ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

ឯកឧត្តម នេ​ត ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អំពាវនាវ និង​ស្នើសុំ​ដល់​ដល់​អ្នកប្រើប្រាស់​បណ្តា​ញ​សង្គម និង​អ្នកសារព័ត៌មាន សូម​កុំ​បន្ត​ចែករំលែក និង​ផ្សព្វផ្សាយ​រូបភាព ដែល​ធ្វើឲ្យ​ប៉ះពាល់​ផ្លូវចិត្ត និង​អារម្មណ៍​គ្រួសារ​រងគ្រោះ និង​មិត្ត​អ្នកអាន​

ឯកឧត្តម នេ​ត ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អំពាវនាវ និង​ស្នើសុំ​ដល់​ដល់​អ្នកប្រើប្រាស់​បណ្តា​ញ​សង្គម និង​អ្នកសារព័ត៌មាន សូម​កុំ​បន្ត​ចែករំលែក និង​ផ្សព្វផ្សាយ​រូបភាព ដែល​ធ្វើឲ្យ​ប៉ះពាល់​ផ្លូវចិត្ត និង​អារម្មណ៍​គ្រួសារ​រងគ្រោះ និង​មិត្ត​អ្នកអាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​រសៀល​ថ្ងៃ ទី​០៦ ខែតុលា ឆ្នាំ ២០២៣  ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងថា «​នៅ​ប៉ុន្មាន​ថ្ងៃនេះ សង្កេតឃើញថា មាន​ការចែករំលែក​និង​ផ្សព្វផ្សាយ​រូបភាព​ហិង្សា និង​ឃាតកម្ម​នៅតាម​ហ្វេ​សប៊ុក តិកតុក ប្រព័ន្ធ​ទំនាក់ទំនង​តេ​ឡេ​ក្រាម និង​បណ្តាញ​សង្គម​ផ្សេង​ទៀត​, សូម​បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ សង្គម​គ្រប់​ប្រភេទ​កុំ​បន្ត​ចែករំលែក និង​ផ្សព្វផ្សាយ​នូវ​រូបភាព​ទាំងនោះ ព្រោះ​វា​បាន​ប៉ះពាល់​ដល់​ផ្លូវចិត្ត​និង​អារម្មណ៍​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​កំពុង​តែ​រង​នូវ​ភាពឈឺចាប់ និង​ការបាត់បង់​សមាជិក​គ្រួសារ​របស់​ខ្លួន និង​ក៏​បាន​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​និង​សតិអារម្មណ៍​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត​ផង​ដែរ​ »​។​

​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន សូម​គោរព​គោលការណ៍ នៃ​ក្រម​សីលធម៌​ដែល​ចែង ក្នុង​ច្បាប់​ស្តីពី​របប​សារព័ត៌មាន គឺ​ហាម​បោះពុម្ពផ្សាយ​អត្ថបទ ឬ​រូបភាព​អាសអាភាស និង​រូបភាព​នៃ​អំពើហិង្សា​។ ដើម្បី​គោរព​ដល់​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​និង​ជនរងគ្រោះ បងប្អូន​អាច​ចែករំលែក​រូបភាព​ដែល​មិន​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ និង​ឯកជន​ភាព​របស់​ជន​រងគ្រោះ ឬ​ធ្វើឱ្យ​រូបភាព​នោះ​ប្ល័រ (​រូប​មិន​ច្បាស់​) មុន​នឹង​ផ្សព្វផ្សាយ និង​ចែករំលែក​។ ធ្វើ​ដូច្នេះ គឺ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ផង និង​គោរព​ដល់​ជន​រងគ្រោះ​ផង​!៕
​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល