ម​ផ្ទៃក្នុង ៖ ការបង្កើន​ប្រសិទ្ធ​ការងារ ពិសេស​ការ​ពង្រឹងគុណភាព​សេវា និង​ការបង្កើន​ប្រសិទ្ធភាព​ក្នុង​ការដោះស្រាយ​វិវាទ​ដីធ្លី ឱ្យ​បាន​លឿន ហើយ​ដាច់ស្រេច ដើម្បី​ឈានដល់​ចុះបញ្ជី​បាន​លឿន​
១១. ការងារ​លំនៅឋាន សម្បទាន​ដី​សង្គមកិច្ច ៖ តាមរយៈ​ការអភិវឌ្ឍ​លំនៅឋាន​ដី​សង្គមកិច្ច​ប្រកបដោយ​ចីរភាព ពិសេស​ផលិតកម្ម​កសិកម្ម ប្រព័ន្ធ គាំពារ​សង្គមកិច្ច សេវា​អប់រំ​និង​សុខាភិបាល ព្រមទាំង​សេវា​សង្គមកិច្ច​នានា​ដែល​អាច​ទ្រទ្រង់​ការ អភិវឌ្ឍ​សហគមន៍ ពិសេស​និរន្តរភាព​ជីវភាព និង​សេដ្ឋកិច្ច​គ្រួសារ​។​
១២. ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ៖ ក្នុង​ស្មារតី​ដើម្បី​ជា​ឧត្តម​ប្រយោជន៍​ដល់​ប្រជាជន​
១៣. កា​អភិវឌ្ឍ​ធនធានមនុស្ស​៖ តាមរយៈ​ការពង្រឹង​សមត្ថភាព​បន្ថែមទៀត​លើ​ជំនាញ​បច្ចេកទេស និង​ការចូលរួម​កាន់តែ​សកម្ម​លើ​ការងាររដ្ឋបាល​ទំនើប និង​ពង្រឹង​សមត្ថភាព​ស្ថាប័ន​
១៤. ការ​លើ​កម្ពស់​ការ​យល់​ដឹង​ក្នុង​វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ៖ ដើម្បី​លើក​កិត្យានុភាព​កម្ពុជា​បន្ថែម​ទៀត​លើ​ឆាក​អន្តរជាតិ ដែល​អនុញ្ញាត​ឱ្យ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​កាន់តែ​មាន​ជំនឿ​ទុកចិត្ត លើ​កម្ពុជា ព្រមទាំង​ផ្តល់​ព័ត៌មាន ចំណេះដឹង​កាន់តែ​ទូលំទូលាយ បន្ថែមទៀត​ដល់​សាធារណៈជន​
១៥. កិច្ចការ​សន្តិសុខ​នយោបាយ និង​កិច្ចការ​សន្តិសុខ​សេដ្ឋកិច្ច ៖ តាមរយៈ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​ដៃគូ​អភិវឌ្ឍន៍ និង​ប្រទេស​ដៃគូ​ក្នុង​អាស៊ាន ដើម្បី​រក្សា​ជំហរ​ពហុភាគី​និយម និង​តុល្យភាព​នយោបាយ ផ្ទៃក្នុង និង​នយោបាយ​ការបរទេស ព្រមទាំង​ខិតខំ​ដោះស្រាយ​បញ្ហា​នានា​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ស្ថេរភាព​នយោបាយ​។​

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ចាក់​អំពី​ការបំពេញ​ការងារ​ក្នុង​អាណត្តិ​ទី​៧​នេះ គឺ​បន្ត​មរតក​សមិទ្ធផល​នៃ រដ្ឋបុរស​របស់​កម្ពុ​ជា ពិសេស ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរម​រតន​កោដ្ឋ ដែល​បានទាមទារ​ឯករាជ្យ​ជាតិ បន្ត​មក​ដំណាក់កាល​ដែល​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​តស៊ូ​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​រំដោះ​ជាតិ និង​អភិវឌ្ឍ​ប្រទេស​រហូត​ដល់​ទទួល​បាន ឯកភាព​ជាតិ និង​សុខសន្តិភាព​ពេញលេញ ហើយ បាន​បន្តដំណើរ​មក​ដល់​សហ​សម័យ​កម្ពុជា​ដែល​ជា​យុគសម័យ​ទំនើប​នៃ​ការ​បន្ត​ដំណើរ​រីកចម្រើន​ទៅ​មុខ ក្រោម​ការដឹកនាំ​របស់ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​បង្ហាញ​អំពី​ទិសដៅ​ការងារ​ជា​អាទិភាព​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សម្រាប់​អាណត្តិ​ទី​៧ ក្រោម​អធិបតី ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល