ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយ ក្រុមគ្រួសារ ញាតិមិត្ត អតីត​លោកគ្រូ​អ្នកគ្រូ​និង​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក​ទសវត្ស​ឆ្នាំ​១៩៨០ ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ រួម​គ្នា​ជ្រះថ្លា​កាន់​បិណ្ឌ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​!

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយ ក្រុមគ្រួសារ ញាតិមិត្ត អតីត​លោកគ្រូ​អ្នកគ្រូ​និង​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក​ទសវត្ស​ឆ្នាំ​១៩៨០ ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ រួម​គ្នា​ជ្រះថ្លា​កាន់​បិណ្ឌ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ក្នុង​ថ្ងៃ​បុណ្យកាន់បិណ្ឌ​វេន​ទី​៧ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​លោកជំទាវ រួមជាមួយ ញាតិមិត្ត​ជិត​ឆ្ងាយ អតីត​លោកគ្រូ​អ្នកគ្រូ​និង​មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក​ទសវត្ស​ឆ្នាំ​១៩៨០ ព្រមទាំង​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មានចិត្ត​ជ្រះថ្លា​រួមគ្នា ប្រគេន​នូវ បច្ច័យ និង ទេយ្យទាន វេរ​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី ហៅ​វត្ត​ទួល​ក្រសាំង ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​បាន​ធ្វើ​ពិធី​រាប់បាត្រ ទៅ​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា ដើម្បី​ទុកជា​កុសល​រៀងៗ​ខ្លួន​ផង និង​ឧទ្ទិស​កុសលផល​បុណ្យ ដែល​បាន​កើតឡើង ពី​កម្លាំង​សទ្ធា​ជ្រះថ្លា ជូន​ដល់ វិញ្ញាណក្ខន្ធ ចាស់ព្រឹទ្ធាចារ្យ ដែល​បាន​តម្កល់​អដ្ឋិធាតុ​នៅ​ក្នង​ទី​វត្ត​អារាម​មួយ​នេះ​ផង ព្រមទាំង បុព្វការី​ជន មាន​មាតា បិតា​ជីដូន​ជីតា ញាតិ​ការ​ទាំង​៧​សណ្តាន និង​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ វីរៈ​យុទ្ធជន វីរៈ​យុទ្ធ​នារី នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដែល​បាន​ពលី​មរណៈ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ក្នុង​រយៈកាល​កន្លងមក​ផងដែរ​។

​វត្ត​ព្រះ​បារមី​វង្កត​បុរី ហៅ​វត្ត​ទួល​ក្រសាំង​នេះ កាលដើមឡើយ គឺជា​ទីទួល​ដែល​សម្បូរ​ទៅ​ដោយ​ដើម​ក្រសាំង​តូចធំ ហើយ​នៅ​រដូវវស្សា​ទី​ទួល​នេះ​មិន​លិច​ទឹក​នោះទេ​។

​ក្នុងសម័យ​ប្រទេសជាតិ​ធ្លាក់​ចូល​ទៅ​ក្នុង​កលិយុគ​ចន្លោះ​ឆ្នាំ​១៩៧៣ ដល់​ឆ្នាំ​១៩៧៥ ទី​ទួល​នេះ បាន​ក្លាយ​ជា​ទីតាំង​ស្នាក់​អាស្រ័យ​សម្រាប់​ការ​ភៀសខ្លួន​របស់​ប្រជាជន​មកពី​ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ស្ពឺ ព្រម​ទាំង​ការ​និមន្ត​ភៀស​ព្រះកាយ​របស់​ព្រះសង្ឃ​ផងដែរ​។
​
អាស្រ័យ​ដោយ​ការគោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ទៅតាម​លទ្ធភាព​ប្រជាពលរដ្ឋ​នា​ពេល​នោះ បាន​ផ្តើម​គំនិត​រៀបចំ​ទី​ទួល​នេះ ឱ្យមាន​សាលាឆទាន​មួយ​ដែល​មានឈ្មោះ​ថា «​សាលាឆទាន​ទួល​ក្រសាំង​» ក្នុង​ឆ្នាំ​១៩៧៣​។ ប៉ុន្តែ​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ទីតាំង​នេះ ត្រូវបាន​បំផ្លិចបំផ្លាញ​ចោល​នៅ​សេសសល់​តែ​បល្ល័ង្ក​ព្រះ​តូច​មួយ​ប៉ុណ្ណោះ​។ ក្រោយ​ថ្ងៃ​រំដោះ​៧ មករា ឆ្នាំ​១៩៧៩ ព្រះពុទ្ធសាសនា បាន​ក្លាយជា​សាសនា​របស់​រដ្ឋ​ឡើងវិញ ហើយ​ទី​វត្ត​អារាម កន្លែង​សក្ការៈបូជា និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ត្រូវបាន​បើក​ឱ្យ​ដំណើរការ និង​អនុមោទនា​ចូលរួម​កសាង​ឡើង​វិញ​ជា​បន្តបន្ទាប់​។

​កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២៣ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ជា​អធិបតី បុណ្យ​បញ្ចុះ​ខណ្ឌសីមា ព្រះវិហារ ពុទ្ធា​ភិ​សេក និង​ឆ្លង​សមិទ្ធផល​នានា​ក្នុង​វត្ត​ព្រះ​បារមី​វង្កត​បុរី​នេះ សម្តេច​តេជោ បាន​រំពឹង​ថា កូនចៅ​ត្រកូល «​ហ៊ុន​» និង​ត្រកូល «​ឌី​» នឹង​មិន​បោះបង់​វត្ត​ព្រះ​បារមី​វង្កត​បុរី​នោះទេ ហើយ​បន្ត​ជួយ​ជ្រោមជ្រែង​គាំទ្រ​ដល់​វត្ត​នេះ​រហូត​ទៅ​។ សម្តេច​តេជោ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​កសាង​ទី​អារាម​នៅទីនេះ​វា​មិន​គ្រាន់តែ​ជា​ទី​អារាម​សម្រាប់​ផ្នូរ​របស់​មាតា បិតា របស់ខ្ញុំ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ សម្រាប់​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត និង​អ្នក​ដទៃ​ទៀត​ដែល​មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា ដែល​ខ្ញុំ​ព្រះករុណា​ខ្ញុំ​គិត​ថា​នេះ​ជា​ចំណង​ទាក់ទង​ដ៏​ប្រសើរ​រវាង​អាណាចក្រ និង​ពុទ្ធចក្រ​»៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល