ទាន់ហេតុការណ៍
វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន រយៈពេល​៣​ថ្ងៃ នៅ​ក្រសួង​ព័ត៌មាន​ - ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ថ្មី​ដែល​ជា​អតិ​ត​ថ្នាក់ដឹកនាំ​គណបក្ស​ផ្សេងៗ ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ - សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ - លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ
0

រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​រៀបចំ​អាហារ​សាមគ្គី ដល់​កុមារ​ពិកា​ភ្នែក គ ថ្លង់ និង​កុមារកំព្រា នៅ​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម​

រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​រៀបចំ​អាហារ​សាមគ្គី ដល់​កុមារ​ពិកា​ភ្នែក គ ថ្លង់ និង​កុមារកំព្រា នៅ​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ចាម​)៖ នៅ​ថ្ងៃ​ទី ១១ ខែតុលា ឆ្នាំ ២០២៣ នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​រៀបចំ​អាហារ​សាមគ្គី​ជូន​ដល់​កុមារ​ពិកា​ភ្នែក គ ថ្លង់ និង​កុមារកំព្រា ជាង ១៣០ នាក់ នៅ​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម ស្ថិតនៅ​ភូមិ​ទី ៦​ក សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។​

​អភិបាលខេត្ត​កំពង់ចាម ឯកឧត្ដម អ៊ុន ចាន់​ដា បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា បន្ទាប់​ពី​មាន​ការខកខាន​រៀបចំ​ពិធី​អាហារ​សាមគ្គី ជូន​ដល់​កុមារ​ពិកា​ភ្នែក គ ថ្លង់ និង​កុមារកំព្រា មួយរយៈ ដោយសារ​ផ្ទុះ​ឡើង​នៅ​ជំងឺ covid 19 ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ យើង​អាច​មាន​ឱកាស​ចាប់ផ្តើម​ជាថ្មី ដើម្បី​រៀបចំ​អាហារ​សាមគ្គី សម្រាប់​កុមារ​ពិកា​ភ្នែក គ ថ្លង់ និង​កុមារកំព្រា​វិញ​ហើយ ដោយសារ រាជរដ្ឋាភិបាល​ទប់ស្កាត់​ជំងឺ​នេះ និង​បាន​ប្រកាស​ដាក់​ឲ្យ​ប្រទេស​ដំណើរការ​ជា​ធម្មតា​វិញ ។​
​ឯកឧត្ដម​អភិបាលខេត្ត បាន​ណែនាំ​ដល់​គណៈ​គ្រប់គ្រង​វិទ្យាល័យ ក៏ដូចជា លោកគ្រូ អ្នកគ្រូ ក្រៅពី​ការបង្ហាត់បង្រៀន​ដល់​កុមារ សូម​យកចិត្តទុកដាក់​លើ​ការ​គាំពារ​សុខភាព​ដល់​ពួកគាត់​ផង​ដែរ ។​

​ឯកឧត្ដម​អភិបាលខេត្ត ក៏​បាន​ផ្ដាំផ្ញើ​ដល់​សិស្ស ជា​កុមារ​ពី​កា​ភ្នែក គ ថ្លង់ និង​កុមារកំព្រា ទាំងអស់ ឲ្យ​ចេះ​ថែរក្សា​សុខភាព​របស់​ខ្លួន និង​ខិតខំ​រៀនសូត្រ​ឲ្យបាន​ពូកែ ក្នុង​កម្រិត នៃ​ការបណ្ដុះបណ្ដាល​ចំណេះដឹង​ទូទៅ ដើម្បី​មាន​មូលដ្ឋាន​គ្រឹះ​ក្នុង​ការបន្ត​ការសិក្សា ទៅ​ថ្នាក់​ឧត្តមសិក្សា​បន្តទៀត ដើម្បី​កសាង​អនាគត​របស់​ខ្លួន ឱ្យ​មាន​ភាពប្រសើរឡើង ៕

 

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល