ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

ឯកឧត្តម នេត្រ ភ​ក្ត្រា​៖ រយៈ​៤៤​ថ្ងៃ​ក្រសួង​ព័ត៌មាន​បាន​ធ្វើ​ទំនើបកម្ម​ស្ថាប័ន​បាន​យ៉ាង​ច្បាស់លាស់​

ឯកឧត្តម នេត្រ ភ​ក្ត្រា​៖ រយៈ​៤៤​ថ្ងៃ​ក្រសួង​ព័ត៌មាន​បាន​ធ្វើ​ទំនើបកម្ម​ស្ថាប័ន​បាន​យ៉ាង​ច្បាស់លាស់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​រសៀល​ថ្ងៃ ទី​០៦ ខែតុលា ឆ្នាំ ២០២៣ ក្រសួង​ព័ត៌មាន​បាន​បើក​កិច្ចប្រជុំ ថ្នាក់ដឹកនាំ ដើម្បី​ត្រួតពិនិត្យ វឌ្ឍនភាព​ការងារ និង ទិសដៅ​ការងារ​បន្ត របស់​ក្រសួង​ព័ត៌មាន ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។​

​ឯកឧត្តម បាន​គូស​រំលេច​ថា «​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន​៤៤​ថ្ងៃ កន្លងទៅនេះ យើង​បាន​ធ្វើឱ្យ​មាន​ការបែងចែក​តួនាទី​យ៉ាង​ច្បាស់លាស់​ពី ថ្នាក់​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ​អគ្គនាយក និង​អគ្គនាយករង​នី​មួយៗ បាន​បែងចែក​បន្ត អ៊ីចឹង​ម្នាក់ៗ​ស្គាល់​ពី​តួនាទី​របស់​ខ្លួន ដឹងថា​ខ្លួន​ត្រួវ​ធ្វើ​អ្វី ទិសដៅ​របស់​យើង​ត្រូវធ្វើ ហើយ​នឹង​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ទៅ​មុខ និង​ការសហការ​គ្នា​»​។

​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ថា ទំនើបកម្ម​ស្ថាប័ន ៤៤ ថ្ងៃ​ទៅ​នេះ ក្រសួង​ក៏​បាន​ដោះស្រាយ​លើ​ក្របខ័ណ្ឌ​ជា​ច្រើន​ដូចជា រៀបចំ​កន្លែង​អង្គុយ​និង​សម្ភារ​របស់​មន្ត្រី ទោះបី​មាន​ការខ្វះខាត​នៅឡើយ ប៉ុន្តែ​ស្ថានភាព​មាន​លក្ខណៈ​ប្រសើរ​បន្តិច ធ្វើឱ្យ​មន្ត្រី​មាន​អារម្មណ៍​ថា កន្លែង​ធ្វើការ​មាន​សុវត្ថិភាព ពេល​ចូល​មក​ក្នុង​ក្រសួង មន្ត្រី​មាន​អារម្មណ៍​ថា ស្ថាប័ន​រដ្ឋ​ដែល​ខ្លួន​ចូល​ធ្វើការ​មាន​មោទនភាព​ក្នុង​ជា​នាម​មន្ត្រីរាជការ ហើយ​ក្រសួង​បាន​កែសម្រួល​អគារ ដាក់​ទង់ជាតិ និង​មាន​កិច្ចការ​មួយចំនួន​ទៀត​ដែល​កំពុង​កែលម្អ​បន្ថែម ៕
​

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល